ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ពជើងគោក​កម្ពុជា​និង​សិង្ហ​បុរី​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លង​ទៅក្រោយ​ពី​កិច្ចប្រជុំ​ពហុភាគី​មេបញ្ជាការ​កងទ័ព​ជើង​គោក​អាស៊ាន​លើក​ទី​២១(21st ACAMM) តាម​រយៈ​ប្រព័ន្ធ Virtual…

រាជធានី​ភ្នំពេញ ៖ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លង​ទៅក្រោយ​ពី​កិច្ចប្រជុំ​ពហុភាគី​មេបញ្ជាការ​កងទ័ព​ជើង​គោក​អាស៊ាន​លើក​ទី​២១(21st ACAMM) តាម​រយៈ​ប្រព័ន្ធ Virtual Conference
លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជាមេ​បញ្ជាការ​កងទ័ពជើងគោក បាន​បន្ត​ជួប​ប្រជុំ​តាម​រយៈ​ប្រព័ន្ធ Virtual Conference ជាមួយ​លោកឧត្តមសេនីយ៍ទោ GOH SI HOU មេបញ្ជាការ​កងទ័ពជើងគោក​សិង្ហ​បុរី ។

កិច្ចប្រជុំ​នេះ គឺ​តប​តាម​សំណើ​របស់​លោកឧត្តមសេនីយ៍ទោ GOH SI HOU ដើម្បី​រក្សាការ​ភ្ជាប់​ទំនាក់ទំនង​ល្អ និង​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​សិង្ហ​បុរី ឱ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត ។

គួរ​រំឭក​ថា លោក​ឧត្តមសេនីយ៍ទោ GOHSI HOU ទើបបាន​ដឹកនាំ​គណៈប្រតិភូ​កងទ័ពជើង​គោក​សិង្ហ​បុរី មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​១​នៅ​កម្ពុជា កាលពី​ខែមករា ឆ្នាំ​២០២០ កន្លង​ទៅ ។
ក្នុង​ជំនួប​លើក​នេះ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​-១៩​នៅ​កម្ពុជា និង​សិង្ហ​បុរី ជា​ពិសេស​ផល​ប៉ះពាល់​ផ្នែក​សង្គម និងសេដ្ឋកិច្ច ដែល​កើត​មាន​បន្ទាប់​ពី​មានការ​រាតត្បា​តនៃ​ជំងឺ​នេះ​នៅ​ក្នុង​តំបន់​និង​ពិភពលោក ក្នុងរយៈពេល​ជិត​១​ឆ្នាំ​កន្លង​មក ។ ជាមួយ​នេះ បាន​ចែករំលែក​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ល្អ​ៗ​ទៅ​វិញ​ទៅមក លើ​ការ​ចូលរួម​របស់​កងទ័ពជើងគោក​នៃប្រទេស​ទាំង​ពីរ ជាមួយ​រដ្ឋាភិបាល​របស់​ខ្លួនក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាតសាកល​នេះ ។

ក្រៅពី​នេះ ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នាបន្ត​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត ជា​ពិសេស​ក្នុង​ផ្នែក​អប់រំ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​លើ​ជំនាញ​សំខាន់​ៗ​មួយ​ចំនួន ហើយ​​សង្ឃឹម​​យ៉ាង​មុតមាំ​ថា នៅ​ពេល​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩​បាន​ធូរស្រាល​ឡើង​វិញ កិច្ច​សហ​ប្រ​តិ​ប​ត្តិ​ការ​ទាំងនេះ​នឹង​កាន់តែ​មាន​សន្ទុះ​ខ្លាំង​ឡើង​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ