ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​បាត់បង់​មិត្តសំលាញ់​! Pele បាន​បង្ហោះ​សារ​ដ៏​សែន​រំជួលចិត្ត​មួយ

3 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល Pele បាន​សម្តែង​ការ​ចូលរួម​រំលែក​ទុក្ខ​ដល់​មិត្ត​រួម​អាជីព​បាល់ទាត់ គឺ លោក Diego Maradona ដែល​បាន​ទទួលមរណភាព​ដោយសារ​ជំងឺ​គាំងបេះដូង​ក្នុង​អាយុ…

ប្រេ​ស៊ី​ល ៖ វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល Pele បាន​សម្តែង​ការ​ចូលរួម​រំលែក​ទុក្ខ​ដល់​មិត្ត​រួម​អាជីព​បាល់ទាត់ គឺ លោក Diego Maradona ដែល​បាន​ទទួលមរណភាព​ដោយសារ​ជំងឺ​គាំងបេះដូង​ក្នុង​អាយុ ៦០​ឆ្នាំ នៅ​ឯ​ប្រទេស​អា​ហ្ស​ង់​ទី​ន កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០២០ កន្លង​ទៅ​ថ្មី​ៗ​នេះ​។ គួររំលឹកថា រញ្ជួយ​ពិភពលោក​! ក្រោយ​មរណភាព​ស្តេច​បាល់ទាត់ Diego Maradona

សូម​បញ្ជាក់​ថា លោក Pele ដែល​ជួយ​ប្រេ​ស៊ី​ល​ឈ្នះ World Cup ៣​លើក និង​លោក Diego Maradona ដែល​ជួយ​អា​ហ្ស​ង់​ទី​ន​ឈ្នះ World Cup ១​លើក ត្រូវ​បាន​គ្រប់​គ្នា​យក​មក​ជជែក​ដេញដោល​រហូត​ដល់​ពេល​បច្ចុប្បន្ន ដើម្បី​កំណត់​ថា នរណា​ជា​កីឡាករ​បាល់ទាត់​ឆ្នើម​បំផុត​គ្រប់ពេល​របស់​ពិភពលោក​។

លោក Pele ដែល​បច្ចុប្បន្ន​ឈាន​ដល់​អាយុ ៨០​ឆ្នាំ បាន​ធ្វើការ​សរសើរ​ដោយ​ស្មោះ​អស់ពី​ចិត្ត ចំពោះ Maradona តាម​រយៈ​សារ​មួយ​នៅ​លើ​គណនី Twitter ផ្លូវការ​របស់​លោក​យ៉ាង​ដូច្នេះ​ថា «​វា​គឺជា​ដំណឹង​ដ៏​សោកស្តាយ ដែល​ខ្ញុំ​បាន​បាត់បង់​មិត្ត​ដ៏​អស្ចារ្យ​ម្នាក់​។ ហើយ​ពិភពលោក​បាន​បាត់បង់​វីរបុរស​បាល់ទាត់​ម្នាក់​។ វា​នៅ​តែ​មានរឿង​ជា​ច្រើន​ដែល​ត្រូវ​និយាយ ប៉ុន្តែ​សម្រាប់​ពេល​នេះ គឺ មាន​តែ​ព្រះ​ទេ ដែល​អាច​ផ្តល់​កម្លាំងចិត្ត​ដល់​សមាជិកគ្រួសារ​របស់​គេ​។ ហើយ​ថ្ងៃ​ណាមួយ ខ្ញុំ​សង្ឃឹមថា​យើង​នឹង​អាច​លេង​បាល់ទាត់​ជាមួយ​គ្នា​នៅ​ឋានសួគ៌​»៕ (​ដកស្រង់​ចេញពី Sky Sports)

​ខាងក្រោម​នេះជាសារ​របស់​លោក Pele ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ