ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រពន្ធ​គ្រាន់តែ​លឺ​អ្នក​ជិតខាង​ប្រាប់​ពី​រឿង​ប្តី​ស្ទើរតែ​គាំងបេះដូង

1 ខែ មុន
  • Banteay Meanchey

បន្ទាយ​មាន​ជ័យ ៖ បុរស​ម្នាក់​គេ​ប្រទះ​ឃើញ​ចង​.​ក និង​សំ​យ៉ាប​ផ្ទះ​អ្នកស្រុក ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​នា​ព្រឹក​ថ្ងៃ​ទី​26 វិច្ឆិកា 2020 នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត…

បន្ទាយ​មាន​ជ័យ ៖ បុរស​ម្នាក់​គេ​ប្រទះ​ឃើញ​ចង​.​ក និង​សំ​យ៉ាប​ផ្ទះ​អ្នកស្រុក ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​នា​ព្រឹក​ថ្ងៃ​ទី​26 វិច្ឆិកា 2020 នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ឈ្មោះ សុត ខឿន អាយុ​50​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។ ជន​រង​គ្រោះ​ចង​.​ក និង​ខ្សែ​អង្រឹង​ទៅ​នឹង​ដំបូល​សំ​យ៉ាប​ផ្ទះ គ្មាន​មនុស្ស​នៅ ចម្ងាយ​ពី​ផ្ទះ​ខ្លួន​ប្រហែល​50​ម៉ែត្រ ។

ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​និយាយ​ថា មុន​កើតហេតុ កាលពី​ល្ងាច​ថ្ងៃ​ទី​25 ខែ​ឆ្នាំ​ដដែល ប្តី​គាត់​បាន​ទៅ​ញ៉ាំ​ការ​សាច់ញាតិ នៅ​ឯ​សង្កាត់​និមិត្ត ហើយ​ក្រោយ​វិល​ត្រឡប់​ដល់​ផ្ទះ​ព្រោះ​បារម្ភ​ពី​សុខភាព​ប្តី​គាត់​ក៏​ស្តីថា តិចតួច​សុំ​កុំ​ឲ្យ​ផឹក​ច្រើន​ពេក ព្រោះ​ចាស់​ហើយ ដឹង​អី​ប្តី​គាត់​ហាក់​ទំនង​ខឹង​ក៏​ផឹកស្រា​ថ្នាំ​ដែល​កូន​គាត់​ត្រាំ​សម្រាប់​កូនខ្ចី​បន្ថែម​ប្រហែល​កន្លះ​កែវ​ទៀត ។ ស្ត្រី​ជា​ប្រពន្ធ​បន្ត​ថា គ្រួសា​គាត់​មិន​ដែល​មាន​ជម្លោះ និង​គ្នា​ឬ​ជាមួយ​អ្នក​ជិតខាង​ឡើយ ។

ដោយសារ​គាត់​ជាប់រវល់​មើលថែ​ចៅ នៅ​លើ​ផ្ទះ​មិនដឹង​ថា ប្តី​ចេញ​ទៅ​ក្រៅ​ចង​.​ក​ថ្មើ​ណា​នោះ​ទេ លុះ​ព្រឹក​ឡើង​ទើប​អ្នកស្រុក​ប្រាប់​ថា ឃើញ​ប្តី​គាត់​ចង​.​ក​សម្លាប់​ខ្លួន ទើប​គាត់​ដឹង​និង​ភ្ញាក់ផ្អើល​តែ​ម្តង ។

សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​បាន​ហ៊ុំ​ព័ទ្ធ​ខ្សែ​សុវត្ថិភាព បើក​ការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល​វិ​ច្ច័​យ​លើ​រាង​កាយ​សព្វ ជា​លទ្ធផល​គ្រូពេទ្យ​ជំនាញ​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​ធ្វើ​អត្តឃាត​ចង​.​កដោយ​ខ្លួនឯង ។ សព​ត្រូវ​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕