ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យួរ​ថ្នាំ​ញៀន​ជាង​១​គីឡូក្រាម​ទៅ​លក់​ប៉ះ​ចំ​សមត្ថកិច្ច ដូច​ដើរ​ចូល​ពន្ធនាគារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មានមុខរ​បរជា​កសិករ កាលពី​វេលា​ម៉ោង​ប្រមាណ​១០ យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចាប់​ឃាត់ខ្លួន​នៅ​ចំណុច​មុខ​ផ្សារ​ស្ទឹង​មាន​ជ័យ លើ​បណ្តោយ​ផ្លូវ​លេខ​២១៧…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មានមុខរ​បរជា​កសិករ កាលពី​វេលា​ម៉ោង​ប្រមាណ​១០ យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចាប់​ឃាត់ខ្លួន​នៅ​ចំណុច​មុខ​ផ្សារ​ស្ទឹង​មាន​ជ័យ លើ​បណ្តោយ​ផ្លូវ​លេខ​២១៧ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ខណៈ​បុរស​រូប​នោះ​បាន នឹង​កំពុង​យួរ​ថ្នាំ​ញៀន​ប្រមាណ​ជាង​មួយ​គីឡូក្រាម​ទៅ​លក់​ប៉ះ​ចំ​សមត្ថកិច្ច​។ ជន​ស​ង្ស័​ឈ្មោះ ថង ប៊ុ​ន​មី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កសិករ រស់នៅ​មិន​ពិតប្រាកដ​។

ទាក់ទិន​ករណី​ខាងលើ​នេះ​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​នាយ​ឧត្ដមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​សម្របសម្រួល​ពី​លោក សឿង មុនី​រ័​ត្ន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​កម្លាំង​ជំនាញ​ការិយាល័យ​ទី​៤ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឃឹ​ង សា​រ៉ាត់ នាយករង​មន្ទីរ បាន​ចុះ​សហការ​ធ្វើការ​ស្រាវជ្រាវ បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​មួយ​ករណី ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ រួម​ទាំង​ចាប់​យក​វត្ថុ​តាង​សារធាតុ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​មីន​(ICE)​ទម្ងន់​សុទ្ធ​១០៨៦.៧៥​ក្រាម​(​ជាង​១​គីឡូក្រាម​) ផង​ដែរ​។ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ