ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ក្រុងព្រះសីហនុ ឃាត់ខ្លួន​បុរស​ចិន​ម្នាក់ ពាក់ព័ន្ធ​កាន់កា.ប់​អាវុធ​ខ្លី​ខុសច្បាប់

3 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​ក្រុងព្រះសីហនុ បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​កាន់កាប់ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​អូរ​ត្រេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​ក្រុងព្រះសីហនុ បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​កាន់កាប់ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​អូរ​ត្រេះ ស្ថិត​នៅ​ក្នុងភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា ដោយ​មាន​ប្រជាពលរដ្ឋ​ទូរស័ព្ទ​រាយការណ៍​មក​ថា មាន​ជនជាតិ​ចិន​ម្នាក់ ពាក់​អាវយឺត ពណ៌​ក្រហម ឈរ​នៅ​កន្លែង​ស្ងាត់ នៅ​ចំណុច​អូរ​ត្រេះ ស្ថិត​នៅ​ភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ គួរ​ឱ្យ​សង្ស័យ ។

បន្ទាប់​ពី​ទទួល​ដំណឹង​ភ្លាម នៅ​វេលា​ម៉ោង​ដូច​ខាងលើ កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ចុះ​ទៅ​ដល់ទី​តាំង​នោះ ក៏​ប្រទះ​ឃើញ​មាន​ជនសង្ស័យ ជា​ជនជាតិ​ចិន ដូចដែល​ប្រជាពលរដ្ឋ​រាយការណ៍​មក​មែន សមត្ថកិច្ច ក៏​បាន​ធ្វើការ​ត្រួតពិនិត្យ​ក្នុង​ខ្លួន រក​ឃើញ​អាវុធ​ខ្លី ០១​ដើម ម៉ាក K59 ,​បង់​កាំភ្លើង ០១ មាន​គ្រាប់​ចំនួន ០៤ គ្រាប់​, កាត​សម្រេច​ចេញចូល​បន្ទប់​០១ និង​ទូរស័ព្ទ​ចំនួន ០១​គ្រឿង ។

ហើយ​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ នាំ​ខ្លួន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​សួរនាំ និង​ធ្វើការ​ស្រាវជ្រាវ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ