ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់ហើយ! អ្នកលេង​កាយ​វប្បកម្ម​ម្នាក់​រៀប​ការ​ជាមួយ​​តុក្កតា​សិច​​​តាម​​បំណង​

3 ឆ្នាំ មុន

កា​ហ្សា​ក់​ស្ថាន ៖ អ្នកលេង​កាយ​វប្បកម្ម​ជនជាតិ​កា​ហ្សា​ក់​ស្ថានម្នាក់ គឺ​លោក Yuri Tolochko បាន​សម្រេច​បំណង​របស់​ខ្លួន ដើម្បី​រៀប​ការ​ជាមួយ​គូ​ដណ្តឹង ដែល​ជា​តុក្កតា​សិច​ឈ្មោះ​ថា Margo…

កា​ហ្សា​ក់​ស្ថាន ៖ អ្នកលេង​កាយ​វប្បកម្ម​ជនជាតិ​កា​ហ្សា​ក់​ស្ថានម្នាក់ គឺ​លោក Yuri Tolochko បាន​សម្រេច​បំណង​របស់​ខ្លួន ដើម្បី​រៀប​ការ​ជាមួយ​គូ​ដណ្តឹង ដែល​ជា​តុក្កតា​សិច​ឈ្មោះ​ថា Margo ក្រោយ​សុំ​រៀប​ការ​កាលពី​ខែធ្នូ ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​។

លោក Yuri Tolochko បាន​រៀប​ការ​ជាមួយ​គូ​ដណ្តឹង​​ជា​តុក្កតា​សិច​របស់​ខ្លួន កាលពី​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​អស់​រយៈពេល​ជាង​១៨​ខែ​កន្លង​ទៅ​។ លោក​បាន​បង្ហោះ​វី​ដេ​អូ​អំពី​សកម្មភាព​ទាំងមូល​នៃ​ពិធី​មង្គលការ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី ២៦ វិច្ឆិកា កន្លង​ទៅ ដែល​បាន​បញ្ចប់​ទៅ​ពោរពេញ​ទៅ​ដោយ​ភាព​រីករាយ ក្រោម​វត្តមាន​របស់​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​នាក់​។

សូម​រំលឹក​ថា ពិធី​មង្គលការ​នេះ គ្រោង​នឹង​ធ្វើ​ឡើង​កាលពី​ខែមីនា ឆ្នាំ​២០២០ ប៉ុន្តែ​វា​ត្រូវ​បាន​ពន្យារពេល​ដោយសារ​តែ​វិបត្តិ Covid-19​។ លោក Yuri Tolochko បាន​ប្រាប់​សារព័ត៌មាន Daily Star ឱ្យ​ដឹង​ថា​ ពិធី​នេះ ក៏​ត្រូវ​ពន្យារពេល​ជា​លើក​ទី​២ បន្ទាប់​ពី​គាត់​ទទួល​រង​ការ​វាយប្រហារ នៅ​ក្នុង​ទីក្រុង​អាល់​ម៉ា​ទី ប្រទេស​កា​ហ្សា​ក់​ស្ថាន កាលពី​ថ្ងៃ​ទី ៣១ តុលា កន្លង​ទៅ អំឡុង​ពេល​លោក​តែងខ្លួន​ជា​មនុស្ស​ស្រី​នៅ​ទី​សាធារណៈ​៕

ដើម្បីទស្សនាវីដេអូ សូមចុចត្រង់នេះ ៖ https://www.instagram.com/p/CIApkvIpXFX/?utm_source=ig_embed

លោក Yuri Tolochko ត្រូវគេ​វាយ​នៅ​ក្នុង​ទីក្រុង​អាល់​ម៉ា​ទី ប្រទេស​កា​ហ្សា​ក់​ស្ថាន កាលពីពេលកន្លងទៅ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ