ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ណាស់​! បុរស​នី​ហ្សេ​រី​យ៉ា​ម្នាក់​ធ្វើ​ឱ្យ​​មិត្ត​ស្រី​​៦​នាក់​ពរ​ពោះ​ក្នុង​ពេល​តែ​មួយ

3 ឆ្នាំ មុន

នី​ហ្សេ​រី​យ៉ា ៖ បុរស​សំបូរ​ទ្រព្យ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ បាន​ធ្វើ​ឱ្យ​មាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង រហូត​ដល់​សារព័ត៌មាន The Sun របស់​ចក្រភព​អង់គ្លេស​ធ្វើការ​ចុះ​ផ្សាយ បន្ទាប់​ពី​រូបគេ​បាន​បង្ហាញ​វត្តមាន​មិត្ត​ស្រី​ទាំង​៦​នាក់​របស់​ខ្លួន ដែល​សុទ្ធសឹងតែ​កំពុង​ពរ​ពោះ​ក្នុង​ពេល​ដំណាលគ្នា​។…

នី​ហ្សេ​រី​យ៉ា ៖ បុរស​សំបូរ​ទ្រព្យ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ បាន​ធ្វើ​ឱ្យ​មាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង រហូត​ដល់​សារព័ត៌មាន The Sun របស់​ចក្រភព​អង់គ្លេស​ធ្វើការ​ចុះ​ផ្សាយ បន្ទាប់​ពី​រូបគេ​បាន​បង្ហាញ​វត្តមាន​មិត្ត​ស្រី​ទាំង​៦​នាក់​របស់​ខ្លួន ដែល​សុទ្ធសឹងតែ​កំពុង​ពរ​ពោះ​ក្នុង​ពេល​ដំណាលគ្នា​។

លោក Mike Eze-Nwalie Nwogu ដែល​មានឈ្មោះ​ក្រៅ​ថា «Pretty Mike» គឺជា​ម្ចាស់​ក្លឹ​បរា​ត្រី​មួយ​កន្លែង ហើយ​ក៏​ជា​អ្នកមាន​ប្រជាប្រិយភាព​ខ្លាំង​ម្នាក់​ក្នុង​បណ្តាញ Instagram ផង​ដែរ​នោះ បាន​អះអាង​ថា គាត់​គឺជា​ឪពុក​របស់​ទារក​ទាំង​៦​នាក់ ដែល​នៅ​ក្នុង​ផ្ទៃ​របស់​មិត្ត​ស្រី​ទាំង​៦​នាក់​របស់​គាត់​។

Pretty Mike បាន​ចែករំលែក​វី​ដេ​អូ​លើ​បណ្តាញ Instagram ដែល​មាន​អ្នក​តាមដាន​ជាង​៣១​ម៉ឹ​ន​នាក់ ពី​វត្តមាន​របស់​គាត់​រួម​ទាំង​មិត្ត​ស្រី​ទាំងអស់ បាន​ទៅ​ចូលរួម​ក្នុង​កម្ម​ពិធី​មង្គលការ​មិត្តសំលាញ់ ដែល​ជា​តារា​សម្តែង​ល្បីឈ្មោះ​ម្នាក់​របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា គឺ លោក Williams Uchemba​។

ស្ថិត​ក្នុង​ឈុត​អាវធំ​ពណ៌​ផ្កាឈូក Pretty Mike ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ជា​ពិសេស​រួម​ជាមួយ​វត្តមាន​មិត្ត​ស្រី​ដែល​កំពុង​ពរ​ពោះ​ទាំង​៦​នាក់​របស់​គាត់ ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​បញ្ចេញមតិ​ផ្សេង​ៗ​ពី​គ្នា ចំពោះ​វី​ដេ​អូ និង​រូបភាព​ទាំងនោះ​ ៕

ដើម្បីទស្សនាវីដេអូ សូមចុចត្រង់នេះ ៖ https://www.instagram.com/p/CIDi8n-pXFE/

https://twitter.com/Giftama_/status/1330211189658411016

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ