រាជធានីភ្នំពេញ ៖ ព័ត៌មានបឋមបានឲ្យដឹងថា នៅវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានអគ្គីភ័យមួយកន្លែងកើតឡើង នៅឃ្លាំងសម្ងួតស្រូវ ស្ថិតភូមិកណ្ដាល ផ្លូវជាតិលេខ២ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ម្ចាស់ឃ្លាំងខាងលើមានឈ្មោះ ប៊ុន សុធី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ សម្ងួតស្រូវ ។
ចំពោះមូលហេតុ គឺបណ្តាលមកពីភ្លើងចង្ក្រានសម្ងួតខ្ទាតចំសំបកបាវចាស់ៗ ។ ដែលជាប្រភេទសំណង់ ឃ្លាំងថ្មប្រក់ស័ង្កសី (ទំហំ ៤០ម៉ែត្រx ៧០ម៉ែត្រ ) ។ សម្ភារៈខូចខាតមាន រោងដាក់សំបកបាវទំហំ៣ម៉ែត្រ x២០ម៉ែត្រ ។ ចំណែកមនុស្សគ្មាននរណាម្នាក់រងរបួសឡើយ ។
ករណីនេះបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យ ១១គ្រឿង មានរថយន្តការិ.អគ្គីភ័យ ចំនួន០៨គ្រឿង និងរថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោមៈ រថយន្តស្នងការខេត្ដកណ្ដាល ចំនួន០៣គ្រឿង ។ រថយន្តអគ្គីភ័យស្រាបៀកម្ពុជាចំនួន ០១គ្រឿង។ ដោយបានពន្លត់ចប់ នៅម៉ោង ៩និង៥៣នាទី នាថ្ងៃខែឆ្នាំដដែល៕
ចែករំលែកព័តមាននេះ