ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប​នឹង​ដំណើរការ​បោះ​ឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​នៅ​ឆ្នាំ​២០២១

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​)​បាន​បញ្ជាក់​ថា គ​.​ជ​.​ប នឹង​រៀបចំ​ការ​បោះ​ឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​អន​ឡាញ​នៅ​ឆ្នាំ​២០២១​ខាង​មុខ​នេះ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​)​បាន​បញ្ជាក់​ថា គ​.​ជ​.​ប នឹង​រៀបចំ​ការ​បោះ​ឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​អន​ឡាញ​នៅ​ឆ្នាំ​២០២១​ខាង​មុខ​នេះ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​ប្រធាន​ថ្មី​នៃ​អង្គការ JICA លោកស្រី ហា​រូ​កូ កា​ម៉ី​(Hahuko Kamei) កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នៅ ទីស្តីការ គ​.​ជ​.​ប លោក ស៊ិ​ក​ប៊ុ​ន ហុ​កបាន​លើក​ឡើង​ថា គ​.​ជ​.​ប នឹង​រៀបចំ​ការ​បោះ​ឆ្នោត​សាកល្បង នៅ​ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ។

ប្រធាន គ​.​ជ​.​ប ក៏​បាន​ស្នើ​សុំ​ឱ្យ​មាន​កិច្ចសហការ​ជា​បន្ត​ទៅ​ទៀត​ដោយ​ស្នើ​សុំ​ភាគី​ជប៉ុន បន្ត​ជួយ​សម្ភារ បរិក្ខារ ដែល​រួម​មាន​កុំព្យូទ័រ​យួរដៃ​២​ពាន់​គ្រឿង និង Power Bank ២​ពាន់ គ្រឿង ដើម្បី​បម្រើ​ឱ្យ​ការ​បោះ​ឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​ឆ្នាំ​២០២១ រួម​មាន ៖

ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន តាម​ប្រព័ន្ធ​អន​ឡាញ (Online) ការ​បូក​សរុប​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អន​ឡាញ (Online)​។ ការ​បញ្ជូន​និង​ការ​ទទួលលទ្ធផល​បោះ​ឆ្នោត​បឋម ។ ការ​បែងចែក​អាសនៈ​និង ការ​ស្រង់​ឈ្មោះ​បេក្ខជន​ជាប់​ឆ្នោត សុទ្ធតែ​ត្រូវធ្វើ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​។

លោក​ប្រធាន​គ​.​ជ​.​ប​បាន​គូសបញ្ជាក់​ថា​៖«​ប្រសិនបើ​ការ​បោះ​ឆ្នោត​សាកល្បង​ក្នុង​ឆ្នាំ​២០២១ ទទួល​ជោគជ័យ នោះ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ដោយ​ប្រើ ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ក៏​ទទួល​បាន​ជោគជ័យ​ដែរ ដែល​ធ្វើ​ឱ្យ​គ្រប់​ភាគី ទទួលយក​លទ្ធផល នៃ​ការ​បោះ​ឆ្នោត ដែល​រៀបចំ​ដោយ គ​.​ជ​.​ប ដោយ​យើង​ទាំងអស់​គ្នា​បានដឹង​ហើយ​ថា ការ​បោះ ឆ្នោត គឺជា​ស្នូល​នៃ​លទ្ធិប្រជាធិបតេយ្យ ដូច្នេះ​បើ​យើង​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ល្អ នោះ​លទ្ធិ​ប្រជា​ធិ​ប តេ​យ្យ​កាន់តែ​ល្អ និង​រឹង​មាំ​នៅ​កម្ពុជា​»​។

លោក​ប្រធាន​គ​.​ជ​.​ប​បាន​លើក​ឡើង​ថា​បំណងប្រាថ្នា​ដ៏​ធំ​របស់​លោក គឺ​ត្រូវធ្វើ ឱ្យ​ទាល់តែ​បានការ​បោះ​ឆ្នោត ត្រឹមត្រូវ និង​យុត្តិធម៌ ក្នុង​នោះ​គឺ​៖ អ្នក​ដែល​គ្រប់​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ នៅ​ពេល​ដែល​បាន​បំពេញ​លក្ខខណ្ឌ​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់ ត្រូវ​តែ មានឈ្មោះ ក្នុង​បញ្ជី​បោះ​ឆ្នោត ហើយ​សំឡេង​ឆ្នោត​ត្រូវ​តែ​រាប់​ឱ្យ​បាន​ត្រឹម​ត្រ​ជាទី​បំផុត ។ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ទាំង ៣​ដំណាក់កាល (​លទ្ធផល​បឋម បណ្តោះអាសន្ន និង​ផ្លូវការ​) មិន ត្រូវ​ខុស​គ្នា​ជា​ដាច់ខាត ។

ជា​កិច្ចសហការ​បន្ត​ជាមួយ គ​.​ជ​.​ប លោក​ប្រធាន ក៏​បាន​ស្នើ​សុំ​ជំនាញការ ៣​រូប លើ​ផ្នែក​ច្បាប់ បច្ចេកទេស និង​ផ្នែក​បណ្តុះបណ្តាល និង​អប់រំ​អ្នកបោះឆ្នោត​។ ជា​ការ​ឆ្លើយ​តប លោកស្រី ហាឡ​កូ កា​ម៉ី (Haruko Kanel) នាយិកា​អង្គការ JICA បាន​បាន​លើក​ឡើង​ថា លោកស្រី​មាន​កិត្តិយស​ណាស់ ដែល​លោកស្រី​មាន​ឱ កាស​បាន​ជួប​សម្តែង​ការ​គួរសម​ជាមួយនឹង គ​.​ជ​.​ប​។

លោកស្រី​បាន​ធ្វើការ​វាយតម្លៃ ខ្ពស់​ចំពោះ​កិច្ច សហប្រតិបត្តិការ​យ៉ាង​ស្អិតរ​មួ​ត និង​ស្និទ្ធស្នាល ជាទី​បំផុត រវាង​អ្នក​ជំនា ញ​ការ​ជប៉ុន និង គ​.​ជ​.​ប ហើយ​លោកស្រី ទទួលស្គាល់​ថា ការ​បោះ​ឆ្នោត​គឺជា​ស្នូល​នៃ លទ្ធិប្រជាធិបតេយ្យ ហើយ​លោកស្រី​ក៏​ជឿជាក់​ថា គ​.​ជ រៀបចំ​កា របោះ​ឆ្នោត​បន្ត​ទៀត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ។

ពាក់ព័ន្ធ​នឹង​សំណើ​របស់ គ​.​ជ​.​ប បើ​តាម​ប្រធាន​ថ្មី​រូប​នេះ​បានឱ្យ​ដឹង​ថា អង្គការ JICA បាន​ទទួល រួច​ហើយ​កាលពី​ខែសីហា ឆ្នាំ​២០២០ ដែល គ​.​ជ​.​ប បាន​ដាក់​តាម រយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)​។ ដោយសារ​អង្គការ JICA ជា​អង្គការ​អនុវត្ត​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន ដូចនេះ​លោកស្រី​នៅ​តែ​បន្ត​ការ អនុវត្ត​តាម​គោល​កា រណ៍​របស់​រដ្ឋាភិបាល​ជប៉ុន ក៏​ដូច​ជា​ការងារ​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ផង​ដែរ​។

សម្រាប់​សំណើ​នេះ លោកស្រី​ពុំ​ទាន់​បាន​ទទួល​ព័ត៌មាន​លម្អិត​នៅឡើយ​ទេ ពីព្រោះ​ត្រូវ​រង់ចាំ​ការ​សម្រេច​ពី រដ្ឋាភិបាល​ជប៉ុន ហើយ​លោកស្រី​នឹង​ផ្តល់​ព័ត៌មាន ជា​បន្តបន្ទាប់​ដល់ គ​.​ជ .​ប ប្រសិនបើ​ទទួល​បាន​ចម្លើយ វិជ្ជមាន​នៃ​សំណើ​នោះ បន្ទាប់​មក លោកស្រី​ស្នើ​សុំ​ឱ្យ​មាន​ជំនួប​ក្នុង​ក្របខ័ណ្ឌ​បច្ចេកទេស ដើម្បី​ពិនិត្យ​មើល សំណើ​នេះ ពីព្រោះ​ថា​កន្លង​មក​ជប៉ុន​បាន​ជួយ​រួច​ហើយ​ពាក់ព័ន្ធ​នឹង​ការងារ​មួយ​ចំនួន​ដូច​ជា ការ ចុះ​ឈ្មោះ បោះ​ឆ្នោត ដូច្នេះ​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​អ្វី​ដែល​ត្រូវ ជួយ​ជា​បន្ត​ទៀត តាម​លក្ខណៈ​បច្ចេកទេស​។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ប្រធាន គ​.​ជ​.​ប បាន​ជម្រាប​ជូន​លោកស្រី​ប្រធាន​អង្គការ JICA អំពី​កិច្ច​សហប្រតិបត្តិការ​ល្អ ជាមួយ​ភាគី​ជប៉ុន តាម​រយៈ​អង្គការ JICA ដែល​តែងតែ​ផ្ត ល់​ជំនួយ​មិន​ដាច់ ទាំង​សម្ភារ បរិក្ខារ​ផ្សេង​ៗ ដូច ជា​រថយន្ត Pickup ចំនួន ៤០​គ្រឿង ហិប​ឆ្នោត ចំនួន ១១.០០០ និង​ជំនាញការ​ជា​ច្រើន​រូប សម្រាប់​ការ បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា ជា​ពិសេស​ចាប់តាំងពី​ឯកឧត្តម​ប្រធាន​ចូល​មក​ដឹកនាំ​នៅ គ​.​ជ​.​ប តាំងពី​ឆ្នាំ​២០១៥ រហូត មក​ដល់​បច្ចុប្បន្ន ។

ជំនួយ​ទាំងអស់​បាន​បែងចែក​ទៅ​តាម​លេខាធិការដ្ឋាន​រាជធានី ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត ដើម្បី​ប្រើប្រាស់​តាម​តម្រូវការ ដើម្បី​បម្រើសេវា​បោះ ឆ្នោត​ជូន​ពលរដ្ឋ​កម្ពុជា​។ ចំពោះ​អ្នកជំនាញ​ការ​ដែល​បាន​ធ្វើការ​ជាមួយ គ​.​ជ​.​ប កន្លង​មក មាន​ចំនួន ៨​រូប ដែល​ធ្វើការ​ក្នុង​នាម​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ក្នុង​នាម​ជា​អ្នកបច្ចេកទេស និង​ការ​ធ្វើ​កំណែទម្រង់​ការ​បោះ​ឆ្នោត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ