ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាជាប់ចំណាត់ថ្នាក់​គោលដៅ​ទេសចរណ៍​ល្អ​បំផុតដោយ​មាន​ប្រជាជន​រួសរាយ​រាក់ទាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជាដំណឺងល្អមួយសម្រាប់កម្ពុជា ដោយថ្មី​ៗកម្ពុជាត្រូវបានចាត់ថ្នាក់ថាជាប្រទេស​កម្ពុជា​នៅ​តែ​ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត សម្រាប់​មក​ទស្សនា និង​រស់នៅ ។ យោងតាមក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា ថ្ងៃ​ទី​២៨…

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជាដំណឺងល្អមួយសម្រាប់កម្ពុជា ដោយថ្មី​ៗកម្ពុជាត្រូវបានចាត់ថ្នាក់ថាជាប្រទេស​កម្ពុជា​នៅ​តែ​ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត សម្រាប់​មក​ទស្សនា និង​រស់នៅ ។

យោងតាមក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២០ ក្រុមហ៊ុន My International Movers ដែល​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​អង់គ្លេស អា​មេ​រិ​ក និង អូស្ត្រាលី បាន​ចុះ​ផ្សាយ​ពី​ប្រទេស​រួសរាយ​បំផុត​ទាំង ១០ សម្រាប់​មក​ទស្សនា និង​រស់នៅ​ទូ​ទាំង​ពិភពលោក (Top 10 Friendliest Countries in the World to Move To)​។ ទិន្នន័យ​ដែល​ក្រុមហ៊ុន​ទទួល​ពី​ការ​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា ព្រះរាជាណាចក្រ​កម្ពុជា​គឺជា​គោលដៅ​ដ៏​ល្អ​បំផុត ដោយ​មាន​ប្រជាជន​រួសរាយ​រាក់ទាក់ និង​ដំណើរ​កម្សាន្ត​ដែល​មាន​តម្លៃ​សមរម្យ​។

ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២០ គេហទំព័រ OUTRAGE Travel បាន​ចុះ​ផ្សាយ​អំពី​ប្រទេស​ដ៏​មាន​សុវត្ថិភាព​បំផុត​ទាំង​៥ សម្រាប់​មក​ទស្សនា​នៅ​ក្នុង​តំបន់​អាស៊ី (Five of the safest places to visit in Asia) ដោយ​កម្ពុជា ត្រូវ​បាន​ជាប់​ជា​ប្រទេស​ដែល​មាន​សុវត្ថិភាព​បំផុត និង​បង្ហាញ​ថា​ជា​ប្រទេស​ដែល​មាន​វប្បធម៌ ព្រមទាំង​បុរាណ​ស្ថាន​បែប​សាសនា​ដ៏​សម្បូរ​បែប​។

ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២០ កម្ពុជា​ក៏​ត្រូវ​បាន​ជ្រើសរើស​ជា​ជ័យ​លា​ភី​ពានរង្វាន់​ទេសចរណ៍​អន្តរជាតិ​ប្រចាំឆ្នាំ​២០២០ (International Travel Award 2020) ដោយ​សមាគម​អ្នកនិពន្ធ​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក (Pacific Area Travel Writers Association) ដែល​មាន​ស្នាក់​ការ​នៅ​ប្រទេស​ឥណ្ឌា ដោយ​បាន​ចាត់​ទុក “​កម្ពុជា​៖ គោលដៅ​ដ៏​ល្អ​បំផុត​សម្រាប់​បេតិកភណ្ឌ​វប្បធម៌​” (Cambodia-Best Destination for Heritage)​។

ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២០ ក្រុមហ៊ុន​អន្តរជាតិ Big 7 Travel បាន​ចុះ​ផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​សម្រាប់​ការ​សម្រាកលំហែ​ចំនួន ៧ កន្លែង លើ​ពិភពលោក (The 7 Most Relaxing Locations In The World) ដោយ​ខេត្តសៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ជា​កន្លែង​មួយ​ក្នុង​នោះ​ផង​ដែរ​។ បើ​យោង​តាម​ព័ត៌មាន​របស់​វេ​ប​សាយ Big 7 Travel បាន​បង្ហាញ​ថា សៀមរាប​ជាទី​ក្រុង​ស្ងប់ស្ងាត់​ដ៏​សែន​មនោ​រម្យ ដោយ​មាន​រមណីយដ្ឋាន និង​ប្រាសាទ​ដ៏​ទាក់ទាញ​ជា​ច្រើន​កន្លែង ជា​ពិសេស​ប្រាសាទអង្គរវត្ត​។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រសួងទេសចរណ៍​បាន​ផ្សព្វផ្សាយ​អំពី​វិធាន​សុវត្ថិភាព​ស្ដី​ពី​ការ​ធ្វើ​ដំណើរ និង​ទេសចរណ៍ ហើយ​ក្រសួង​ក៏​បាន​នឹង​កំពុង​រៀបចំ​ផែនទី​បង្ហាញផ្លូវ​ដើម្បី​ស្តារ​ឡើង​វិញ​វិស័យ​ទេសចរណ៍ ឆ្នាំ​២០២១- ២០២៥ ផង​ដែរ ។

ការ​ផ្តល់​នូវ​ចំណាត់ថ្នាក់​ទាំងនេះ​បាន​បង្ហាញ​អំពី​សុខ​សន្តិភាព ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​កម្ពុជា ជា​ពិសេស ភាពរឹងមាំ​នៃ​ប្រព័ន្ធ​សុខាភិបាល និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​ក្នុង​ការ​ទប់ស្កាត់ គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​យ៉ាង​ល្អ ព្រមទាំង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ទាក់ទាញ​អ្នកទេសចរ និង​វិនិយោគិន​អន្តរជាតិ​ឱ្យមក​ទស្សនា និង​វិនិយោគ​នៅ​កម្ពុជា កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ក្នុង និង​ក្រោយ​ដំណាក់កាល​នៃ​វិបត្តិ​កូ​វី​ដ​-១៩៕

អត្ថបទសរសេរ ដោយ