ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ៗ​លេង​ហ្គេ​ម​នេះ​ភ្លេច​បាយ ភ្លេច​ទឹក ភ្លេច​រៀនសូត្រ​ទើប​ម្តាយ​ឪពុក​ក្មេង​ទ្រាំ​មិន​បាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ល្បែង​ហ្គេ​ម​អន​ឡាញ​មួយ​កន្លែង បាន​ដំណើរការ​យូរ​មក​ហើយ ដែល​បាន​ពង្វក់​សិស្ស​រហូត​ដល់​ញៀន​ងប់ងុល​គេច​សាលា ភ្លេច​ការ​រៀនសូត្រ​រាល់ថ្ងៃ​ត្រូវ​បាន​មាតាបិតា អាណាព្យាបាល​សិស្ស​ប្ដឹង​ទៅ​កាន់​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឲ្យ​ចុះ​ទៅ​បង្ក្រាប ។ បន្ទាប់​អាជ្ញាធរ​ខណ្ឌ​នេះ បាន​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣…

រាជធានី​ភ្នំពេញ ៖ ទីតាំង​ល្បែង​ហ្គេ​ម​អន​ឡាញ​មួយ​កន្លែង បាន​ដំណើរការ​យូរ​មក​ហើយ ដែល​បាន​ពង្វក់​សិស្ស​រហូត​ដល់​ញៀន​ងប់ងុល​គេច​សាលា ភ្លេច​ការ​រៀនសូត្រ​រាល់ថ្ងៃ​ត្រូវ​បាន​មាតាបិតា អាណាព្យាបាល​សិស្ស​ប្ដឹង​ទៅ​កាន់​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឲ្យ​ចុះ​ទៅ​បង្ក្រាប ។

បន្ទាប់​អាជ្ញាធរ​ខណ្ឌ​នេះ បាន​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ ដឹកនាំ​ដោយ​លោក អ៊ិ​ត ជំនិត ដែល​ជា​អភិបាលរង​ខណ្ឌ បាន​ចុះ​ទៅ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​យុវជន​យុវតី​ដែល​កំពុងលែង​ល្បែង​នេះ បាន​ចំនួន​១៦​នាក់ និង​អ្នក​មើល​ការ​ខុស​ត្រូវ​ទីតាំង​ចំនួន​៤​នាក់ ព្រមទាំង​ដកហូត​យក​សម្ភារៈ​ពាក់ព័ន្ធ​ទៅ និង​ល្បែង​ហ្គេ​ម​ខុសច្បាប់​នេះ​ផង​ដែរ ទៅ​កាន​សាលា​ខណ្ឌ​ផង​ដែរ ។

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ក្នុងផ្ទះ​ល្វែង​លេខ​2A​ផ្លូវ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បេតុង ក្នុងភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

អាជ្ញាធរ​បាន​និយាយ​ថា ទីតាំង​ល្បែងភ្នាល់​តាម​អន​ឡាញ និង​អ៊ី​ន​ធើ​ណេ​ត​ខុសច្បាប់​មួយ​កន្លែង​នេះ ស្ថិត​នៅ​ក្បែរ​សាលារៀន ដែល​អ្នក​ងប់ងុល និង​ចូល​ទៅ​លេងល្បែង​នេះ ភាគច្រើន គឺជា​សិស្សសាលា ធ្វើ​ឲ្យ​ពួក​គេ​ភ្លេច​ការ​រៀនសូត្រ ហើយ​សិស្ស​ខ្លះ​ចេញ​ឲ្យ​បាត់​ៗ​តែ​ពី​ផ្ទះ​អត់​ចូល​សាលា​ឡើយ ។ ដោយសារ​តែ​បែប​នេះ​ហើយ ទើប​មាតាបិតា​អាណាព្យាបាល​សិស្ស​បាន​ប្ដឹង​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ ព្រោះ​ពួក​គាត់​មានការ​ព្រួយបារម្ភ​ផល​ប៉ះពាល់​ការ​សិក្សា​របស់​កូនចៅ និង​សំណូមពរ​ឲ្យ​បិទ​ទីតាំង​ហ្គេ​ម​នេះ​រួម និង​ទីតាំង​ផ្សេង​ទៀត​ចោល ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​បណ្ដឹង និង​ការ​បង្ហាញ​ទីតាំង​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​ជា​មាតាបិតា​អាណាព្យាបាល​សិស្ស​ខាងលើ​ទើប​អាជ្ញាធរ​ចុះ​បង្ក្រាប ហើយ​ពេល​ទៅ​ដល់​បានឃើញ​ទីនោះ​កំពុង​ដំណើរការ​យ៉ាង​រលូន ហើយ​ក៏​មាន​យុវជន​យុវតី​១៦​នាក់ ដែល​សុទ្ធតែ​ស្ថិត​ក្នុង​វ័យ​សិក្សា កំពុង​តែ​លេងល្បែង​នៅ​ក្នុង​ទីតាំង​នោះ​ភ្លេច​បាយ​ភ្លេច​ទឹក​។

ភ្លាម​ៗ​នោះ​កម្លាំង​បាន​ធ្វើការ​ឃាត់ខ្លួន​យុវជន​យុវតី​ទាំងនោះ រួម​ទាំង​អ្នក​មើល​ការ​ខុស​ត្រូវ​ទីតាំង​៤​នាក់​ទៀត​នាំ​ទៅ​យក​ទៅ​សាកសួរ និង​អប់រំ​ធ្វើ​កិច្ចសន្យា​ព្រមទាំង​ឲ្យ​មាត​បិតា អាណាព្យាបាល​ទៅ​ធានា​យក​ត្រឡប់​ទៅ​វិញ ។ ចំណែកឯ​សម្ភារៈ​ពាក់ព័ន្ធ​ទៅ និង​ដំណើរ​ល្បែង​ហ្គេ​ម​នោះ​ត្រូវ​ដកហូត​យក ហើយ​អាជ្ញាធរ​ក៏​បាន​បិទ​ទីតាំង​នោះ​ឈប់​ឲ្យ​ដំណើរការ​ផង​ដែរ ប៉ុន្តែ​ពុំ​បាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង ឬ​អ្នក​មើល​ការ​ខុស​ត្រូវ​ទីនោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ