ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​​២ទីតាំង​ក្នុង​ផ្សារ​អូរ​ឫស្សី លក់​នាឡិកា​ក្លែងក្លាយ​ម៉ាក​ល្បី​ៗ ដកហូត​ជាង​៤,៦០០​គ្រឿង

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ នាឡិកា​ក្លែងក្លាយ​សុទ្ធតែ​ម៉ាក​ល្បី​ៗ ចំនួន ៤.៦៣១​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ឆ្មក់​ចុះ​បង្ក្រាប​ក្នុង​ផ្សារ​អូរ​ឫស្សី និង​ក្នុង​ខណ្ឌ​បឹង​កេងកង តាម​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន ZINVO LLC.​។…

រាជធានី​ភ្នំពេញ​៖ នាឡិកា​ក្លែងក្លាយ​សុទ្ធតែ​ម៉ាក​ល្បី​ៗ ចំនួន ៤.៦៣១​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ឆ្មក់​ចុះ​បង្ក្រាប​ក្នុង​ផ្សារ​អូរ​ឫស្សី និង​ក្នុង​ខណ្ឌ​បឹង​កេងកង តាម​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន ZINVO LLC.​។

បើយោង​តាម​ នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន និង​តំណាង​ក្រុមហ៊ុន ZINVO LLC ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ពី លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឆ្មក់​ចុះ​បង្ក្រាប​ករណី​នាំ​ចូល​ស្តុក​ចែកចាយ និង​ដាក់​តាំង​លក់ នាឡិកា​ម៉ាក ZINVO ក្លែងក្លាយ នៅ​តូប​លេខ ខ​.១១-៨៤ ផ្សារ​អូរ​ឫស្សី និង​ផ្ទះ​លេខ ១១​សេ ផ្លូវ​៣១៨ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ត​កិច្ច​ជំនាញ បាន​រក​ឃើញ​រួម​មាន ៖ នាឡិកា​ក្លែងក្លាយ​ម៉ាក ZINVO, GUCCI និង CASIO សរុប​ចំនួន ៤.៦៣១​គ្រឿង និង​សម្ភារ​វេច​ខ្ចប់​មួយ​ចំនួន​ទៀត ។

ក្រោយ​ពី​ធ្វើការ​ឆែកឆេរ សមត្ថកិច្ច​បាន​ដកហូត​នាឡិកា​ក្លែងក្លាយ ទុកជា​វត្ថុ​តាង​ទាំងអស់ នាំ​យក​មក​រក្សា​ទុកជា​បណ្តោះអាសន្ន និង​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ចំនួន ០២​នាក់ (​ស្ត្រី​ម្នាក់​) ជនជាតិ​ចិន នាំ​មក​សាកសួរ​បំភ្លឺ ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ