ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផលិត​ស្ករត្នោត​កម្រិតស្តង់ដារ​កំពុង​មានការ​ចាប់អារម្មណ៍​ពី​កសិករ​ក្នុង​តំបន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ផលិត​ស្ករត្នោត​កំពង់ស្ពឺ ឬ​ការ​ផលិត​ស្ករ​កម្រិតស្តង់ដារ​មក​ដល់​ចុងឆ្នាំ ២០២០ នេះ​បាន​និង​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ប្រជា​កសិករ​នៅ​ក្នុង​តំបន់​ប្រមាណ ៨០​នាក់ ឬ​គ្រួ​សារបាន​ដាក់​ពាក្យ​ស្នើ​សុំ​ចូល​ជា​សមាជិក​អ្នក​ផលិត​ស្ករ​របស់​សមាគម​លើក កម្ពស់​ស្ករត្នោត​កំពង់ស្ពឺ បន្ទាប់​ពី​យល់​ច្បាស់​ពី​អត្ថប្រយោជន៍…

រាជធានី​ភ្នំពេញ ៖ ការ​ផលិត​ស្ករត្នោត​កំពង់ស្ពឺ ឬ​ការ​ផលិត​ស្ករ​កម្រិតស្តង់ដារ​មក​ដល់​ចុងឆ្នាំ ២០២០ នេះ​បាន​និង​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ប្រជា​កសិករ​នៅ​ក្នុង​តំបន់​ប្រមាណ ៨០​នាក់ ឬ​គ្រួ​សារបាន​ដាក់​ពាក្យ​ស្នើ​សុំ​ចូល​ជា​សមាជិក​អ្នក​ផលិត​ស្ករ​របស់​សមាគម​លើក កម្ពស់​ស្ករត្នោត​កំពង់ស្ពឺ បន្ទាប់​ពី​យល់​ច្បាស់​ពី​អត្ថប្រយោជន៍ និង​តម្លៃ​ស្ករ​នៅ​លើ​ទីផ្សារ ។

ពាក់ព័ន្ធ​និង​ការ​ផលិត​ស្ករត្នោត​កំពង់ស្ពឺ និង​ការ​ស្នើ​សុំ​ចូល​ជា​សមាជិកសមាគម​លើក កម្ពស់​ស្ករ ត្នោត​កំពង់ស្ពឺ បើ​តាម​លោក សំ សា​រឿ​ន បានឱ្យ​ដឹង​ថា ឆ្នាំ​នេះ​ប្រជាពលរដ្ឋ​ដែល ជា​អ្នក​ផលិត​ស្ក​ត្នោត​មាន​ចំនួន ៨០​នាក់​បាន​ស្នើ​សុំ​ចូល​ជា​សមាជិកសមាគម​អ្នក ផលិត​ស្ករ ត្នោត​កំពង់ស្ពឺ ស្រប​ពេល​ដែល​ការ​ផលិត​ស្ករត្នោត​នឹង​ចាប់ផ្តើម​នា​ពេល​ខាង​មុខ​នេះ ។

លោក សំ សា​រឿ​ន ប្រធាន​សមាគម​លើកកម្ពស់​ស្ក​ត្នោត​កំពង់ស្ពឺ បញ្ជាក់​ថា «​បន្ទាប់​ពី មានការ​ស្នើ​សុំ​ចូល​ជា​សមាជិក មក​ដល់​សព្វ​ថ្ងៃនេះ​យើង​មិន​ទាន់​បាន​សម្រេច​ឱ្យ​ពួក​គាត់​ចូល ជា​សមាជិក​នៅឡើយ​នោះ​ទេ ។ ព្រោះ​យើង​នៅ​មិន​ទាន់​មាន​ពេល​ទៅ​ត្រួតពិនិត្យ​ទីតាំង​ដើម ត្នោត ដី​ផលិត​ស្ក​ត្នោត​វា​ត្រូវ​ទៅ​តាម​សៀវភៅ​បន្ទុក​របស់​សមាគម ឬ​អត់ ។ បើ​យើង​ពិនិត្យ ឃើញ​ថា ត្រូវ​ទៅ​តាម​សៀវភៅ​បន្ទុក យើង​នឹង​អនុញ្ញាត​ឱ្យ​ពួក​គាត់​ចូល ហើយ​បន្ទាប់​មក​ទៀត យើង​ចុះ​ទៅ​បង្រៀន​ឱ្យ​ពួក​គាត់​ផលិត​ទៅ​តាម​សៀវភៅ​បន្ទុក​ដែល​យើង​មាន​» ។

ប្រធាន​សមាគម​រូប​នេះ ឱ្យ​ដឹង​ទៀត​ថា ការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​របស់​ប្រជា​កសិករ​ស្នើ សុំ​អាច​ចុះ​ត្រួតពិនិត្យ​នៅ​ចុងខែ​នេះ ឬ​ដើមខែ​ធ្នូ ហើយ​ដល់​ពេល​នោះ​សមាគម និង​ចេញ​សេច ក្តី​សម្រេច​ជូន​កសិករ​អ្នក​ផលិត​ស្ករ​ត្នោ​កំពង់ស្ពឺ ។ លោក​បន្ថែម​ថា ខ្ញុំ​សង្ឃឹមថា អ្នក​ដាក់​ពាក្យ ស្នើ​សុំ​ចូល​ជា​សមាជិក​មាន​លទ្ធភាព​ក្លាយជា​សមាជិកសមាគម​រហូត​ដល់ ៩៥% ហើយ​នៅ ថ្ងៃ​អនាគត សមាគម​នឹង​មាន​សមាជិក​ដែល​ជា​អ្នក​ផលិត​ស្ក​តោ្ន​ត​កើន​ដល់​ជាង ២០០​គ្រួសារ ។ ក្រោយ​ពី​យើង​បាន​ចុះ​ឈ្មោះ​ឱ្យ​ពលរដ្ឋ​ស្នើ​សុំ​ពេញ​សិទ្ធ​ជា​សមាជិកសមាគម​ហើយ​នោះ សង្វា​ក់​ផលិតកម្ម​របស់​យើង​ធានា​បាន​ទាំង​ការ​ផ្គត់ផ្គង់​នៅ​ក្នុងស្រុក នៅ​ក្រៅ​ស្រុក ។

លោក​លើក​ឡើង​ទៀត​ថា ការ​ផលិត​ស្ក​ត្នោត​នៅ​តំបន់​សមាគម​មាន​លទ្ធភាព​ផលិត ស្ករ​បាន​ច្រើន តែ​ប្រភេទ​ស្ករ​នាំ​ចេញ​នៅ​ជួប​បញ្ហា ដែល​តម្រូវ​ឱ្យ​ពួក​យើង​ជួយ​បង្រៀន​ពួក​គាត់ ឱ្យ​ផលិត​ប្រភេទ​ស្ករ​នាំ​ចេញ​ឱ្យ​បាន​ច្រើន ខណៈ​ការ​ផលិត​ស្ករ​សម្រាប់​នាំ​ចេញ​មាន ១០០ តោន ហើយ​សម្រាប់​លក់​នៅ​ក្នុងស្រុក​មាន​ប្រមាណ ១៥០​តោន ។

លោក សំ សា​រឿ​ន បន្ត​ថា នៅ​ពេល​ខាង​មុខ​នេះ​សមាគម​មាន​យុទ្ធសាស្ត្រ ធ្វើ​យ៉ាង ម៉េច​ឱ្យ​ពលរដ្ឋ​ក្នុងស្រុក​បាន​ស្គាល់​ពី​ស្ករ​តោ្ន​ត​កំពង់ស្ពឺ តាម​រយៈ​ការ​ដាក់​លក់​នៅ​តាម​ទីតាំង ជាក់លាក់​ជា​ច្រើន​កន្លែង ហើយ​តម្លៃ​ស្ករត្នោត​គ្រោង​នឹង​បង្កើន​តម្លៃ​លក់​មួយ​គីឡូក្រាម​ថ្លៃ ៧.០០០​រៀល ខណៈ​នា​ពេល​កន្លង​មក​ថ្លៃ ៦.៥០០​រៀល ។

បច្ចុប្បន្ន​នេះ ផលិតផល​ស្ករត្នោត កំពង់ស្ពឺ​មាន​ក្រុមហ៊ុន​ចំនួន ១០ ហើយ​ថ្មី​ៗ​មាន​អាជីវករ​ក្នុងស្រុក​សហការ​ជាមួយ​ក្រុមហ៊ុន ឥណ្ឌា​សុំ​ចូល​ជា​សមាជិក​ទិញ​ស្ក​ពី​សមាគម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ