ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! បុរស​ម្នាក់​យក​លុយ​ក្លែង​ក្លាយ​ចូល​ទិញ​អីវ៉ាន់ ម្ចាស់​ដឹង​ដេញ​តាម​​​ចាប់

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បើ​តាម​យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្ហោះ​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​ថា កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ វិច្ឆិកា…

ខេត្តស្ទឹងត្រែង ៖ បើ​តាម​យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្ហោះ​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​ថា កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ វិច្ឆិកា កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សៀម​បូក បាន​ធ្វើ​ការ​ឃាត់ខ្លួន​បុរស​ជនជាតិ​ខ្មែរ​-​អ៊ិ​ស្លា​ម​ម្នាក់ នៅ​ចំណុច​ភូមិ​ស្រែ​ក្រសាំង ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀ​ប​​បូក ខេត្តស្ទឹងត្រែង ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ក្រដាសប្រាក់​ដុល្លារ និង​ប្រាក់​រៀល​ក្លែង​ក្លាយ។

បុរស​ជនជាតិ​ខ្មែរ​-​អ៊ិ​ស្លា​ម​រូប​នោះ​ឈ្មោះ លី គ្រី​យ៉ា អាយុ​៤៤​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​វាល​ឃ្មុំ ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

យោ​តាម​ខ្លឹមសារ​ក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុ​កក​ង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​ខាងលើ មាន​ប្រជាពលរដ្ឋ​ដែល​ជា​ជន​រង​គ្រោះ​ចំនួន​៣​នាក់ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ លី គ្រី​យ៉ា រហូត​មក​ដល់​មូលដ្ឋាន​កងរាជអាវុធហត្ថ​នៅ​ស្នាក់​ការ​សន្តិសុខ​៧២២ រួច​ក៏​បាន​ចូល​ប្តឹង ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ មូលហេតុ​ដោយសារ​តែ​ជនសង្ស័យ​នេះ​បាន​យក​ក្រដាសប្រាក់​ដុល្លារ​ក្លែងក្លាយ​ទៅ​ទិញ​អីវ៉ាន់​របស់​ពួក​គាត់ ។

ភ្លាម​ៗ​នោះ ដោយ​បានការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ស្ទឹង​ត្រែ កម្លាំង​​កងរាជអាវុធហត្ថ​បាន​ចេញ​ទៅ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​ធ្វើការ​ឆែកឆេរ ហើយ​ជាក់ស្តែង​នៅ​ក្នុង​ហោប៉ៅ និង​ក្រោម​កែបម៉ូតូ​របស់​ជនសង្ស័យ មាន​ក្រដាសប្រាក់​១​ម៉ឺន​រៀល​ក្លែងក្លាយ​ចំនួន​១៨​សន្លឹក​, ក្រដាសប្រាក់​១០​ដុល្លារ​ក្លែងក្លាយ​ចំនួន​១១ សន្លឹក​, ប្រាក់​រៀល​សុទ្ធ​ចំនួន​៧,៤៨៥,០០០​រៀល និង​ម៉ូតូ​១​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2RB-3668 ។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​មូលដ្ឋាន​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​កសាង​សំណុំ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ