ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ ការ​ប្រែក្លាយ​សង្គម​ឌី​ជី​ថ​ល​ពិតជា​សំខាន់​ក្នុង​ការ​ស្តារ​សង្គម សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​វិបត្តិ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​ប្រែក្លាយ​សង្គម​ឌី​ជី​ថ​ល​ពិតជា​សំខាន់​ក្នុង​ការ​ស្តារ និង​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច​ឡើង​វិញ នៅ​ក្រោយ​វិបត្តិ​កូ​វី​ដ​១៩ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​ប្រែក្លាយ​សង្គម​ឌី​ជី​ថ​ល​ពិតជា​សំខាន់​ក្នុង​ការ​ស្តារ និង​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច​ឡើង​វិញ នៅ​ក្រោយ​វិបត្តិ​កូ​វី​ដ​១៩ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ក្នុង​ពិធី​បើក​ពិព័រណ៍ ចិន​-​អាស៊ាន លើក​ទី​១៧ ក្រោម​ប្រធានបទ « កសាង​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ សេដ្ឋកិច្ច​ឌី​ជី​ថ​ល » តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​ថា ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​ពិភពលោក​ប៉ះពាល់​លើ​ផ្នែក​សេដ្ឋកិច្ច និង​សង្គម ។

សម្តេច​បន្ត​ថា យ៉ាងណាមិញ​វិបត្តិ​នេះ​បាន​បង្ហាញ​កាន់តែ​ច្បាស់ និង​ភាព​ចាំបាច់​ធ្វើ​ឲ្យ​ម្ខាង​គោរព​នូវ​ពហុភាគី​និយម និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ណ៍​អន្តរជាតិ ដើម្បី​ឲ្យ​សង្គម​មាន​លទ្ធភាព​ស្រប​នឹង​ប្រតិកម្ម​ថ្មី និង​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​មុខ និង​ម្ខាង​ទៀត​ថា ដើម្បី​លើកកម្ពស់​កិច្ច​អភិវឌ្ឍន៍​សង្គម​ប្រកបដោយ​ភាព​ធន់ និង​ចីរភាព ។

សម្តេច​បញ្ជាក់​ថា​៖«​វិបត្តិ​កូ​វី​ដ​១៩ ក៏​បាន​រំលេច​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​នូវ​ភាព​ចាំបាច់​ក្នុង​ការ​ជំរុញ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ឌី​ជី​ថ​ល ។ វិស័យ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល បាន​កំពុង​តែ​ជំរុញ​ឲ្យ​យើង​ធ្វើការ​សម្រប​ខ្លួន​ទៅ​ក្នុង​បរិការណ៍​ថ្មី​នៃ​ការ​រស់នៅ និង​ការ​អនុវត្តន៍​ការងារ​ដោយ​បាន​ជួយ​សម្រួល​ដល់​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុង​តំបន់ និង​សកល​កាត​ភ្ជាប់​សកម្មភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​។​ល​» ។

សម្តេច​បាន​លើក​ឡើង​ថា ៖«​ការ​ពិតប្រាកដ​ណាស់​កា​រត​ភ្ជាប់​ឌី​ជី​ថ​ល​ក្នុង​តំបន់ និង​ការ​ប្រែក្លាយ​សង្គម​សេដ្ឋកិច្ច ឲ្យ​អភិវឌ្ឍន៍​ទៅ​ជា​សង្គម​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​ក្លាយជា​កំលាំង​ច​លករ​យ៉ាង​សំខាន់​ក្នុង​ការ​ប្រែក្លាយ​សង្គម​សេដ្ឋកិច្ច​ឡើង​វិញ ក្រោយ​វិបត្តិ​កូ​វី​ដ​១៩ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ភាព​ធន់​នា​ពេល​អត​នាគ​ត​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា ប្រទេស​ចិន​ជា​ប្រទេស​មួយ ដែល​ដឹកនាំ​ក្នុង​ការ​អភិវឌ្ឍ​វិនិយោគ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រើ​បច្ចេកទេស​ឌី​ជី​ថ​ល​នៅ​ក្នុង​សកលលោក ។ ក្នុង​ន័យ​នេះ​ការ​ជំរុញ​កិច្ច​សហ​ប្រប​ត្តិ​ការណ៍​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ក្នុង​សង្គម ក្រោម​ក្រប​ខណ្ឌ​គំនិត​ផ្តួ​ត​ផ្តើម​ខ្សែ​ក្រ​វ៉ា​ត់​និង​ផ្លូវ និង​ក្លាយទៅជា​ប្រធានបទ ដ៏​សំខាន់​នា​ពេល​អនាគត ។

សម្តេច​បាន​លើក​ឡើង​ទៀត​ថា រាជរដ្ឋាភិបាល​បាន​កំពុងធ្វើការ​តូប​នី​យ​កម្ម​ទាំង​ក្នុង​វិស័យ​ផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និង​រដ្ឋាភិបាល​ឌី​ជី​ថ​ល ។ កម្ពុជា​នឹង​ដាក់​ចេញ​នូវ​ក្រប​ខណ្ឌ​គោល នយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ ឮ

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ថា រាជ​ដ្ឋា​ភិ​បាល​នឹង​ដាក់​ចេញ​នូវ​គោលនយោបាយ​យ៉ាង​មុត​ស្រួច​ជា​បន្តបន្ទាប់​ដើម្បី​កែ​លម្អ​ប​តិ​យា​កាស​ធុ​រះ​កិច្ច វិនិយោគ រួម​មាន​៖១.​ការ​ដាក់​ឲ្យ​អនុវត្ត​ថ្នាល​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដោយ​ចំណាយពេល​តែ​៨​ថ្ងៃ ក្នុង​ការ​បើក​ក្រុមហ៊ុន​ឯកជន​អាជីវកម្ម ។ ២.​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា ចិន ដែល​នឹង​ចូល​ជា​ធរមាន ចាប់ពី​ថ្ងៃ​ទី​១​ខែ​ម​រា ឆ្នាំ​២០២០ ។ ៣.​កា​រៀបចំ​ផែនការមេ​ដើម្បី​អភិវឌ្ឍន៍ ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ឲ្យ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ។

ជាង​នេះ​ទៅ​ទៀត​កម្ពុជា​នឹង​ដាក់​ចេញ​នូវ​ច្បាប់​វិនិយោគ​គំ​រូប​ថ្មី​ដែល​មាន​លក្ខ​ខណៈ​គ្រប់​ជ្រុងជ្រោយ មាន​លក្ខ​ខណៈ​ទាក់ទាញ​តាម​រយៈ​ការ​ផ្តល់​ការ​លើកទឹកចិត្ត ជា​កញ្ចប់​ដល់​ការ​វិនិយោគ លើក​វិស័យ​ឧស្សាហកម្ម​អេ​ឡិច​ត្រូ​និក បង្គុំ​កសិឧស្សាហកម្ម គ្រឿងបន្លាស់ បច្ចេកវិទ្យា និង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​។​ល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ