រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរបានធ្លាក់ថ្លៃបន្តិចបើធៀបនឹងប្រាក់ យ៉េនជប៉ុន និងប្រាក់ដុល្លារសាំងហ្គាពួរ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៧ខែវិច្ឆិកា ឆ្នាំ ២០២០នេះឱ្យដឹងថា ១០០យ៉េនជប៉ុន ទិញចូល ៣៨៨២ រៀល លក់ចេញ ៣៩២១ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣៨៧៧ រៀល និងលក់ចេញតែ ៣៩១៦ រៀល ប៉ុណ្ណោះ ។
ទន្ទឹមនេះហាងឆេងប្រាក់ដុល្លារសាំងហ្គាពួរ ១ដុល្លារ ទិញចូល ៣០២២ រៀល លក់ចេញ ៣០៥២ រៀល ដែលកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣០២០ រៀល និងលក់ចេញតែ ៣០៥១ រៀលប៉ុណ្ណោះ ។
ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួន ទៀតដែលរួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៤៥ រៀល, ១អឺរ៉ូ ទិញចូល ៤៨១៨ រៀល លក់ចេញ ៤៨៦៧ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ២៩៧៦ រៀល លក់ចេញ ៣០០៦ រៀល ។
ជាមួយគ្នានេះ ១យន់ចិន ទិញចូល ៦១៥ រៀល លក់ចេញ ៦២១ រៀល ហើយ ១០០វុនកូរ៉េ ទិញចូល ៣៦៦ រៀល លក់ចេញ ៣៧០ រៀល ខណៈ ១បាតថៃ ទិញចូល ១៣៤ រៀល លក់ចេញ ១៣៥ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៥ រៀល លក់ចេញ ១៧៧ រៀល ៕
ចែករំលែកព័តមាននេះ