ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិនដឹង​មានរឿង​អ្វី? ដូនជី​៨២​ឆ្នាំ​ត្រូវ​គេ​ផ្តាច់ជីវិត​ក្នុង​បន្ទប់​នៅ​វត្ត​បរម​និវេសន៍

1 ខែ មុន
  • Banteay Meanchey

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ដូនជី​វ័យ​៨២​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វា​យស​ម្លា​.​ប់​នៅ​ក្នុង​បន្ទប់​ដោយ​មិនដឹង​ពី​មូលហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​បរិវេណ​វត្ត​បរម​និវេសន៍…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ដូនជី​វ័យ​៨២​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វា​យស​ម្លា​.​ប់​នៅ​ក្នុង​បន្ទប់​ដោយ​មិនដឹង​ពី​មូលហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​បរិវេណ​វត្ត​បរម​និវេសន៍ ស្ថិត​ក្នុងភូមិ​សាលា​ដែង ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។

បើ​តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ សៅ សែត ភេទ​ស្រី អាយុ​៨២​ឆ្នាំ ជា​យាយជី​ស្នាក់​នៅ​សំណាក់​ធម៌​ក្នុង​វត្ត​បរម​និ​៩​វេស​ន៍ ស្ថិត​ក្នុងភូមិ​សាលា​ដែង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ គឺ​មាន​ព្រះសង្ឃ​១​អង្គ​ព្រះ​នាម គឹ​ម សុខ​មគ្គ ព្រះ​ជន្ម​29​វស្សា បាន​និមន្ត​ទៅ​ដោះទុក្ខសត្វ (​បត់ជើងតូច​) ក្នុង​បង្គន់​ក្បែរ​កុដិ (បន្ទប់​) លោកយាយ​រង​គ្រោះ​។ ខណៈ​ពេល​នោះ​ព្រះ​អង្គ​បានលឺ​សំឡេង​វិទ្យុ​នៅ​បើក តែ​មិន​ឃើញ​លោកយាយ​រង​គ្រោះ​នោះ​ទេ ។ បន្ទាប់​មក​ព្រះ​អង្គ​ក៏​បាន​ហៅ​ព្រះ​ស​សង្ឃ​ចំនួន​២​អង្គ​ទៀត គឺ​មាន​ព្រះ​នាម រស់ លាង ព្រះ​ជន្ម​26​វស្សា​និង​ព្រះ​នាម សុខ រ៉ុ​ង ព្រះ​ជន្ម​25​វស្សា ឱ្យទៅ​ហៅ​យាយ​សែត ។ លុះ​ពេល​ទៅ​ដល់​ទើប​ដឹង​ថា យាយ​សែត បាន​បាត់បង់​ជីវិត​ទៅ​ហើយ ដោយសារ​គេ​វា​យស​ម្លា​.​ប់​នៅ​ក្នុង​កុដិ (​បន្ទប់​) មិនដឹង​តាំងពី​ពេល​ណា​នោះ​ទេ រួច​ក៏​បាន​ផ្តល់​ព័ត៌មាន​មក​សមត្ថកិច្ច​តែ​ម្តង ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត និង​ស្រុក​មង្គល​បូ​រី ដោយ​នាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​សាកសព​លោកយាយ​រង​គ្រោះ​ឃើញ​​ថា ជន​រង​គ្រោះ​ត្រូវ​ឃាតករ​វាយ​លើ​ផ្ទៃមុខ​របស់​លោក​យ៉ាង​សុះសាច់​តែ​ម្តង​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ នៅ​មិន​ទាន់​ដឹង​ថា ជា​ករណី​ប្លន់​យក​ទ្រព្យសម្បតិ្ត ឬ​យ៉ាងណា​នោះ​​ទេ? ព្រោះថា កម្លាំង​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ​ហើយ ដើម្បី​តាម​វែក​រកមុខ​ឃាតករ បើ​សិនជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន ឃាតករ​គឺ​មិន​អាច​រួច​ផុត​ពី​សំណាញ់​ច្បាប់​នោះ​ឡើយ​៕