ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​អ្វី​ជំរុញ​ឱ្យ​កូរ៉េ​នៅ​តែ​ទទួលយក​ពលករ​កម្ពុជា​ទៅ​ធ្វើការ ទោះ​ស្ថិត​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩ ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​រដ្ឋាភិបាល​ជួប​ប្រទះ​នឹង​វិបត្តិ​ដោយសារ​តែ​កូ​វី​ដ​-១៩ ក្ដី តែ​ប្រ​ទេ ស​នេះ​នៅ​តែ​មានការ​ងារ​ផ្ដល់​ជូន​ពលករ​កូរ៉េ​កំពុង​បំពេញការងារ​នៅ​ទីនោះ ហើយ​ថែម​ទាំង ប្រកាស​ទទួល​ពលករ​កម្ពុជា ទៅ​ធ្វើការ​នៅ​ប្រទេស​នោះ​ថែម​ទៀត ។…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​រដ្ឋាភិបាល​ជួប​ប្រទះ​នឹង​វិបត្តិ​ដោយសារ​តែ​កូ​វី​ដ​-១៩ ក្ដី តែ​ប្រ​ទេ ស​នេះ​នៅ​តែ​មានការ​ងារ​ផ្ដល់​ជូន​ពលករ​កូរ៉េ​កំពុង​បំពេញការងារ​នៅ​ទីនោះ ហើយ​ថែម​ទាំង ប្រកាស​ទទួល​ពលករ​កម្ពុជា ទៅ​ធ្វើការ​នៅ​ប្រទេស​នោះ​ថែម​ទៀត ។ តើ​កត្តា​អ្វី​ជំរុញ​ឱ្យរ​ដ្ឋា​ភិ បាល​ប្រទេស​មួយ​នេះ ព្រម​ទទួល​ពលករ​កម្ពុជា​ទៅ​បម្រើ​ការ​បន្ថែម​ទៀត ?

នៅ​ក្នុង​ជំនួប​ជាមួយ​លោក Park Heung Kyeong ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ខាង ត្បូង​ប្រចាំ​ប្រទេស​កម្ពុជា ឯកឧត្តម អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ថា ទោះបី​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ពិបាក​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩ ក្តី សាធារណរដ្ឋ​កូរ៉េ នៅ​តែ​ព្រម​ទទួលយក​ពលករ​កម្ពុជា​ឱ្យធ្វើ​ការ​នៅ​ប្រទេស​ខ្លួន ដោយ សារ​តែ​និយោជក​ពេញចិត្ត​នឹង​សមត្ថភាព ជា​ពិសេស​នោះ គឺ​ភាព​ស្មោះត្រង់​របស់​ពលករ កម្ពុជា ។ ឯកឧត្តម​បន្ត​ថា ៖ «​បច្ចុប្បន្ន​នេះ ពលករ​កម្ពុជា​កំពុង​បំពេញការងារ​នៅ​ក្នុង​ប្រទេស កូរ៉េ​ខាងត្បូង​មាន​ជាង ៥​ម៉ឺន​នាក់​រួច​ហើយ ហើយ​ក៏​កំពុង​ប្រកាស​ស្វែងរក​ពលករ​ជា​ច្រើន​នាក់ ទៅ​ផង​ដែរ​» ។

ឯកឧត្តម​បន្ថែម​ថា កន្លង​មក​កម្ពុជា និង​កូរ៉េ​ខាងត្បូង​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ជា​យូរ មក​ហើយ និង​បាន​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក​ឱ្យ​កើន​ឡើងជា​លំដាប់​ផង​ដែរ ជាក់ ស្ដែង​ក្នុង​ឆ្នាំ ២០១៩ កន្លង​ទៅ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​កូរ៉េ សម្រេច​បាន​ប្រមាណ ១៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ ក្រៅពី​នេះ​កូរ៉េ​ក៏​ជា​អ្នក​វិនិយោគ​ធំ​មួយ​ដែរ នៅ​ក្នុង​ប្រទេស កម្ពុជា ដែល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ វិនិយោគិន​កូរ៉េ​បាន​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​ចំនួន ជាង ៥​ពាន់​លាន​ដុល្លារ​ទៅ​ហើយ និង​បាន​ធ្វើ​ឱ្យ​កូរ៉េ​ក្លាយជា​ប្រទេស​ទី ២ វិនិយោគ​ធំ​នៅ កម្ពុជា ។

បើ​តាម​លោក Park Heung Kyeong ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង​ប្រចាំ ប្រទេស​កម្ពុជា​បានឱ្យ​ដឹង​ថា ពលករ​កម្ពុជា​មាន​ចំនួន​ច្រើន​ជាងគេ​ក្នុង​ចំណោម​ពលករ​ដែល ធ្វើការ​នៅ​ប្រទេស​កូរ៉េ ហើយ​ក្នុង​ដំណាក់កាល​ជំងឺ​កូ​វី​ដ​-១៩ ឆ្នាំ ២០២០ នេះ រដ្ឋាភិបាល​សា​ធា រណ​រដ្ឋ​កូរ៉េ​នៅ​តែ​អនុញ្ញាត​ទទួល​ពលករ​កម្ពុជា​ដដែល ។ លោក​បន្ត​ថា ៖ « ដោយសារ​និ​យោ ជក​មានការ​ពេញចិត្ត​នឹង​សមត្ថភាព​ខ្ពស់​របស់​ពលករ​កម្ពុជា មាន​ភាព​ស្មោះត្រង់​នឹង​ការងារ និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ផ្នែក​សុខាភិបាល​របស់​រដ្ឋាភិបាល​កូរ៉េ​បាន​យ៉ាង​ហ្មត់ចត់ ទើប ពួក​គេ​នៅ​តែ​ចង់បាន​ពលករ​ពី​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​» ។

គួរ​បញ្ជាក់​ថា ចាប់ពី​ឆ្នាំ ២០០៧ មក កម្ពុជា​បាន​បញ្ជូន​ពលករ​សរុប ៦៨.២៩៤​នាក់ (​ស្រី ១៤.២៥៥​នាក់​) ឱ្យទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ដែល​រួម​មាន​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​សំ ណ​ង់ ដែល​អាណត្តិ​ការងារ​មាន​រយៈពេល ៤​ឆ្នាំ ១០​ខែ ខណៈ​ពេល​បច្ចុប្បន្ន ពលករ​កម្ពុជា ដែល​កំពុងធ្វើការ​នៅ​កូរ៉េ​មាន​ចំនួន​ជិត ៥០.០០០​នាក់ ។

ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​-​ទទួល​ពលករ​កម្ពុជា​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ឯកឧត្តម អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា បន្ទាប់​ពី​ស្ថាន ភាព​កូ​វី​ដ​-១៩ នៅ​ប្រទេស​កូរ៉េ​មាន​ភាព​ធូរស្រាល ដែល​អាច​ទទួលយក​កម្លាំង​ពលកម្ម​បរទេស បាន កម្ពុជា​រំពឹង​ថា នឹង​ក្លាយជា​ប្រទេស​អាទិភាព​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន ១៥​ផ្សេង ទៀត ដោយសារ​កម្ពុជា​មាន​ស្ថានភាព​កូ​វី​ដ​ល្អ​ប្រសើរ មាន​ជើងហោះហើរ​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ