ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​សុខភាព ៧ ប្រភេទ​ជួយ​ឱ្យ​ខួរក្បាល​កូន​អ្នក​វៃឆ្លាត !

3 ឆ្នាំ មុន

អាហារ​ដែល​កូន​ៗ​របស់​លោក​អ្នក​បរិភោគ​មាន​សារៈសំខាន់​ណាស់ ។ វេជ្ជបណ្ឌិត​ឯកទេស​ផ្លូវចិត្ត និង​ជា​សហ​អ្នកនិពន្ធ​នៃ The Happiness Diet and Fifty Shades…

អាហារ​ដែល​កូន​ៗ​របស់​លោក​អ្នក​បរិភោគ​មាន​សារៈសំខាន់​ណាស់ ។ វេជ្ជបណ្ឌិត​ឯកទេស​ផ្លូវចិត្ត និង​ជា​សហ​អ្នកនិពន្ធ​នៃ The Happiness Diet and Fifty Shades លោក Drew Ramsey បាន​និយាយ​ថា នៅ​ជា​កុមារភាព វ័យ​នេះ​គឺ​សំខាន់​ណាស់​សម្រាប់​ការ​លូតលាស់​របស់​ខួរក្បាល ហើយ​អ្វី​ដែល​ពួក​គេ​បរិភោគ គឺ​មាន​ផល​ទៅ​ឱ្យ​សមត្ថភាព​ក្នុង​ការ​ផ្តោតអារម្មណ៍ និងការ​យល់​ដឹង ។

អាហារ​ទាំង ៧​ មុខ​នេះ​អាច​ជួយ​ឱ្យ​ក្មេង​ៗ​មាន​ភាព​វៃឆ្លាត និង​មាន​ឥទ្ធិពល​ដល់​ការ​លូតលាស់​ខួរក្បាល​របស់​ពួក​គេ​នៅ​ពេល​អនាគត ៖

១. ស៊ុត ៖ អ្នកឯកទេស​របប​អាហារ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Los Angeles លោក Beth Saltz និយាយ​ថា ប្រូ​តេ​អ៊ីន និង​សារធាតុចិញ្ចឹម​នៅ​ក្នុង​ស៊ុត​ជួយ​ឱ្យ​កុមារ​ផ្តោតអារម្មណ៍​បាន​ខ្ពស់ ។

២. យ៉ា​អួរ ៖ អ្នកឯកទេស​របប​អាហារ លោក Laura Lagano និយាយ​ថា សារធាតុ​ខ្លាញ់​ល្អ គឺ​មាន​សារៈសំខាន់​ចំពោះ​សុខភាព​ខួរក្បាល ។ យ៉ា​អួរ ដែល​មាន​ជាតិ​ខ្លាញ់​ល្អ​នៅ​ក្នុង​នោះ អាច​ជួយ​រក្សា​កោសិកា​ខួរក្បាល​ក្នុង​ទម្រង់​ល្អ សម្រាប់​ការ​បញ្ជូន និង​ទទួល​ព័ត៌មាន ។

៣. បន្លែ​បៃតង ៖ ស្ពៃ​ខ្មៅ និង​ខាត់ណា ជួយ​កាត់​បន្ថយ​អត្រា​កើត​ជំងឺ​ភ្លេចភ្លាំង​នៅ​ថ្ងៃ​មុខ ដោយសារ​តែ​វា​ពោរពេញ​ទៅ​ដោយ​ជាតិ​អាស៊ី​ដ​ហ្វូ​លី​ក និង វីតាមីន ។ វា​មាន​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម និង​សារធាតុ​ផ្សេង​ទៀត ដែល​ជួយ​ឱ្យ​កោសិកា​ខួរក្បាល​ថ្មី​លូតលាស់ ។

៤. ត្រី ៖ ត្រី គឺជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន​ដេ និង​អូ​មេ​ហ្គា ៣ ដែល​ការពារ​ខួរក្បាល​ពី​ការ​ថយ​ចុះ​សមត្ថភាព និង​ការ​ភ្លេចភ្លាំង ។ ត្រី​សា​ម៉ុង ត្រី​ធូ​ណា និង​ត្រី​សា​ឌី​ន សុទ្ធតែ​សម្បូរ​ទៅ​ដោយ​អូ​មេ​ហ្គា ៣ ។

៥. គ្រាប់​ធញ្ញជាតិ ៖ គ្រាប់​ធញ្ញជាតិ​ជួយ​ដល់​ប្រព័ន្ធ​ប្រសាទ​ខួរក្បាល​របស់​កូន​អ្នក ដោយ សារ​តែ​វា​មាន​ប្រូ​តេ​អ៊ីន អាស៊ី​ដ​ខ្លាញ់​សំខាន់​ៗ វីតាមីន និង​សារធាតុ​រ៉ែ ។

៦. គ្រាប់​អូត​មី​ល (Oatmeal) ៖ ប្រូ​តេ​អ៊ីន និង​ជាតិ​សរសៃ​នៅ​ក្នុង​គ្រាប់​អូត​មី​ល ជួយ​ធ្វើ​ឱ្យ​សរសៃឈាម​បេះដូង និង​ខួរក្បាល​មាន​សុខភាព​ល្អ ។ នៅ​ក្នុង​ការ​សិក្សា​មួយ កុមារ​ដែល​បាន​បរិភោគ​គ្រាប់​អូត​មី​ល ធ្វើ​បាន​ល្អ​លើ​ការងារ​សាលា​ដែល​ទាក់ទង​នឹង​ការ​ចង​ចាំ ជាង​កុមារ​ដែល​មិន​បាន​ញ៉ាំ ។

៧. ផ្លែ​ប៉ោម ៖ ក្មេង​ៗ​តែងតែ​ចូល​ចិត្ត​ញ៉ាំ​អ្វី​ផ្អែម​ៗ ។ ដូចនេះ ផ្លែ​ប៉ោម គឺជា​ជម្រើស​មួយ​យ៉ាង​ល្អ​បំផុត ដោយសារ​តែ​មាន​ផ្ទុក​សារធាតុ Quercetin ដែល​ជា​អង់​ទី​អុក​ស៊ី​ដ​កម្ម ដែល​អាច​ប្រឆាំង​នឹង​ការ​ថយ​ចុះ​សមត្ថភាព​ខួរក្បាល ។

ជា​រួម​របប​អាហារ​របស់​កុមារ គឺ​ពិតជា​សំខាន់​សម្រាប់​ការ​លូតលាស់​ខួរក្បាល​របស់​ពួក​គេ ។ ក្រៅពី​ជម្រើស​អាហារ​ទាំង ៧​ខាងលើ​នេះ អ្វី​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​របប​អាហារ​កុមារ ដើម្បី​ប្រាកដ​ថា​មាន​សុខភាព​ល្អ គឺជា​ទឹក​ស្អាត ។ ទឹក​ជួយ​រំលាយ​អាហារ ដែល​សម្បូរ​ដោយ​ជីវជាតិ​ទាំងនេះ ហើយ​ជួយ​ដល់​រាង​កាយ​កុមារ​អាច​ស្រូប​យក​សារធាតុចិញ្ចឹម​បាន ។ សូម​ជ្រើសរើស​ទឹក​ឱ្យ​បាន​ត្រឹមត្រូវ និង​ឱ្យ​កូន​ទទួលទាន​ឱ្យ​បាន​គ្រប់គ្រាន់​ជា​ប្រចាំ ដើម្បី​សុខភាព​ខួរក្បាល និង​ការ​លូតលាស់​ល្អ ៕ ប្រភព ៖ webmd

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ