ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ចាប់​ទីតាំង​ម៉ាស្សា«ដាយ​ម៉ិ​ន ម៉ាស្សា​»ដូច​ទៅ​ចាប់​ខ្យល់ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ​ចុះ​បិទ​ទីតាំង​ម៉ាស្សា​យីហោ​ដាយ​ម៉ិ​ន ម៉ាស្សា ដោយ​មានការ​សង្ស័យ​មាន​បង្កប់​សេវា​បម្រើ​ផ្លូវភេទ ក្រោយ​ពី​មានការ​បែកធ្លាយ​នូវ​វី​ដេ​អូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ហ្វេ​ស​ប៊ុ​ក​របស់​ហាង​ម៉ាស្សា ដ៏​អស្ចារ្យ​មួយ​នេះ​ដែល​មាន​ឈ្មោះ ដាយ​ម៉ិ​ន ម៉ាស្សា…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ​ចុះ​បិទ​ទីតាំង​ម៉ាស្សា​យីហោ​ដាយ​ម៉ិ​ន ម៉ាស្សា ដោយ​មានការ​សង្ស័យ​មាន​បង្កប់​សេវា​បម្រើ​ផ្លូវភេទ ក្រោយ​ពី​មានការ​បែកធ្លាយ​នូវ​វី​ដេ​អូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ហ្វេ​ស​ប៊ុ​ក​របស់​ហាង​ម៉ាស្សា ដ៏​អស្ចារ្យ​មួយ​នេះ​ដែល​មាន​ឈ្មោះ ដាយ​ម៉ិ​ន ម៉ាស្សា DIAMOND MASSA ។ កម្លាំង​អាជ្ញាធរ​ខណ្ឌដូនពេញ ដែល​​ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ ជា​អភិបាល​ខណ្ឌ លោក ទៀង ចន្ទ​សារ អធិការ​នគរ​បាល​ខណ្ឌ និង​មន្ត្រី​ពាក់ព័ន្ធ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ ព្រមទាំង​ឆែកឆេរ និង​ឈាន​ទៅ​ដល់​ការ​បិទ​អាជីវកម្ម​ទីតាំង​ខាងលើ​នេះ​ផង​ដែរ ។ បែកធ្លាយ​វី​ដេ​អូ ហាង​ម៉ាស្សា​លេខ​១​នៅ​ភ្នំពេញ មាន​អារម្មណ៍​ដូច​នៅ​លើ​ឋានសួគ៌

ប្រតិបត្តិការ​បង្ក្រាប​នេះ​ដែរ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ហាង​ម៉ាស្សា​យីហោ ដាយ​ម៉ិ​ន ម៉ាស្សា DIAMOND MASSA ផ្ទះ​លេខ ៤៨C ផ្ទះ​លេខ ២២២ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​បែកធ្លាយ​វី​ដេ​អូ​ឃ្លី​ប​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​សារ​ជា​សំឡេង​ក្នុង​ការ​ទាក់ទង​គ្នា​រវាង​បុគ្គលិក​របស់​ហាង​ម៉ាស្សា​នេះ ជាមួយនឹង​បុរស​ជា​អតិថិជន ក្នុង​ការ​ទាក់ទង​គ្នា​អំពី​រឿង​ផ្តល់​សេវាកម្ម​របស់​ខ្លួន និង​មាន​លក្ខណៈ​បែប​បង្កប់​ការ​ស្រើបស្រាល​ផ្លូវភេទ​ដ៏​សរើប​រំភើប​ត្រូវ​គេ​បង្ហោះ ចែកចាយ​ត​ៗ​គ្នា​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ។

ពេល​នេះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ក្រោម​ការ​ដឹកនាំ​របស់​លោក សុខ ពេញ​វុ​ធ ជា​អភិបាល​ខណ្ឌ បាន​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ទីតាំង​ខាងលើ ក៏​បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ​ទីតាំង​ផ្ទះ​ម៉ាស្សា​នេះ​តែ​ម្តង ព្រោះ​ការ​ផ្សាយ​នោះ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ណាស់ ។ មិន​ឱ្យ​ឆក់​យក​ភ្ញៀវ​ម្តេច​បាន​ទៅ បើ​ផ្សាយ​សុទ្ធតែ​…​យ៉ាង​នេះ ចំណុច​ពិសេស​នោះ គឺ​សាប់មាត់​…​ហេ ! ហេ ! ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ពេល​ដែល​កម្លាំង​អាជ្ញាធរ​ខណ្ឌដូនពេញ​ចុះ​មក​ដល់​កន្លែង​ទីតាំង​ម៉ាស្សា​ដែល​មាន​យីហោ​ដាយ​ម៉ិ​នម៉ាស្សា​នេះ បានឃើញ​ហាង​បិទទ្វារ​ជិត ហើយ​ក៏​បាន​ចុច​កណ្តឹង​ពី​ខាងក្រៅ ទើប​មាន​បុរស​ម្នាក់​ដែល​ជា​សន្តិសុខ ចេញ​មក​បើកទ្វារ​ឱ្យ​ចូល​ទៅ​ខាងក្នុង​ហាង ។ ក្នុង​ពេល​ដែល​អស់លោក​ចូល​ទៅ​ដល់​ខាងក្នុង​ត្រួតពិនិត្យ​មើល​មិនឃើញ​មាន​អ្វី​ប្លែក​ ក្រៅ​តែ​មាន​គ្រែ​ពូក​នៅ​តាម​បន្ទប់ ដែល​គេ​ប្រើ​សម្រាប់​ម៉ាស្សា​នោះ​ទេ ហើយ​ធ្វើការ​សួរនាំ​ទៅ បុរស​ជា​សន្តិសុខ​យាម​នៅ​ទី​នេះ​ក៏​គេ​មិនដឹង​អ្វី​ដែរ ដោយ​ទើបតែ​ចូល​មក​ធ្វើការ​បាន​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ ។

ហាង​ម៉ាស្សា​យីហោ ដាយ​ម៉ិ​ន ម៉ាស្សា​នេះ​ដែរ គឺ​បើក​ធ្វើ​អាជីវកម្ម​ឡើង​ដោយ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០​មក​ម្ល៉េះ តែ​ដោយ​សំអាង​លើ​រូបភាព​ផ្សព្វផ្សាយ និង​ការ​បែកធ្លាយ​សារ​សំឡេង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ទើប​ឈាន​ទៅ​ដល់​ការ​បិទ​អាជីវកម្ម​តែ​ម្តង ។

អ្នក​តាមដាន​មានការ​សង្ស័យ​ហើយ​មើលទៅ ទើប «​ចាប់ខ្យល់​» យ៉ាងនេះ ។ ទំនង​បែកធ្លាយ​ការ​សម្ងាត់​រឿង​ចេញ​បែកធ្លាយ​នេះ​តែ​ម្តង ឬ​សង្ស័យ​មាន​អ្នកស៊ីឈ្នួល​មើលផ្លូវ​តាំងពី​ចំណុច​ចេញដំណើរ​ទេ​ដឹង ?​…​ហេ ! ហេ ! ​

អត្ថបទសរសេរ ដោយ