ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រែកហៅ​រកប្រពន្ធខ្លួន​សោះ បែរ​ជន​បង្ក​ឮថា​«ស្រែក​​ឌឺគេ»

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មានជ័យ ៖ បុរស​ម្នាក់ខណៈ​កំពុង​​ដើរ​ស្រែកហៅ​រកប្រពន្ធ​ខ្លួន ស្រាប់​​តែ​ត្រូវ​ជន​បង្ក​ស្មាន​តែ​ស្រែក​ឌឺ​ដងដាក់ខ្លួន​ ក៏ទាញ​កាំបិត​កាប់​ត្រូវ​ចំនួន​០២​កាំបិត​ បណ្តាល​ឲ្យ​រង​របួសធ្ងន់ រួច​​រត់គេច​ខ្លួន​ដោយ​សុវត្ថិភាព ។​ ដែល​ហេតុការណ៍​នៃ​អំពើ​ហិង្សា​​ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​០៥​នាទី​យប់​ថ្ងៃ​ទី​២៥…

ខេត្ត​បន្ទាយ​មានជ័យ ៖ បុរស​ម្នាក់ខណៈ​កំពុង​​ដើរ​ស្រែកហៅ​រកប្រពន្ធ​ខ្លួន ស្រាប់​​តែ​ត្រូវ​ជន​បង្ក​ស្មាន​តែ​ស្រែក​ឌឺ​ដងដាក់ខ្លួន​ ក៏ទាញ​កាំបិត​កាប់​ត្រូវ​ចំនួន​០២​កាំបិត​ បណ្តាល​ឲ្យ​រង​របួសធ្ងន់ រួច​​រត់គេច​ខ្លួន​ដោយ​សុវត្ថិភាព ។​ ដែល​ហេតុការណ៍​នៃ​អំពើ​ហិង្សា​​ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​០៥​នាទី​យប់​ថ្ងៃ​ទី​២៥ វិច្ឆិកា ​ស្ថិត​នៅ​ក្នុងភូមិ​អូរ​ប្រាសាទ​ឃុំអូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋានបាន​ឲ្យ​ដឹង​ថា​ ​ជន​ដៃដល់​ឈ្មោះ ហុង ហួច ភេទ​ប្រុស ​អាយុ​ឆ្នាំ​៣៧​ រស់នៅ​ភូមិ​អូរ​ប្រាសាទ​ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយ​មានជ័យ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ទូច ផង់ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា ។

ប្រភព​ដដែល​​បញ្ជាក់​ថា​៖ ​តាម​ការ​ឲ្យ​ដឹង​ពី​ជន​រង​គ្រោះ នៅ​មុន​ពេល​កើតហេតុ ខ្លួន​បាន​ដើរ​ស្រែកហៅ​រកប្រពន្ធ​ពី​ចម្ងាយ ជន​បង្ក​ឈ្មោះ​ហុង ហួច កំពុង​តែ​ផឹកស្រា​ស្មាន​តែ​ស្រែ​ផ្តឺ​ដាក់ខ្លួន​ក៏​ទាញ​កាំបិត ហាន់​ដើម​ចេក​ប្រវែង​កន្លះ​ម៉ែត្រ កាប់​សំដៅ​មក​លើ​ខ្លួន​ត្រូវ​ចំ​ក្បាល​លើ​សៀត​ថ្កា​ខាងឆ្វេង​០១​កាំបិត​និង ស្មា​០១​កាំបិត​រង​របួសធ្ងន់ ត្រូវ​បាន​សាច់​ញាតិ​ដឹក​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា ជប៉ុន នៅ​ស្រុក​មង្គល
​បូ​រី ។

នគរបាល​មូលដ្ឋាន​បាន​បញ្ជាក់​ថា ​ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ជន​ដៃដល់​បាន​រត់គេច​ខ្លួន នៅ​ពេល​នេះ ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ចាប់​ជន​ដៃដល់​ដើម្បី​យក​មក​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ