ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានឹង​មិន​មាន​វត្តមាន​របស់​ស្ថានទូត​ស៊ុ​យ​អែ​តទៀតទេនៅ​ចុងឆ្នាំ២០២១

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាមសេចក្តី​ប្រកាស​របស់​ស្ថានទូត ស៊ុ​យ​អែ​ត (Sweden) ប្រចាំ​នៅ​កម្ពុជា បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៧ ខែ​វិ​ច្ឆ​កា ឆ្នាំ២០២០ នេះ​ថា…

រាជធានី​ភ្នំពេញ ៖ យោង​តាមសេចក្តី​ប្រកាស​របស់​ស្ថានទូត ស៊ុ​យ​អែ​ត (Sweden) ប្រចាំ​នៅ​កម្ពុជា បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៧ ខែ​វិ​ច្ឆ​កា ឆ្នាំ២០២០ នេះ​ថា ស្ថានទូត​កំពុងធ្វើការ​ផ្លាស់​ប្តូរ​វត្តមាន​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ កាលពី​ថ្ងៃ​ទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ រដ្ឋាភិបាល​របស់​ប្រទេស​ស៊ុ​យអែ​ត បាន​សម្រេចចិត្តបិទ​ស្ថានទូត​របស់​ខ្លួន​ដែល​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា នៅ​ចុងឆ្នាំ ២០២១​ខាង​មុខ ​។

Sweden’s Ambassador to Cambodia, Björn Häggmark.

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ប្រទេស​ស៊ុ​យ​អែ​ត ជា​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ល្អជា​មួយនឹង​ប្រទេស​កម្ពុជា ហើយ​ការ​ទំនាក់ទំនង​នេះនឹង​ត្រូវធ្វើ​​បន្ត​តាម​វិធី​ថ្មី​ផ្សេង​ទៀត​រវាងប្រទេសទាំងពីរ​។

ក្នុង​គោលបំណង​ទទួលស្គាល់​ឯកអគ្គរដ្ឋទូត និងក្រសួងការបរទេស​របស់​ប្រទេស​សុ​៊​យ​អែ​ត ប្រចាំ​នៅ​កម្ពុជា លោក​នឹង​ផ្ទេរ​ទៅ​ស្ថានទូត​នៅ​ទីក្រុង​បាងកក​វិញ​ ។ បន្ទាប់​ពីស្ថានទូត​ស៊ុ​យ​អែ​ត​ត្រូវ​បាន​បិទ​នៅ​ក្នុង​ប្រទេស​កម្ពុជា នោះ​ក្រសួងការបរទេសនឹង​មិន​មាន​បុគ្គលិក​ធ្វើការ​នៅ​ក្នុង​ស្ថានីយ​នោះ​ទេ​ ។

រីឯការ​អភិវឌ្ឍ​នៃ​កិច្ច​សហ​ប្រតិបត្តិ​រវាង​ប្រទេស​ទាំង​ពីរនឹង​បន្ត​អនុវត្ត​តាមរយៈ ទីភ្នាក់ងារ ​ស៊ី​ដា​(Sida)​។ ការ​ផ្លាស់​ប្តូរ​នេះ គឺជា​ផ្នែក​មួយ​របស់​ក្រសួងការបរទេស ដែល​អាច​បន្ត​ការ​សម្រប​ខ្លួន​នៃ​អង្គភាពនៅក្រៅប្រទេស ហើយដើម្បី​ផ្លាស់​ប្តូរ​នូវ​ប្រព័ន្ធផ្នែក​ខាងក្នុងផង ការ​ត្រួតពិនិត្យ​ថ្មី និង​តម្រូវការ​សេវាកម្ម​ថ្មី​ផង​ដែរ​ ។
នេះ ​គឺជា​ដំណើរការ​ផ្លាស់​ប្តូរ​ដែល​ស្ថិត​ថេរ​មួយ ដែល​វា​អាស្រ័យ​ទៅ​លើ​ប្រទេស​ស៊ុ​យ​អែ​ត​ ដោយពេល​ខ្លះអាចនឹងបន្ត​បើក ​ឬ​បិទ ស្ថានទូត ​និង​ស្ថាន​កុងស៊ុល​របស់​ខ្លួន ​៕

អត្ថបទសរសេរ ដោយ