ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! បុរស​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ដី​បើក​កិន​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​តែ​ម្តង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ដី​បុក​រួច​កិន​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធម៌​នៅ​នឹង​កន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​២៧១ ទល់មុខ​ស្ថានីយ៍​បូមទឹក​បឹង​ត្របែក ក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១៤​និង​១០​នាទី​រសៀល…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ដី​បុក​រួច​កិន​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធម៌​នៅ​នឹង​កន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​២៧១ ទល់មុខ​ស្ថានីយ៍​បូមទឹក​បឹង​ត្របែក ក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១៤​និង​១០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ ប៊ុត សុ​ភ័​ក្រ អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ម៉ោង​កើតហេតុ​ជន​រង​គ្រោះ​បាន​បើកបរ​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា ខ្យូ​ប ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GU-6599 ជិះ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​បឹង​ទំពុន ឆ្ពោះទៅ​ក្បាលថ្នល់ ។ លុះដល់​ចំណុច​កើតហេតុ​មាន​រថយន្ត​ដឹក​ដី ពណ៌​ស​មួយ​គ្រឿង បើកបរ​ទន្ទឹម​គ្នា​ស្រប និង​ម៉ូតូ​ដែល​បើកបរ​ចន្លោះ​កណ្តាល​បង្ក​ឲ្យ​កៀ រួច​កិន​ជន​រង​គ្រោះ​បែកក្បាល​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង ចំណែក​រថយន្ត​បង្ក​បាន​បើក​គេច​ទៅ​ក្បាលថ្នល់​ទើប​ប្រជាពលរដ្ឋ​ឃាត់​បាន ។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់ទី​តាំង​កើតហេតុ និង​ធ្វើការ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ ។

ចំពោះ​តៃកុង​រថយន្ត​បង្ក មានឈ្មោះ បឿ​ង រ៉ាត់ អាយុ​២៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ទៅ​ជាមួយ​ផង​ដែរ ។ ចំណែក​សាកសព​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ខេត្តព្រៃវែង ដែល​ជា​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ