ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិតកម្ពុជា១រូប ជាប់​ចំណាត់​លេខ​១​នៅ​ទូទាំងពិភពលោក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញាចាន់ ភីស្រីលីញ ជានិស្សិតដែលរៀននៅវិទ្យាស្ថានមួយ​ បាន​ជាប់ចំណាត់ថ្នាក់លេខមួយនៅទូទាំងពិភពលោក លើការប្រឡងមុខវិជ្ជា«មូលដ្ឋានគ្រឹះ​នៃ​សវនកម្ម»នៃការប្រឡងជាអន្តរជាតិ ។ ហើយនៅរសៀលថ្ងៃទី២៦ ខែវិច្ឆកា…

រាជធានី​ភ្នំពេញ ៖ កញ្ញាចាន់ ភីស្រីលីញ ជានិស្សិតដែលរៀននៅវិទ្យាស្ថានមួយ​ បាន​ជាប់ចំណាត់ថ្នាក់លេខមួយនៅទូទាំងពិភពលោក លើការប្រឡងមុខវិជ្ជា«មូលដ្ឋានគ្រឹះ​នៃ​សវនកម្ម»នៃការប្រឡងជាអន្តរជាតិ ។

ហើយនៅរសៀលថ្ងៃទី២៦ ខែវិច្ឆកា ​នៅ​វិទ្យា​ស្ថានខេមអេដប៊ីហ្សនេសស្គូលបាន​រៀប​ចំ​ដោយធ្វើសន្និសីទ​សាព័ត៌​មាន ដើម្បី​អបអរ​សាទរជ័យលាភីដល់កញ្ញាចាន់ ភីស្រី​លីញ ដោយមានការចូលរួមពី​លោក​បណ្ឌិត​ ងី តាយី​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​​និង​ហិ​រញ្ញវត្ថុនិងជាប្រធាន​ក្រុម​ប្រឹក្សាជាតិ​គណ​នេយ្យ លោកខេសុីបាណេត​នាយក​វិទ្យា​ស្ថាន​ខេមអេដប៊ីហ្សនេសស្គូល លោក​នូ រតនា​ប្រធាន​ស្ថាប័ន​គណ​នេយ្យ​ករ​ជំនាញ​ACCA ប្រចាំនៅព្រះរាជា​ណាចក្រកម្ពុជា ។

លោកខេសុី បាណេតនាយកវិទ្យាស្ថាន​បានថ្លែងថា ៖ ក្នុងរយៈពេលជាង២០ឆ្នាំក្នុង​ការ​បណ្តុះបណ្តាល ជំនាញគណនេយ្យហិរញ្ញវត្ថុ និងសវនកម្ម នៅក្នុងព្រះរាជាណា​ចក្រ​កម្ពុជាវិទ្យាស្ថាន​បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកប​ដោយ​សមត្ថភាព និងការទទួលស្គាល់ជាសាកល​ព្រោះថា សញ្ញាបត្រ មានការទទួល​ចំនួន១៨៣ប្រទេស នៅជុំវិញពិភពលោក​។

ជារៀងរាល់ឆ្នាំនិស្សិត វិទ្យាស្ថានខេមអេដ តែងតែទទួលបាននូវចំណាត់ថ្នាក់ល្អៗ នៅ​ក្នុងការប្រឡង ជាលក្ខណៈអន្តរជាតិ ហើយនាថ្ងៃនេះផងដែរ យើងខ្ញុំ​មាន​មោទន​ភាព​ដែល កញ្ញា ចាន់ ភីស្រីលិញ បានទទួលចំណាត់ថ្នាក់លេខ១ពិភពលោក នៅក្នុង​ការ​ប្រឡងជាអន្តរជាតិ លើមុខវិជ្ជា FAU ផ្នែកគណនេយ្យ _CAT តម្រូវ​អោយនិស្សិត​ប្រឡងជាវិញ្ញាសាសរសេរ ដែលមានភាពពិបាក ព្រោះថា ជាការប្រឡងមួយ មាន​ការ​ចូលរួមប្រកួតប្រជែងសមត្ថភាពនិស្សិតជាច្រើន នៅជុំវិញពិភពលោក ជាពិសេស​រាល់សន្លឹកកិច្ចការរបស់និស្សិត តម្រូវអោយផ្ញើរទៅកែនៅ​ក្នុងចក្រភពអង់គ្លេស។

នៅក្នុងឱកាសនោះដែរ លោកងី តាយី បានមានប្រសាសន៏ថា សន្និ​សីទ​កាសែតនា​ថ្ងៃនេះ គឺដើម្បីចូលរួមអបអរសារទរសិស្សនិស្សិតកម្ពុជា ដែលទទួល​បានជ័យ​លាភីចំណាត់ ថ្នាក់លេខ១ ទូទាំងពិភពលោក។ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា ធនធានមនុស្ស ផ្នែកគណនេយ្យ និងសវនកម្ម គឺជាធនធាន​ដែលមាន​សារ​សំខាន់​សម្រាប់គាំទ្រ ដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ នៅប្រទេស​កម្ពុជា។

អត្ថបទសរសេរ ដោយ