ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានការ​ប៉ះទង្គិច​គ្នា​ថ្ងៃ​លា​វីរបុរស​បាល់ទាត់ Maradona ជា​លើក​ចុង​ក្រោយ

3 ឆ្នាំ មុន

អា​ហ្ស​ង់​ទី​ន ៖ មានការ​ប៉ះទង្គិច​គ្នា​មួយ​រវាង​ក្រុម​ប៉ូលិស ជាមួយនឹង​ក្រុម​អ្នក​កាន់ទុក្ខ​វិញ្ញាណក្ខន្ធ​របស់​វីរបុរស​បាល់ទាត់​លោក Diego Maradona ជា​ច្រើន​នាក់ ដែល​បាន​ដើរ​ដង្ហែរ​នៅ​ក្នុង​រដ្ឋធានី​ប៊ុ​យ​ណូ​ស៊ែ (Buenos Aires)…

អា​ហ្ស​ង់​ទី​ន ៖ មានការ​ប៉ះទង្គិច​គ្នា​មួយ​រវាង​ក្រុម​ប៉ូលិស ជាមួយនឹង​ក្រុម​អ្នក​កាន់ទុក្ខ​វិញ្ញាណក្ខន្ធ​របស់​វីរបុរស​បាល់ទាត់​លោក Diego Maradona ជា​ច្រើន​នាក់ ដែល​បាន​ដើរ​ដង្ហែរ​នៅ​ក្នុង​រដ្ឋធានី​ប៊ុ​យ​ណូ​ស៊ែ (Buenos Aires) ប្រទេស​អា​ហ្ស​ង់​ទី​ន នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នៅ​ព្រឹក​ថ្ងៃ​ទី ២៧ វិច្ឆិកា នេះ​។ រំលឹកថា ៖ រញ្ជួយ​ពិភពលោក​! ក្រោយ​មរណភាព​ស្តេច​បាល់ទាត់ Diego Maradona

សូម​បញ្ជាក់​ថា សព​វីរបុរស​បាល់ទាត់​អា​ហ្ស​ង់​ទី​ន Diego Maradona ត្រូវ​បាន​គេ​បញ្ចុះ​នៅ​ក្នុង​ពិធី​ឯកជន​មួយ ជា​ច្រើន​ទិដ្ឋភាព​ដ៏​រំជួលចិត្ត និង​សោកសៅ​យ៉ាង​ខ្លាំង​នៅ​រដ្ឋធានី​ខាងលើ​។ ហើយមាន​តែ​សាច់ញាតិ និង​មិត្តភក្តិ​ជិតស្និតតែ​ប៉ុណ្ណោះ ដែល​បាន​ចូលរួម​ក្នុង​ពិធីលា​ចុង​ក្រោយ​កាលពី​ថ្ងៃ​ទី ២៦ វិច្ឆិកា​កន្លង​ទៅ​។

ប៉ុន្តែ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ BBC បានឱ្យ​ដឹង​ថា មុន​ពេល​ពិធី​បញ្ចុះ​ចាប់ផ្តើម គេ​សង្កេត​ឃើញ​ហ្វូង​មនុស្ស​ដ៏​ច្រើន បាន​នាំ​គ្នា​ដើរដង្ហែរ​ក្នុង​គោលបំណង​គោរព​វិញ្ញាណក្ខន្ធ និង​ជាលា​ចុង​ក្រោយ​ចំពោះ​ស្តេច​បាល់ទាត់​របស់​ពួក​គេ​។

ហើយ​ឈាន​ដល់​ពេល​រសៀល​ក្បួន​ដង្ហែរ​កាន់តែ​ច្រើន​ទៅ​ៗ លាតសន្ធឹង​ជាង​១​គីឡូម៉ែត្រ ដែល​បណ្តាល​ឱ្យ​មានការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​ប៉ូលិស និង​ក្រុម​អ្នក​កាន់ទុក្ខ​តែ​ម្តង​។ របាយការណ៍​បាន​អះអាង​ថា មានការ​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់កាំភ្លើង​ជ័រពី​កង​ប៉ូលិស​ប្រឆាំង​កុបកម្ម ដើម្បី​រារាំង​ហ្វូង​មនុស្ស​ទាំងនោះ ដែលចង់ឃើញមឈូសរបស់លោក Diego Maradona​។

សូម​រំលឹក​ថា លោក Diego Maradona បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី ២៥ វិច្ឆិកា កន្លង​ទៅ​ដោយសារ​ជំងឺ​គាំងបេះដូង​ក្នុង​អាយុ ៦០​ឆ្នាំ​។ មរណភាព​របស់​លោក​បាន​ធ្វើ​ឱ្យ​មានការ​សោកស្តាយ និង​ការ​ចូលរួម​កាន់ទុក្ខ​នៅ​ជុំវិញ​ពិភពលោក​។ ក្រៅពី​ប្រទេស​អា​ហ្ស​ង់​ទី​ន គេ​ឃើញ​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី និង​អេ​ស្ប៉ា​ញ​ក៏​មានការ​ជួបជុំ​កាន់ទុក្ខ​ពី​សំណាក់​អ្នកគាំទ្រ​ជា​ច្រើន​ផង​ដែរ​៕