ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២នាក់បាត់បង់ជីវិត និង១១នាក់​កំពុង​​សង្គ្រោះ​​ ក្រោយ​ផឹកទឹកក្នុង​ស្រែ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖​ គិតត្រឹម​ដល់ថ្ងៃទី២៦ វិច្ឆិកា ​នេះ អ្នកជំងឺទាំង១១នាក់​កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ហើយគ្រូពេទ្យកំពុងយកចិត្តទុកដាក់តាម​ដាន​ស្ថានភាពអាការៈរបស់ជនរងគ្រោះទាំងនោះផងដែរ ។ ទាក់ទិនករណីនេះ…

ខេត្តកំពង់ឆ្នាំង ៖​ គិតត្រឹម​ដល់ថ្ងៃទី២៦ វិច្ឆិកា ​នេះ អ្នកជំងឺទាំង១១នាក់​កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ហើយគ្រូពេទ្យកំពុងយកចិត្តទុកដាក់តាម​ដាន​ស្ថានភាពអាការៈរបស់ជនរងគ្រោះទាំងនោះផងដែរ ។ ទាក់ទិនករណីនេះ សមត្ថ​កិច្ចជំនាញ ជាពិសេសខាងមន្ទីរសុខាភិបាលខេត្តកំពុងធ្វើការស្រាវជ្រាវរកមូល​ហេតុ​ឲ្យ​ឃើញច្បាស់លាស់ថា បណ្តាលមកអ្វីឱ្យពិតប្រាកដ​។

សូមរំលឹកថា ​​មនុស្ស​២នាក់បាន​បាត់​បង់​ជីវិត បន្ទាប់ពីបញ្ជូនមក​ធ្វើការ​សង្រ្គោះ​បន្ទាន់​​នៅមន្ទីរបង្អែកខេត្ត និង១១នាក់ផ្សេងទៀត​​កំពុង​មាន​​អាការៈធ្ងន់​និងស្រាល ដោយត្រូវ​ក្រុមគ្រូពេទ្យ​ធ្វើការ​​សង្រ្គោះបន្ទាន់ផងដែរ ​បន្ទាប់ពី​ពួកគេទាំងអស់​ទៅ​ច្រូតស្រូវរួចបាន​នាំ​គ្នាផឹកទឹកនៅក្នុងស្រែក្រោយ ពេលហូបបាយថ្ងៃត្រង់រួច ក៏​បណ្តាលឱ្យ​ពុលតែម្តង ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើល​ខាងលើនេះ ​កើតឡើងនៅវេលាម៉ោង៦ល្ងាចថ្ងៃទី២៥ ​វិច្ឆិកា ​នៅក្នុងភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ស្ត្រី​រងគ្រោះ​រហូតដល់​បាត់​បង់​ជីវិត ទី១-ឈ្មោះ ណុល វ៉ារ៉ុម ​អាយុ៤៥ឆ្នាំ ​និងទី២-ឈ្មោះម៉ៅ ចិន្តា ភេទស្រី អាយុ​៤៧ឆ្នាំ ។

បើតាម​លោក ភួង ជីម ភេទប្រុស អាយុ៥០ឆ្នាំ ជាក្រុមគ្រួសារជនរងគ្រោះ​បាន​ប្រាប់​ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៥ ​វិច្ឆិកា ​នេះថា ប្រជាពលរដ្ឋនិងម្ចាស់​ស្រែ​មាន​ចំនួន​១៣នាក់និងមានក្មេងស្រីម្នាក់ផងដែរ បាននាំគ្នសទៅច្រូតស្រូវ នៅខាងត្បូងភូមិជី
ប្រ៉ង ។

គ្រួសារជនរងគ្រោះបានអោយដឹងទៀតថា​ នៅផ្នែកខាងលើនៃស្រែនោះ​មាន​ចម្ការ​ឪឡឹក​មួយ ដែលម្ចាស់ចម្ការឪឡឹកនោះ បានយកទឹកអណ្តូងនៅក្នុងស្រែមកលាយ​ថ្នាំពុលហើយយកមកបាញ់សម្លាប់សត្វល្អិត ។ គ្រួសារជនរងគ្រោះ លោក ភួងជីម បានប្រាប់អោយដឹងបន្ថែមទៀតថា នៅក្នុងស្រែនោះមានកូនអណ្តូងតូច​មួយ​ដែល​ចេញទឹក ហើយម្ចាស់ស្រែបានដងយកទឹកមកចែកគ្នាផឹកក្រោយពីច្រូត​ស្រូវរួច​ហើយ​នាំគ្នាហូបបាយថ្ងៃត្រង់ ។

ក្រោយពីហូបបាយនិងផឹកទឹករួចរហូតដល់ម៉ោងជាង៤ល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ជន​រងគ្រោះទាំងអស់ ចាប់ផ្តើមមានអាការៈពុលក្អួតចង្អោរជាខ្លាំង និង អ្នកផ្សេងទៀត បានពុលជាបន្តបន្ទាប់និង បានដឹកបញ្ជូនមកមណ្ឌលសុខភាពស្រុកទឹកផុស ប៉ុន្តែ​ដោយសារតែអាការៈពុលធ្ងន់ធ្ងរខ្លាំងពេក ត្រូវបានដឹកបញ្ជូនបន្តមកកាន់មន្ទីរពេទ្យ​បង្អែកខេត្តនៅម៉ោង៩យប់ និងដោយសារតែអាការៈធ្ងន់ធ្ងរ រហូតដល់ម៉ោងជាង១២
យប់​ពាក់កណ្តាលអធ្រាត ស្រ្តីម្នាក់ជាម្ចាស់ស្រែបានស្លាប់ និង នៅម៉ោង៥និង​៤៥នាទី​ល្ងាចថ្ងៃទី២៦ វិច្ឆិកា​ ក៏បណ្តាលឲ្យស្រ្តីម្នាក់ទៀតបានបាត់បង់ជីវិត​នៅក្នុងមន្ទីរ​ពេទ្យ​ខេត្តផងដែរ ។

ព័ត៌​មានបន្ថែមកោះសន្តិភាព​នឹង​មានផ្សាយជូនបន្ត​ ។

អត្ថបទសរសេរ ដោយ