ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​មិច្ឆាទិដ្ឋិ​មាន​លក្ខណៈ​សម្គាល់​បី​យ៉ាង

3 ឆ្នាំ មុន

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា មនុស្ស​ដែល​ប្រកប​ព្រម​ដោយ​មិច្ឆាទិដ្ឋិ​មាន​លក្ខណៈ​សម្គាល់​បី​ចំណុច ប្រសិនបើ​ខ្លួន​អ្នកមាន​នូវ​ចំណុច​ណាមួយ​ក្នុង​ចំណោម​ចំណុច​ទាំង​បី​ខាងក្រោម​នេះ នោះ​ខ្លួន​អ្នក​នឹង​ត្រូវ​បាន​អ្នកប្រាជ្ញ​ចាត់​ចូល​ជា​ប្រភេទ​បុគ្គល​មិច្ឆាទិដ្ឋិ​ហើយ ។ ១-​ការ​គិត​សម្លឹង​រំពៃ​ចង់បាន​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ។ ២-​ការ​ខឹង​ក្រោធ ច្រណែនឈ្នានីស ចងចិត្ត​គំនុំគុំកួន…

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា មនុស្ស​ដែល​ប្រកប​ព្រម​ដោយ​មិច្ឆាទិដ្ឋិ​មាន​លក្ខណៈ​សម្គាល់​បី​ចំណុច ប្រសិនបើ​ខ្លួន​អ្នកមាន​នូវ​ចំណុច​ណាមួយ​ក្នុង​ចំណោម​ចំណុច​ទាំង​បី​ខាងក្រោម​នេះ នោះ​ខ្លួន​អ្នក​នឹង​ត្រូវ​បាន​អ្នកប្រាជ្ញ​ចាត់​ចូល​ជា​ប្រភេទ​បុគ្គល​មិច្ឆាទិដ្ឋិ​ហើយ ។

១-​ការ​គិត​សម្លឹង​រំពៃ​ចង់បាន​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ។

២-​ការ​ខឹង​ក្រោធ ច្រណែនឈ្នានីស ចងចិត្ត​គំនុំគុំកួន ចងអាឃាត ព្យាបាទ​អ្នក​ដទៃ ។

៣-​ការ​យល់​ខុស​ចាក​ហេតុផល​ពិត​ជាក់ស្ដែង​ដូច​យល់​ថា ឪពុក​ម្ដាយ​មិន​មានគុណ​, គ្មាន​បុណ្យ​, គ្មាន​បាប​, គ្មាន​ជាតិ​មុខ​, គ្មាន​ជាតិ​ក្រោយ​ជាដើម ។

គុណវិបត្តិ​ទាំង​បី​ចំណុច​នេះ​ជា​លក្ខណៈ​សម្គាល់​បុគ្គល​មិច្ឆាទិដ្ឋិ ដែល​ប្រព្រឹត្ត​ព្រម​ដោយ​គំនិត​អស្មិមានះ ឬ​ហៅ​ថា​ជា​បុគ្គល​បាប មិន​គួរ​នឹង​សេពគប់​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ