ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មិន​ចង់​ក្រ​មួយ​ជីវិត ហេតុ​អី​អ្នក​ត្រូវ​ចំណាយ​ប្រាក់​ចំណូល​២​ខែ ​ដើម្បី​ទិញ​ទូរស័ព្ទ​ទំនើប​១​គ្រឿង ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មនុស្ស​ភាគច្រើន​តែងតែ​បារម្ភ​អំពី​រឿង​លុយកាក់ ថា​តើ​ត្រូវធ្វើ​យ៉ាងណា​កុំ​ឲ្យ​ចំណាយ​ច្រើន​ជាង​ចំណូល ។ ទន្ទឹម​នឹង​នោះ មនុស្ស​មួយ​ចំនួន ជា​ពិសេស​គឺ​យុវវ័យ​ដែល​និយម​ប្រើប្រាស់​សម្ភារៈ​ទំនើប​ៗ ក៏​ប្រឈម​នឹង​ការ​ហានិភ័យ​នៃ​ការ​រស់នៅ​ខ្វះ​មុខ ខ្វះ​ក្រោយ​ផង​ដែរ បើសិន​ពួក​គេ​នៅ​រក្សា​ទម្លាប់​ចាយ​លុយ​ខ្ជះខ្ជាយ​មិនដឹង​មុខ…

រាជធានី​ភ្នំពេញ​៖ មនុស្ស​ភាគច្រើន​តែងតែ​បារម្ភ​អំពី​រឿង​លុយកាក់ ថា​តើ​ត្រូវធ្វើ​យ៉ាងណា​កុំ​ឲ្យ​ចំណាយ​ច្រើន​ជាង​ចំណូល ។ ទន្ទឹម​នឹង​នោះ មនុស្ស​មួយ​ចំនួន ជា​ពិសេស​គឺ​យុវវ័យ​ដែល​និយម​ប្រើប្រាស់​សម្ភារៈ​ទំនើប​ៗ ក៏​ប្រឈម​នឹង​ការ​ហានិភ័យ​នៃ​ការ​រស់នៅ​ខ្វះ​មុខ ខ្វះ​ក្រោយ​ផង​ដែរ បើសិន​ពួក​គេ​នៅ​រក្សា​ទម្លាប់​ចាយ​លុយ​ខ្ជះខ្ជាយ​មិនដឹង​មុខ ។

លោក ពិសិដ្ឋ បុគ្គលិក​ក្រុមហ៊ុន​មួយ​រូប​នៅ​ក្រុងភ្នំពេញ ទទួលស្គាល់​ថា​ការ​ចំណាយ​ខ្ជះខ្ជាយ​ដើម្បី​ដេញ​តាម​សម្ភារៈ​ទំនើប ដូច​ជា​ម៉ូតូ និង​ទូរស័ព្ទ​ដៃ​ទំនើប គឺ​ធ្វើ​ឲ្យ​រូប​លោក​ត្រូវ​បាត់បង់​លុយកាក់​ជា​ច្រើន ។ បុរស​ដែល​មាន​វ័យ ២៧ ឆ្នាំ​និង​មាន​សំ​បុរស ដូច​កូនកាត់​ចិន បាន​បន្ត​ថា «​កាលពី​ឆ្នាំ​មុនគេ​ចេញ​ទូរស័ព្ទ​អា​ភ្នែក ៣ (​អាយ​ហ្វូ​ន​) ខ្ញុំ​ជ្រើម​ជ្រួល​ទៅ​ទិញ​បង់​រំ​លោះ​តម្លៃ​ជិត ១៥០០ ដុល្លារ ដែល​គិត​ទៅ​គឺ​ស្នើ​នឹង​ប្រាក់ខែ​ខ្ញុំ ៤ ខែ ដល់​ទិញ​ហើយ​បាន​តែ ១ ខែ​ស្រាប់តែ​ធ្លាក់​ថ្លៃ​ខ្លាំង​មែនទែន​។ ដូច្នេះ​ខ្ញុំ​យល់​ថា​ពេល​ខ្លះ​បើ​យើង​សម្ភារៈ​និយម​ពេក ចាយ​លើស​ចំណូល​ខ្លាំង​ពេក គឺ​ពិតជា​ក្រ​ហើយ ដាច់​ខែ​ដាច់ខ្យល់ ឬ​គេ​ហៅ​ថា សេរី​មេ (​សេ​រ៉េ​មី​កញ្ចប់​ហូប​) ។

ជុំវិញ​បញ្ហា​នេះ​ផង​ដែរ អ្នកជំនាញ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​បាន​លើកយក​នូវ​គន្លឹះ​សំខាន់​ៗ​មួយ​ចំនួន​ដើម្បី​ឲ្យ​បងប្អូន​គិតពិចារណា ដើម្បី​ដឹង​អំពី​របៀប​ប្តូរ​ទម្លាប់​ចាយ​លុយ​ខ្ជះខ្ជាយ ព្រោះ​មិន​អ៊ីចឹង​ជីវិត​លោក​អ្នកដឹង​តែ​ជួប​រឿង​ដដែល​ៗ​នោះ គឺ «​ដាច់​ខែ ដាច់ខ្យល់​» ។

លោក ង៉ែត ជូ អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ល​បាន​លើក​ឡើង​ថា ប្រសិនបើ​អ្នក​ចង់​ប្តូរ​ទម្លាប់​ចាយ​លុយ​ខ្ជះខ្ជាយ មុន​នឹង​ចំណាយ​លុយ​ទិញ​របស់​អ្វីមួយ​អ្នក​ត្រូវ​សួរ​ខ្លួនឯង នូវ​សំណួរ​៣​សំខាន់​ៗ ថា​៖

១) តើ​អ្នក​ត្រូវ​ចំណាយ​ពេលវេលា​ប៉ុន្មាន​ទើប​អាច​ទិញ​របស់​មួយ​នោះ​បាន? ប្រសិនបើ​អ្នក​ចង់​ទិញ​ទូរ​សព្ទ​តម្លៃ​១០០០​ដុល្លា ហើយ​អ្នកមាន​ប្រាក់ខែ​៥០០​ដុល្លា តើ​អ្នក​ហ៊ាន​ចំណាយ​ជីវិត​២​ខែ​ដើម្បី​ទិញ​បាន​ទូរ​សព្ទ​ដៃ​មួយ​គ្រឿង​ឬទេ?
២) តើ​អ្នក​ពិតជា​ត្រូវការ​របស់​នោះ​ចាំបាច់​ឬទេ?
៣) ប្រសិនបើ​គ្រាន់តែ​ទិញ​ទូរ​សព្ទ​១​គ្រឿង អ្នក​ចំណាយ​ជីវិត​អស់​២​ខែ​ទៅ​ហើយ ចុះ​អ្នកមាន​ពេលវេលា​ប៉ុន្មាន​ទៀត​ដើម្បី​ទិញ​ផ្ទះ​បាន​នៅ? មាន​លទ្ធភាព​អោយ​កូន​បាន​ចូល​រៀន? ។​ល​។

ដូច្នេះ​ជា​រួម ការ​ចំណាយ​ដែល​ត្រឹមត្រូវ ទិញ​របស់​ដែល​ចាំបាច់ និង​កាត់​បន្ថយ​ការ​ទិញ​របស់​មិន​ចាំបាច់​បាន​កាន់តែ​ច្រើន នោះ​ជីវិត​នឹង​រួច​ផុត​ពី​ហានិភ័យ​នៃ​ការ​ដាច់​លុយ​អស់ពី​កាបូប​លុយ​របស់​អ្នក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ