ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមកម្មករចិន-ខ្មែរ លើកគ្នា​មក​ស្ថាន​ទូត​ចិនសុំជួយឱ្យថៅកែ​បើក​ប្រាក់​​ខែ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្មករ​ជនជាតិ​ចិន​បន្ត​នាំ​គ្នា​មក​កាន់​ស្ថានទូត​ចិន​ជា​ថ្មី ​ដែលមួយ​ចំនួន​ធំ​ជនជាតិ​ចិន និងមួយ​ចំនួន​តូច​ជា​ជនជាតិ​ខ្មែរ សរុប​មាន​គ្នា​ជាង៤០​នាក់ តំណាង​ឱ្យ​ជាង១០០នាក់ បាន​នាំ​គ្នា​បន្ត​មក​សុំការ​អន្តរាគមន៍​អំពី​សំណាក់​ស្ថានទូត​ចិន​ជា​ថ្មី​ម្តង​ទៀត និង​ជា​លើក​ទី​២ ក្រោយ​ពី​ក្រុមហ៊ុន…

រាជធានីភ្នំពេញ ៖ កម្មករ​ជនជាតិ​ចិន​បន្ត​នាំ​គ្នា​មក​កាន់​ស្ថានទូត​ចិន​ជា​ថ្មី ​ដែលមួយ​ចំនួន​ធំ​ជនជាតិ​ចិន និងមួយ​ចំនួន​តូច​ជា​ជនជាតិ​ខ្មែរ សរុប​មាន​គ្នា​ជាង៤០​នាក់ តំណាង​ឱ្យ​ជាង១០០នាក់ បាន​នាំ​គ្នា​បន្ត​មក​សុំការ​អន្តរាគមន៍​អំពី​សំណាក់​ស្ថានទូត​ចិន​ជា​ថ្មី​ម្តង​ទៀត និង​ជា​លើក​ទី​២ ក្រោយ​ពី​ក្រុមហ៊ុន សំណង់​អគារ​ខុន​ដូរ PNOMH PENHSTAR នៅ​មិន​បាន​បើក​ប្រាក់ខែ​អោយ​ចំនួន ៤​ខែ​មក​ហើយ និង​គិត​ជា​ទឹកប្រាក់​សរុប​មាន រហូត​​ទៅ ដល់​ជាង១​លាន​ដុល្លារ ឯ​ណ្ណោះ​ទោះបីជា​កាលពី ៥​ថ្ងៃមុន​ពួក​គាត់​បាន​លើក​គ្នា​មក​ម្តង​រួចទៅ​ហើយ​​​ក្តី។

កា​រតវ៉ា​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពីព្រឹក​ថ្ងៃ​ទី២៥ ​ វិច្ឆិកា ​ស្ថិត​នៅ​ខាង​មុខ​ស្ថានទូត​ចិន ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ​។ តាម​ប្រភព​ព័ត៌​មាន​ពី​ស្ត្រី​ជា​ជា​អ្នកបកប្រែ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ពេល​នោះដែរ ​ក្រុម​កម្មករ​ជនជាតិ​ចិន និង ជន​ជាតិខ្មែរទាំង​ជាង៤០​នាក់​នេះ បាន​នាំ​គ្នា​មក​កាន់​ស្ថានទូត​ចិន​នេះ​ជា​លើក​ទី ២​ហើយ ក្នុង​គោលបំណង សុំ​​ពី​ស្ថានទូត​​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​សំណង់​របស់​ចិន​មួយ ដែល​ធ្វើកា​វិនិយោគ​ជាមួយ​ដៃគូ​ខ្មែរ​យើង មានឈ្មោះ ភ្នំពេញ​ស្តា និង​មាន​ទីស្នាក់ការ​នៅ​ម្តុំ​បឹង​ត្របែក​ក្នុង​រាជធានី​ភ្នំពេញ​នេះ​។

​ដោយសារ​តែ​ក្រុមហ៊ុន​មិន​បានបើកលុយ​អោយចំនួន៤​ខែ​មក​ហើយ ហើយ​ធ្វើការ​តវ៉ា​ដោះស្រាយ​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ ហើយ​ក៏​ធ្លាប់​បាន​មក​កាន់​ស្ថានទូតចិន​នេះ​ម្តង រួច​មក​ហើយ​ដែរ ហើយ​ខាង​ស្ថានទូត​ក៏​អោយ​ជនជាតិ​ចិន​ជា​តំណាង​បាន​ចូល​ទៅ​ធ្វើការ​ដោះស្រាយ​ផង​ដែរ តែ​នាង​មិន ដើះ​ថា​មាន​ដំណោះស្រាយ​យ៉ាងណា​នោះ​ទេ? ដោយ​នាង​មិន​បាន​ធ្វើការ​សួរនាំ​ឡើយ ។

ព័ត៌មាន​បន្ថែម​មានផ្សាយ​ជូននៅកាសែតកោះសន្តិភាព​។

អត្ថបទសរសេរ ដោយ