ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ប្រាក់​រៀល ​យ៉ាងណា​ដែរ​ធៀប​នឹង​ប្រាក់​ប្រទេស​ទាំង ៩ នេះ !

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​មាន​កណ្តាប់ដៃ​ធ្ងន់ ឬ​ស្រាល​ធៀប​នឹង ប្រាក់​នៃ​បណ្តា​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៦​ខែវិច្ឆិកា ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​មាន​កណ្តាប់ដៃ​ធ្ងន់ ឬ​ស្រាល​ធៀប​នឹង ប្រាក់​នៃ​បណ្តា​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៦​ខែវិច្ឆិកា ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៤៥ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៨២៤ រៀល លក់​ចេញ ៤៨៧២ រៀល ខណៈ​ដែល ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩៧៩ រៀល លក់​ចេញ ៣០០៩ រៀល ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​យន់​ចិន​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ដែរ គឺ ១​យន់​ចិន ទិញ​ចូល ៦១៥ រៀល លក់​ចេញ ៦២១ រៀល ហើយ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៨៧៧ រៀល លក់​ចេញ ៣៩១៦ រៀល និង ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៥ រៀល លក់​ចេញ ៣៦៩ រៀល ។

ជាមួយ​គ្នា​នេះ​ដែរ​សម្រាប់​ហាងឆេង​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល ៣០២០ រៀល លក់​ចេញ ៣០៥១ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៤ រៀល លក់​ចេញ ១៣៥ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៥ រៀល លក់​ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ