ចេតនាហំ ភិក្ខវេ បុញ្ញំ វទាមិ ម្នាលភិក្ខុទាំងឡាយ ចេតនាហ្នឹងហើយដែលតថាគតហៅថាជាតួបុណ្យ ចេតនាជាប្រភពនាំឱ្យកើតបុណ្យ ការធ្វើបុណ្យកុសលបានផលច្រើន ឬតិចអាស្រ័យលើចេតនាហ្នឹងឯងជាហេតុខាងដើមបំផុត ហើយផលបុណ្យនេះហើយដែលនាំដំណើរជីវិតយើងទៅក្នុងភពបួនផ្សេងៗគ្នាអាស្រ័យលើកុសលចេតនារបស់ម្ចាស់ទាន ។
១- បើកុសលចេតនាពួកណាដែលជាវិស័យរបស់អ្នកនៅត្រេកអរក្នុងកាម នឹងឲ្យផលដល់អ្នកនោះកើតជាមនុស្សវិសេស ត្រកូលខ្ពង់ខ្ពស់ ។
២- បើកុសលចេតនាពួកណាដែលជាវិស័យរបស់អ្នកត្រេកអរដោយរូបឈាន នឹងឲ្យផលដល់អ្នកនោះកើតជាព្រហ្មមានរូប ។
៣- បើកុសលចេតនាពួកណាដែលជាវិស័យរបស់អ្នកត្រេកអរដោយអរូបឈាន នឹងឲ្យផលដល់អ្នកនោះឲ្យកើតជាព្រហ្មមិនមានរូប ។
៤- បើកុសលចេតនាពួកណាដែលជាវិស័យរបស់អ្នកនឿយណាយចំពោះលោកិយវិស័យ នឹងឲ្យផលដល់អ្នកនោះកើតក្នុងព្រះនិព្វានរួចចាកទុក្ខទាំងពួង ។
នេះជាផលដែលកើតអំពីកុសលចេតនាពិតៗដែលយើងខំសាងសន្សំបន្ទុំបារមីក្នុងកំណើតជាមនុស្សលោក ។ សាន សារិន
ចែករំលែកព័តមាននេះ