ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​អំពាវនាវ​ដល់​ក្រុម​​អ្នកគាំទ្រ​ឲ្យ​​តវ៉ា​ប្រឆាំង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​ចប់​អាណត្តិ​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​២៥វិច្ឆិកា បាន​អំពាវនាវ​ដល់​ពួក​អ្នកគាំទ្រ​លោក​ឲ្យតវ៉ា​ប្រឆាំង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី បន្ទាប់​ពី​ជាង​២​ស​ប្ដា​ហ៍​ក្រោយ​ការ​ប្រកាស​ពី​ជ័យជម្នះ​របស់​គូប្រជែង​លោក​ចូ បៃ​ដិ​ន ដោយលោក​នៅ​តែ​បរិហារ​ទាំង​គ្មាន​ភស្ដុ​តាង​ថា ការ​បោះ​ឆ្នោត​នោះ​ពោរពេញ​ដោយ​ការ​ក្លែងបន្លំ…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​ចប់​អាណត្តិ​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​២៥
វិច្ឆិកា បាន​អំពាវនាវ​ដល់​ពួក​អ្នកគាំទ្រ​លោក​ឲ្យតវ៉ា​ប្រឆាំង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី បន្ទាប់​ពី​ជាង​២​ស​ប្ដា​ហ៍​ក្រោយ​ការ​ប្រកាស​ពី​ជ័យជម្នះ​របស់​គូប្រជែង​លោក​ចូ បៃ​ដិ​ន ដោយ
លោក​នៅ​តែ​បរិហារ​ទាំង​គ្មាន​ភស្ដុ​តាង​ថា ការ​បោះ​ឆ្នោត​នោះ​ពោរពេញ​ដោយ​ការ​ក្លែងបន្លំ ហើយ​ការ​តវ៉ា​ទៅ​តុលាការ​របស់​លោក​រង​ការ​បរាជ័យ​ក្ដី ។

នៅ​លើ​ឆាក​មួយ​លោក​ត្រាំ​បាន​ថ្លែង​ទៅ​កាន់​បណ្ដា​ព្រឹទ្ធ​សមាជិក​នៃ​គណបក្ស​សាធារណរដ្ឋ និង​សភា​មូលដ្ឋាន​រដ្ឋ​ផេ​ន​ស៊ី​ល​វេ​នៀ​ថា យើង​ត្រូវ​តែ​ផ្ដួលរំលំ​ការ​បោះ​ឆ្នោត​នោះ ។ លោក​ថា​ពួក​អ្នក
ប្រជាធិបតេយ្យ​បាន​បន្លំ នោះ​ជា​ការ​បោះ​ឆ្នោត​ក្លែងបន្លំ ។ តាម​ពិត​ទៅ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ក្នុង​រដ្ឋ​គន្លឹះ​នោះ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ដោយ​លោក​បៃ​ដិ​ន​ជា​អ្នក​ឈ្នះ។

គ្មាន​ការ​ក្លែងបន្លំ​ទ្រង់ទ្រាយ​ធំ​ណាមួយ​ត្រូវ​បាន​បង្ហាញ​ឡើយ​ក្នុង​ពេល​បោះ​ឆ្នោត ។ ចំណែក​លោក​បៃ​ដិ​ន​វិញ​ក្នុង​ឱកាស​បុណ្យ​THINKSGIVING ថ្លែង​ថា ពលរដ្ឋ​អា​មេ​រិ​ក​នឹង​មិន​ទទួលយក​ការ​មិន​គោរព​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឡើយ ។

លោក​ថា​លទ្ធិប្រជាធិបតេយ្យ​របស់​យើង​ជួប​បញ្ហា​នា​ឆ្នាំ​នេះ ។ ដូច​ប្រជាជន​ដឹង​នៅ​អា​មេ​រិ​ក​យើង​មានការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហើយ​យើង​គោរព​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ។ ប្រជា​ជន​របស់​ប្រទេស​នេះ​នឹង​មិន​ទទួលយក​អ្វី​ផ្សេង​ឡើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ