ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាទី​ចុង​ក្រោយ​ ​​ថៅកែ​​«​ហេង សុវណ្ណ​»​​​នឹង​ក្លាយជា​យ៉ាង​​ណានូវ​ទង្វើ​​របស់​​គាត់​?

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ថៅកែ​លក់​គ្រឿង​កាឡៃ​ពិភព​ថ្មី នៅ​មុខ​ផ្សា​រលើ​ធំ​ថ្មី ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​រំលោភ​ផ្លូវភេទ​លើ​បុគ្គលិក​របស់​ខ្លួន កាលពី​ខែសីហា ឆ្នាំ​២០១៩ ហើយ​រត់គេចខ្លួន​បាត់​មួយ​រយៈ​នោះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​ខេត្ត​តាម​ចាប់ខ្លួន​វាយ​ខ្នោះ តាម​ដីកា​របស់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី…

ខេត្តសៀមរាប ៖ ថៅកែ​លក់​គ្រឿង​កាឡៃ​ពិភព​ថ្មី នៅ​មុខ​ផ្សា​រលើ​ធំ​ថ្មី ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​រំលោភ​ផ្លូវភេទ​លើ​បុគ្គលិក​របស់​ខ្លួន កាលពី​ខែសីហា ឆ្នាំ​២០១៩ ហើយ​រត់គេចខ្លួន​បាត់​មួយ​រយៈ​នោះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​ខេត្ត​តាម​ចាប់ខ្លួន​វាយ​ខ្នោះ តាម​ដីកា​របស់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ បុគ្គល​នេះ​ ជាប់ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ ដោយ​មាន​ស្ថាន​ទម្ងន់ទោស ទាក់ទង​នឹង​អាយុ​ជន​រង​គ្រោះ​ដែល​ប្រព្រឹត្តិ​នៅ​ក្នុង​ហាង​យីហោ ហេង សុវណ្ណ ពិភព​ម៉ូ​ដ ស្ថិត​នៅ​មុខ​ផ្សា​រលើ​ធំ​ថ្មី ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​ដែល​ចេញ​ដោយ​លោក ថា​ន់ ឃុន ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប ។

ការ​ចាប់ខ្លួន​ថៅកែ​លក់​គ្រឿង​កាឡៃ​ពិភព​ថ្មី​នេះ ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុង​បរិវេណ​វិហារ​ព្រះ​យេស៊ូ ក្នុង​សង្កាត់​ផ្សារ​ដើម​ស្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ លោក​វរសេនីយ៍ឯក ជា ហេង ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្តសៀមរាប​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា ជនសង្ស័យ ឈ្មោះ ហេង សុវណ្ណ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​គ្រឿង​កាឡៃ​ពិភព​ថ្មី មុខ​ផ្សា​រលើ​ធំ​ថ្មី មានស្រុក​កំណើត​នៅ​ភូមិ​ពោធិ៍​កំបោរ ឃុំ​វាល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

លោក​បាន​បញ្ជាក់​ថា ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ម្តាយមីង​ជន​រង​គ្រោះ​ឈ្មោះ ហេង គ​ន្ធា អាយុ​២៧​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដែល​បាន​ធ្វើ​សកម្មភាព​ចាប់បង្ខំ​រំលោភ​ទៅ​លើ​ក្មួយ​ស្រី​របស់​ខ្លួន​ឈ្មោះ ហ ថ​.​វ អាយុ​១៤​ឆ្នាំ ជា​បុគ្គលិក​ធ្វើការ​នៅ​ក្នុង​ហាង​លក់​គ្រឿង​កាឡៃ យីហោ ហេង សុវណ្ណ​នោះ ។

លោក​បាន​បញ្ជាក់​ទៀត​ថា តាម​ការ​ស្តាប់​ចម្លើយ​បំភ្លឺ​របស់​កុមារី​រង​គ្រោះ ដែល​ជា​បុគ្គ​លិក​បម្រើ​ការ​នៅ​ក្នុង​ហាង​លក់​គ្រឿង​កាឡៃ​យី​ហា ហេង សុវណ្ណ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​យើង​ថា នៅ​ក្នុង​ខែសីហា ឆ្នាំ​២០១៩ នៅ​ពេល​យប់​មាន​បុគ្គលិក​ដែល​បម្រើ​ការ​ក្នុង​ហាង​នេះ​ចំនួន​២​នាក់ ​(​ភេទ​ស្រី​)មក​ពី​ខាងក្រៅ​ត្រូវ​ចូល​មក​ក្នុង​ហាង​តែ​អត់​មាន​សោ​ចាក់​ទ្វារ ដើម្បី​ចាក់​ឱ្យ​បុគ្គលិក​២​នាក់ ដែល​នៅ​ខាងក្រៅ​ចូល​ពេល​នោះ​នាង​ខ្ញុំ​ក៏​បាន​ទៅ​សួរ​ឈ្មោះ ហេង ពុ​យ ភេទ​ស្រី ត្រូវជា​បងស្រី​បង្កើត​របស់​លោក ហេង សុវណ្ណ ដើម្បី​យក​សោ​ចាក់​ទ្វារ​ឱ្យ​បុគ្គលិក​ចូល តែ ហេង ពុ​យ ថា ឱ្យទៅ​សួរ​លោក ហេង សុវណ្ណ ។ ខណៈ​ពេល​នោះ​នាង​ក៏​បាន​សួរ លោក ហេង សុវណ្ណ ដើម្បី​យក​កូនសោ ហើយ​គាត់​ក៏​យក​កូនសោ​មក​ឱ្យ ។

ពេល​យក​កូនសោ​នោះ​បាន​ហើយ នាង​ជា​អ្នក​បំភ្លឺ​ភ្លើង​ពិល​ទូរស័ព្ទ​ឱ្យឈ្មោះ ស្រី លី​ន ជា​អ្នក​ចាក់សោ រួម​ទាំង​បុគ្គលិក​ទាំង​២​នាក់ ក៏​ចូល​មក​ក្នុង ហើយ​ក៏​បាន​នាំ​គ្នា​ទៅ​ដេក​នៅ​ជាន់​ទី​១ ជា​កន្លែង​ពួក​នាង​សម្រាក ។ នៅ​ពេល​ដែល​នាង​ឡើង​បាន​បន្តិច ឈ្មោះ ហេង សុវណ្ណ ដែល​ជា​ថៅកែ ក៏​បាន​ហៅ​រូប​នាង​ឱ្យ​ចុះ​មក​ជួប​គាត់​វិញ ប្រាប់​ឱ្យមក​តែ​ម្នាក់ឯង​បាន​ហើយ ពេល​នោះ ហេង សុវណ្ណ ប្រាប់​នាង​ថា មានការ​ចង់​និយាយ​ជាមួយ ។ ពេល​មក​ជួប ហេង សុវណ្ណ ហើយ ស្រាប់តែ​ស្ទុះ​មក​ចាប់​ឱប​នាង​ជាប់ រួច​និយាយ​ថា រូប​នាង​ពេញក្រមុំ​ហើយ ។ ហើយ​ក៏​បាន​រំលោភ​នាង​ទាំង​កំរោល​តែ​ម្តង ។

ក្រោយ​ពី​នាង​ឡើង​ទៅ​បន្ទប់ដេក​វិញ មួយសន្ទុះ​ស្រាប់តែ​ឈ្មោះ ហេង ពុ​យ ដែល​ជា​បងស្រី របស់ ហេង សុវណ្ណ ចូល​ទៅ​ជួប​នាង ហើយ​និយាយ​ថា រឿង​ដែល​បាន​កើត​ឡើង​យប់​នេះ​មិនបាច់​និយាយ​ប្រាប់​អ្នក​ណា​ទេ​ ទុកដូចជា​ការ​យល់សប្តិ​ទៅ​ចុះ ។ ប៉ុន្តែ​ក្រោយមក ដោយសារ​ម្តាយមីង​នាង​ប្តឹង​ទើប​លោក​ឈ្មោះ ហេង សុវណ្ណ ដាក់​មេ​ប្រូច​បាត់​មក​សម្ងំសុខ​នៅ​ភ្នំពេញ​បាត់​ទៅ​ជាង​១​ឆ្នាំ ទើបតែ​ចាប់ខ្លួន​បាន ។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា រឿងរ៉ាវ​នេះ​លោក​បាន​ហៅ ហេង សុវណ្ណ ចូល​មក​បំភ្លឺ ពេល​នោះ ហេង សុវណ្ណ បាន​បដិសេធ​ការ​ចោទប្រកាន់​ពី​ក្មេង​ស្រី​រង​គ្រោះ ។ ផ្អែក​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច បាន​សន្និដ្ឋាន​ថា ករណី​ខាងលើ​នេះ ថៅកែ​ឈ្មោះ ហេង សុវណ្ណ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់​បុគ្គលិក​របស់​ខ្លួន ឈ្មោះ ហេង ថា​វី អាយុ​១៤​ឆ្នាំ រំលោភ​សេពសន្ថវៈ នៅ​ក្នុង​ហាង​របស់​ខ្លួន​ពិតមែន ។

បច្ចុប្បន្ន​ ថៅកែ​ហាង​លក់​គ្រឿង​កាឡៃ​យី​ហា ហេង សុវណ្ណ ត្រូវ​បាន​ការិយាល័យ​ជំនាញ​ចាប់​បញ្ជូន​ខ្លួន មក​ដល់​តុលាការ​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវ​បាន​លោក ថា​ន់ ឃុន ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប បញ្ជា​ឱ្យ​សមត្ថ​កិច្ច​យក​ជនសង្ស័យ ទៅ​ឃុំ​នៅ​ពន្ធនាគារ​បណ្តោះអាសន្ន​រង់ចាំ​ការ​បើក​សវនាការ ៕

អត្ថបទសរសេរ ដោយ