ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឈើ​តូច​ធំ​នៅ​លើ​ភ្នំ​ប​ង្គ្រួ​ម រង​ការ​កា.ប់​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បើ​តាម​ប្រភព​ច្បាស់ការ​មួយ​បាន​ឲ្យ​ដឹង​ថា ៖ ដើមឈើ​តូច​ធំ​ជា​ច្រើន​កន្លែង ស្ថិត​នៅ​ចំណុច​ភ្នំ​ប​ង្គ្រួ​ម ភូមិសាស្ដ្រ​ខេត្តបាត់ដំបង…

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បើ​តាម​ប្រភព​ច្បាស់ការ​មួយ​បាន​ឲ្យ​ដឹង​ថា ៖ ដើមឈើ​តូច​ធំ​ជា​ច្រើន​កន្លែង ស្ថិត​នៅ​ចំណុច​ភ្នំ​ប​ង្គ្រួ​ម ភូមិសាស្ដ្រ​ខេត្តបាត់ដំបង ជាប់​នឹង​ខេត្ត​ប៉ៃលិន ក្នុងភូមិ​ក្រចាប់ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ដែល​គ្រប់គ្រង​ដោយ​មន្ដ្រី​បរិស្ថាន​ខេត្តបាត់ដំបង សហការ​ជាមួយ​ខេត្ត​ប៉ៃលិន ហៅ​ថា ក្រុម​អភិរក្ស​សត្វព្រៃ និង​ព្រៃឈើ (MJP) យាមកាម​យ៉ាង​តឹងរ៉ឹង​សព្វ​ថ្ងៃនេះ មិន​ឲ្យ​ចេញ​ប្រជាពលរដ្ឋ​ចេញចូល​នោះ ពេល​នេះ​កំពុង​តែ​ត្រូវ​បាន​គេ​លួច​កាប់​ផ្ដួល​ដេក​រដូករណែល​ស្ទើរ​ពាសពេញ​ក្នុង​ព្រៃ​លើ​កំពូលភ្នំ យ៉ាង​អនាធិបតេយ្យ​។

បើ​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ដ​ទៀត​ថា នៅ​ចំណុច​ភ្នំ​ប​ង្គ្រួ​ម និង​ចំណុច​ស្ទឹង​ស្លេវ ភូមិសាស្ដ្រ​បាត់ដំបង និង​ខេត្ត​ប៉ៃលិន ជា​ដែន​ជម្រក​រក្សា​ការពារ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង (MJP) កំពុង​តែ​ត្រូវ​បាន​រក្សា​ការពារ​ដោយ​មន្ដ្រី​បរិស្ថាន យាមកាម​មិន​ឲ្យ​រថយន្ដ គោ​យន្ដ​កន្ត្រៃ ឬ​មធ្យោបាយ​ណាមួយ​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ៗ ចេញចូល​តំបន់​នោះ​បាន​ឡើយ​។ តែ​ប្រជាពលរដ្ឋ​ឆ្ងល់​ថា ចុះ​មូលហេតុ​អី្វ​បានជា​ដើមឈើ​តូច​ធំ​គ្រប់​ប្រភេទ នៅ​តំបន់​នោះ​រង​ការ​កាប់​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ​បែប​នេះ​ទៅ​វិញ នេះ​ជា​ការ​លើក​ឡើង​ខ្សឹបខ្សៀវ​គ្នា របស់​ប្រជា​ពលរ​ដ្ន​រស់នៅ​តំបន់​នោះ​ផ្ទាល់​តែ​ម្តង​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​លើ​ភ្នំ​ខាងលើ​នេះ គេ​ឃើញ​សកម្មភាព​លួច​កាត់ឈើ​ទាំងថ្ងៃទាំងយប់ ដោយ​លាន់ឮ​សំឡេង​ម៉ាស៊ីន​ត្រង់​សឺ​ន័​រ​កងរំពង​ពេញ​ក្ន​ង​ព្រៃ ដោយ​គ្មាន​រំខាន​ដល់​មន្ត្រី​ណា​ម្នាក់​ឡើយ ហេតុនេះ​ទើប​អ្នក​ភូមិ​ដាក់​ការ​សង្ស័យ​ថា បើ​មិន​មានការ​បើកភ្លើង​ខៀវ ចេញពី​មន្ដ្រី​បរិស្ថាន​ខេត្ត​ទាំង​ពីរ​ឈរ​យាមកាម​ពីក្រោយ​នៅ​ចំណុច​ខាងលើ​នោះ​ទេ ក៏​គ្មាន​អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ទាំងនោះ ចូល​ទៅ​ធ្វើ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ទាំងនោះ​បាន​ឡើយ ។

ប្រជា​ពលរ​ដ្ន​រស់នៅ​តំបន់​នោះ​បាន​សំណូមពរ​ដល់​គណៈ​បញ្ជាការ​ឯកភាព បាត់ដំបង និង​ខេត្ត​ប៉ៃលិន សូម​ឱ្យ​មាន​វិធានការ​ទប់ស្កាត់ និង​ចុះ​សិក្សា​ស្រាវជ្រាវ ស្វែងរក​មេខ្លោង​ដុះ​ស្លែ​ដែល​កំពុង​តែ​បំផ្លិចបំផ្លាញ​ព្រៃឈើ នៅ​ចំណុច​ខាងលើ​នោះ ដោយ​ចាប់​យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់ ជា​ពិសេស​អាច​ជាប់​ពាក់ព័ន្ធ​នឹង​មន្ដ្រី ដែល​ឈរជើង​ការពារ​នៅ​តំបន់​នោះ​ពោល​គឺជា​បុគ្គល​មួយ​ក្តាប់​តូច ដែល​សម្ងំ​លាក់ខ្លួន​ក្នុងភូមិ​ទីនោះ​តែ​ម្តង​។ ជុំវិញ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ចំណុច​ខាងលើ​ក្រុមការងារ​យើង​បាន​ទាក់ទង​ទៅ​លោក អ៊ា​វ រ៉ា នាយក​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត​ប៉ៃលិន បានឱ្យ​ដឹង​ថា ៖

ខាង​លោក​ក៏​បាន​ទទួល​ដំណឹង​នេះ​ដែរ ដោយ​បាន​រាយការណ៍​ដល់​រដ្ឋមន្ត្រី​ហើយ គឺ​នឹង​ពិនិត្យ​នៅ​ថ្ងៃស្អែក​។ ចំណែក​លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា គេ​លួច​កាប់​ព្រៃឈើ​នៅ​ក្នុង​ទឹកដី​ខេត្តបាត់ដំបង មិន​ជាប់​ពាក់ព័ន្ធ​នឹង​ខេត្ត​ប៉ៃលិន​នោះ​ទេ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក​ក៏​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​មើល​ដែរ​៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ