ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​២​នាក់​បាត់បង់​ជីវិត និង​១៣​នាក់​ទៀត​បាន​ដឹក​មក​សង្គ្រោះ​សង្ស័យ​ថា ពុល​ទឹក​អណ្ដូង

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មាន​មនុស្ស​២​នាក់​បាន​ស្លាប់ និង​ច្រើន​នាក់​ទៀត​ត្រូវ​បាន​ដឹក​ទៅ​ជួយ​សង្គ្រោះ​ដែល​ព័ត៌មាន​ពី​ដំបូង​សង្ស័យ​ថា បណ្ដាល​មក​ពី​ពុល​ទឹក​អណ្តូង នៅ​ព្រឹក​ថ្ងៃ​ទី 27 ខែវិច្ឆិកា ឆ្នាំ 2020…

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មាន​មនុស្ស​២​នាក់​បាន​ស្លាប់ និង​ច្រើន​នាក់​ទៀត​ត្រូវ​បាន​ដឹក​ទៅ​ជួយ​សង្គ្រោះ​ដែល​ព័ត៌មាន​ពី​ដំបូង​សង្ស័យ​ថា បណ្ដាល​មក​ពី​ពុល​ទឹក​អណ្តូង នៅ​ព្រឹក​ថ្ងៃ​ទី 27 ខែវិច្ឆិកា ឆ្នាំ 2020 អភិបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន អញ្ជើញ​ទៅ​ចូលរួម​រំលែក​ទុក្ខ នឹង​ចូល​បច្ច័យ​ក្នុង​ពិធី​បុណ្យសព​ដល់​គ្រួសារ​រង​គ្រោះ​ទាំង​ពីរ​នាក់ ជាមួយ​គ្នា​នេះ​ដែរ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ជី​ប្រង ឃុំ​ជៀប ស្រុក​ទឹកផុស ។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​25 ខែវិច្ឆិកា ឆ្នាំ 2020 បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជី​ប្រង ឃុំ​ជៀប ស្រុក​ទឹកផុស បាន​នាំ​គ្នា​ទៅ​ច្រូតស្រូវ​នៅ​ចំណុច​អូរ​រូង ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រង​គ្រោះ​ដែល​កំពុង​សំរាក​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​ភ្នាក់ងារ​យើង​នៅ​ព្រឹក​ថ្ងៃ​ទី​27 ខែវិច្ឆិកា​នេះ​ថា នៅ​ព្រឹក​នោះ (25.11.20) ក្រោយ​ពី​ច្រូត​រួច​ប្រជាពលរដ្ឋ​ចំនួន​15​នាក់ បាន​នាំ​គ្នា​សម្រាក​ពិសា​បាយ​ជុំ​គ្នា ដោយ​ម្ចាស់​ស្រែ​បាន​ធ្វើ​ម្ហូប​មាន​សម្លរ​ក្តាម និង​ឪឡឹក​ទុំ ។ ពេល​ពិសា​បាយ​រួច​ក៏​នាំ​គ្នា​ពិសា​ទឹក​ក្នុង​ពី​ដុ​ង​ដែល​ម្ចាស់​ស្រែ​ដាក់​មក​តាម ។ ប៉ុន្តែ​ពេល​ទឹក​ក្នុង​ពី​ដុ​ង​អស់​ក៏​ទៅ​ដងទឹក​អណ្ដូង​ដៃ​ដាក់​ក្នុង​ពី​ដុ​ង យក​មក​ចែក​គ្នា​ផឹក​បន្ត ។ ថ្ងៃ​នោះ​ក្រោយ​ពី​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​នាំ​មាន​អាកា​រៈ ធី​ង​ធោ​ង ហើយ​ម្ចាស់​ស្រែ​មានឈ្មោះ ណុ​ល វ៉ា​រ៉ុ​ម ភេទ​ស្រី អាយុ 45​ឆ្នាំ ក៏​បាន​ស្លាប់​បាត់បង់​ជីវិត ។

នៅ​ថ្ងៃ​ទី​26 ខែវិច្ឆិកា ជា​ថ្ងៃ​បន្ទាប់ ជន​រង​គ្រោះ​ទាំងអស់​ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ប៉ុន្តែ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​នៅ​យប់​នោះ​ស្ត្រី​ឈ្មោះ ម៉ៅ​ចិន្តា អាយុ 47 ឆ្នាំ​ក៏​បាន​ស្លាប់​ម្នាក់​ទៀត នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ។ នៅ​ព្រឹក​ថ្ងៃ 27 ខែវិច្ឆិកា​នេះ​ដែរ គេ​សង្កេត​ឃើញ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​នាំ​ថវិកា​ទៅ​ចូលរួម​បុណ្យសព ដែល​រង​គ្រោះ​ទាំង​ពីរ​គ្រួសារ​ដោយ​ក្នុង​មួយ​គ្រួសារ​មួយ​គ្រួសារ​ទទួល​បាន​ថវិកា 1 លាន 20 ម៉ឺន​រៀល និង​កាកបាទក្រហម 20​ម៉ឺន​រៀល​រួម និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ទៀត ។

ដោយឡែក​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង មិន​អាច​ទំនាក់ទំនង​សួរ​រក​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​នោះ​ទេ ទោះបី​មានការ​ព្យាយាម​ពី​ក្រុម​អ្នក​សារព័ត៌មាន​យ៉ាងណា​ក្តី ហើយ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​ទៀត រឿង​កើតហេតុ​តាំងពី​ថ្ងៃ 25 ប៉ុន្តែ​ទើប​នៅ​ផ្ទុះ​នៅ​ថ្ងៃ​ទី 27 ខណៈ​ដែល​មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត គឺ​ហាក់ដូចជា មានការ​លាក់លាម​អ្វីមួយ ។

យ៉ាងនេះ​ក្តី តាម​ការ​បញ្ជាក់ ពី​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ទឹក​អណ្ដូង​ដែល​ពួក​គាត់​ប្រើ គឺជា​ទឹក​អណ្ដូង​ដៃ ហើយ​នៅ​ជិត​នោះ​មាន​ចម្ការឪឡឹក ដែល​គេ​សង្ស័យ​ថា អ្នកចម្ការ​ប្រើប្រាស់​ទឹក​អណ្ដូង ដើម្បី​លាយថ្នាំ​បាញ់​សម្លាប់​សត្វល្អិត ទើប​បណ្ដាល​ឲ្យ​មាន​ពុល​ដល់​មនុស្ស​បែប​នេះ ។ ក្រោយ​កើតហេតុ នៅ​កន្លែង​កើតហេតុ ក៏​មានការ​ព័ទ្ធ​ខ្សែ និង​ដាក់​ស្លាក​បំរាម​ហាម​ការ​ប្រើប្រាស់​ទឹក​អណ្ដូង​នោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ