រាជធានីភ្នំពេញ ៖ បុរសជាភ្ញៀវម្នាក់បានឈ្លោះប្រកែក និងវាយតប់គ្នាជាមួយបុគ្គលិកក្នុងហាងម៉ាស្សាកោសជប់យីហោ ម៉ាស្សាទាន់សម័យ ខណៈពេលចូលទៅរកសេវាបំរើផ្លូវភេទកំពុងតែប្រតិបត្តិការមិនទាន់ចប់ស្រួលបួលផង បែរជាត្រូវនារីម៉ាស្សាដេញចេញពីហាង ដោយប្រាប់ថាដល់ម៉ោងហើយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការអន្តរាគមន៍កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅហាងម៉ាស្សាកោសជប់យីហោ ម៉ាស្សាទាន់សម័យ ក្បែរច្រកចូលផ្សារប៉េសេ តាមបណ្ដោយបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសមិនស្គាល់ឈ្មោះម្នាក់ដែលជាភ្ញៀវបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1L-8805 បានចូលទៅក្នុងហាងម៉ាស្សាកោសជប់ខាងលើតែម្នាក់ឯង បានជួបនារីម្នាក់ជាបុគ្គលិកបម្រើការនៅក្នុងនោះ បាននាំបុរសដែលជាភ្ញៀវចូលទៅក្នុងបន្ទប់ដើម្បីធ្វើការម៉ាស្សា។
តាមប្រភពខាងលើបានបន្តថា លុះមួយសន្ទុះក្រោយមក បុរសជាភ្ញៀវនិងនារីជាបុគ្គលិកនោះ ក៏បានដើរចេញពីក្នុងបន្ទប់មកវិញ ទាំងទឹកមុខក្រញូវរៀងៗខ្លួន ហើយមានការឈ្លោះប្រកែកគ្នារវាងបុរសជាភ្ញៀវ និងស្ត្រីជាបុគ្គលិកនោះយ៉ាងតឹងសរសៃកដាក់គ្នា។ រហូតក្លាយជាជម្លោះហិង្សារវាងបុរសជាភ្ញៀវ និងបុគ្គលិកបម្រើការនៅក្នុងហាងម៉ាស្សាដែលមានគ្នាស្រីប្រុស៥ទៅ៦នាក់។ បន្ទាប់មកបុរសជាភ្ញៀវនោះក៏បានរត់ចេញមកខាងក្រៅស្រែកឲ្យគេជួយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗតែម្ដង។
តាមប្រភពពីបុរសជាភ្ញៀវបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានចូលទៅក្នុងហាងម៉ាស្សាខាងលើ ក្នុងគោលបំណងរកសេវាបំរើផ្លូវភេទ លុះពេលចូលទៅដល់គាត់ក៏បានទៅនិយាយចរចារកសេវាបំរើផ្លូវភេទជាមួយនឹងនារីជាបុគ្គលិកខាងលើ។ ដោយដំបូងឡើយ នារីជាបុគ្គលិកនោះបានទារតម្លៃ២៥ដុល្លារ សម្រាប់សេវាបំរើផ្លូវភេទ ពេលនោះគាត់បានសុំបញ្ចុះតម្លៃ និងត្រូវរ៉ូវគ្នាក្នុងតម្លៃ២០ដុល្លារ គាត់ក៏បានបង់លុយឲ្យមុនថែមទៀតផង។
តាមប្រភពដដែលបានបន្តថា បន្ទាប់មកនារីជាបុគ្គលិកនោះ ក៏បាននាំគាត់ចូលទៅក្នុងបន្ទប់ រួចក៏បានរួមរ័កជាមួយគ្នាជិត១០នាទីក្រោយមក ខណៈពេលដែលកំពុងតែប្រតិបត្តិការជាមួយគ្នាមិនទាន់រួចរាល់ផង ស្រាប់តែស្ត្រីជាបុគ្គលិកដេញគាត់ឲ្យចេញពីបន្ទប់ ដោយប្រាប់ថារួចហើយ ដល់ម៉ោងហើយ តាំងពីដំបូងមិនបាននិយាយគ្នាពីរឿងគិតម៉ោងនោះទេ។ ពេលនោះគាត់ក៏មិនសុខចិត្ត ក៏បានសួរនាំស្ត្រីជាបុគ្គលិករហូតឈ្លោះប្រកែកគ្នា ដោយនារីជាបុគ្គលិកទាក់ទងហៅបក្ខពួកប្រុសៗ៣ទៅ៤នាក់ មកពីខាងក្រៅនិងបានមកវាយតប់គាត់ថែមទៀតផង។
បើតាមនារីជាបុគ្គលិកហាងម៉ាស្សាខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានម៉ាស្សាឲ្យបុរសជាភ្ញៀវក្នុងតម្លៃ៣ម៉ឺនរៀល សម្រាប់រយៈពេលកន្លះម៉ោង លុះដល់ម៉ោងកំណត់ហើយ បុរសជាភ្ញៀវបានសុំថែមម៉ោង តែពេលនោះនាងមិនព្រមនោះទេ។
តាមប្រភពដដែលបានបន្តថា ពេលចេញពីបន្ទប់មកវិញ បុរសជាភ្ញៀវបានបង់លុយមកឲ្យនាង និងបានយកលុយអាប់ឲ្យបុរសជាភ្ញៀវវិញដែរ ស្រាប់តែពេលនោះបុរសជាភ្ញៀវបានយកទូរស័ព្ទដៃមកថតរូបគាត់ ទើបគាត់គ្រវៀសដៃបុរសជាភ្ញៀវ ដើម្បីកុំឲ្យបុរសថតរូបនាង។ ខណៈពេលនោះ បុរសជាភ្ញៀវក៏បានវាយមកលើរូបនាង និងវាយទៅលើបុរសម្នាក់ទៀតដែលជាអ្នកយាមម៉ូតូនៅមុខហាងកើតហេតុថែមទៀតផង។
ក្រោយពេលកើតហេតុ ភាគីទាំងពីរក៏បានចរចាសម្របសម្រួលគ្នា ហើយបុរសជាភ្ញៀវក៏បានជិះម៉ូតូចេញពីហាងម៉ាស្សា ដោយមិនបានដាក់ពាក្យបណ្ដឹងប្តឹងផ្ដល់គា្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើនោះទេ៕ (កែសម្រួលដោយ ៖ ធីតា)