ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តកណ្តាល ​៖ គិត​ត្រឹម​ម៉ោង៥រសៀល​នេះ ​វៀតណាមរុះរើ​តង់​ចេញ​អស់ទាំងស្រុង​ហើយ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ គិត​ត្រឹម​ម៉ោង ៥ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែវិច្ឆិកា​នេះ តង់​សរុប​ចំនួន​២៦​កន្លែង ដែល​វៀតណាម​បាន​បោះទីតាំង​នៅ​ជាប់​ព្រំដែន​ខេត្តកណ្តាល​កន្លង​មក ត្រូវ​បាន​ទាហាន​វៀតណាម​រុះរើ​ចេញ​វិញ​អស់ហើយ…

ខេត្តកណ្តាល ៖ គិត​ត្រឹម​ម៉ោង ៥ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែវិច្ឆិកា​នេះ តង់​សរុប​ចំនួន​២៦​កន្លែង ដែល​វៀតណាម​បាន​បោះទីតាំង​នៅ​ជាប់​ព្រំដែន​ខេត្តកណ្តាល​កន្លង​មក ត្រូវ​បាន​ទាហាន​វៀតណាម​រុះរើ​ចេញ​វិញ​អស់ហើយ ។ នេះ​បើ​យោង​តាម​លោក គង់ សោ​ភ័​ណ្ឌ អភិបាល​ខេត្តកណ្តាល ។

ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព​លោក គង់ សោ​ភ័​ណ្ឌ បាន​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ច្បាស់​ថា «​នេះ​ជា​រឿង​រីករាយ​សប្បាយចិត្ត​ចំពោះ​បងប្អូន​ខេត្តកណ្តាល​ក៏​ដូច​បងប្អូន​ប្រជាជន​នៅ​ទូ​ទាំង​ប្រទេស ដែល​បាន​តាមដាន​ព្រឹត្តិការណ៍​នេះ​ទាំងអស់​គ្នា​មក​ដល់​ម៉ោង​នេះ (​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​រសៀល​) តង់​ទាំងអស់ ទាំង​តង់​រាប​នៅ​នឹង​ដី ទាំង​តង់​ខ្ពស់​ប្រក់​សង្ក​សី​ជាដើម គឺ​ខាង​ខេត្ត​អាងយ៉ាង ភាគី​វៀតណាម​រុះរើ​ចេញ​អស់ទាំង​ស្រុង​ហើយ អត់​មាន​សល់​ទៀត​ទេ​មក​ដល់​ម៉ោង​នេះ​បាទ​» ។

លោក​អភិបាល​ខេត្តកណ្តាល​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា «​ការ​រុះរើ គឺ​តាំងពី​ព្រឹក​ខាង​ប្អូន​វៀតណាម​គ្នា​គាត់ គាត់​រើ​សែង ដឹក​ចេញ​យក​ទៅ​ទាំងស្រុង​ហើយ អត់​មាននៅ​សល់​ទៀត​ទេ​» ។

សូម​បញ្ជាក់​ថា ការ​សម្រេច​រុះរើ​តង់​ចេញ​ទាំងស្រុង​ពី​សំណាក់​ភាគី​វៀតណាម​នា​ពេល​នេះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​មានការ​សន្ទនា​តាម​ប្រព័ន្ធ​វី​ដេ​អូរ​វាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក ង្វៀ​ង សួន​ហ្វុ​ក នាយក​រដ្ឋមន្ត្រី​វៀតណាម កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ម្សិលមិញ ។ នេះ​បើ​តាម​ចុះ​ផ្សាយ​របស់ Fresh News ។

យ៉ាងណាមិញ លោក គង់ សោ​ភ័​ណ្ឌ បាន​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ពី​ការ​សម្រេចចិត្ត​រុះរើ​ចេញ​នូវ​តង់​ទាំងអស់​យ៉ាង​ដូច្នេះ​ថា «​ការ​រុះរើ​នេះ ក៏​កើតឡើង​ដោយសារ​តែ​ការ​ដឹកនាំ​ដ៏​ប៉ិនប្រសព្វ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​លោក​បាន​តែងតែ​យកចិត្តទុកដាក់​ឲ្យ​ពួក​យើងខ្ញុំ​យកចិត្តទុកដាក់​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ការពារ​ចំណងមិត្តភាព ហើយនឹង​ការ​អភិវឌ្ឍន៍​ឲ្យ​បាន​ល្អ ជា​ពិសេស​យើង​គោរព​ច្បាប់​ក្នុង​ប្រទេស ក្រៅប្រទេស ច្បាប់​អន្តរជាតិ​ឲ្យ​បាន​ច្បាស់លាស់ ។

ហើយ​យើង​នឹង​ធ្វើ​តាម​នីតិវិធី​គណៈកម្មការ​ជាតិ​ព្រំដែន ដើម្បី​ឲ្យ​ភាគី​វៀតណាម​គោរព​ច្បាប់​ទាំងអស់​គ្នា ហើយ​រុះរើ​សំណង់​ចេញពី​ចំណុច​ព្រំដែន​ដែល​យើង​មិន​ទាន់​បាន​ឯកភាព​គ្នា ជា​ពិសេស​ការ​បោះ​តង់​នេះ​តែ​ម្តង » ។ ដូច្នេះ​ការ​យកចិត្តទុកដាក់​ទាំងអស់​គ្នា គ្រប់​លំដាប់ថ្នាក់ ទើប​សម្រេច​បាន​លទ្ធផល ភាគី​វៀតណាម​រុះរើ​ចេញ​ទាំងស្រុង​តែ​ម្តង ។

សូម​បញ្ជាក់​ថា កន្លង​មក​ភាគី​វៀតណាម​បាន​សង់​តង់​តាម​ចំណុច​មួយ​ចំនួន​ជាប់​ព្រំដែន​ស្រុក​លើក​ដែក និង​ស្រុក​កោះធំ ខេត្តកណ្ដាល ដែល​នៅ​ចំណុច​នេះ​ភាគី​ទាំង​ពីរ មិន​ទាន់​មានការ​ឯកភាព​គ្នា​លើ​ខ្សែបន្ទាត់​ព្រំដែន​នៅឡើយ​ទេ ។ លោក​អភិបាល​បាន​បន្ត​ថា តែ​ពេល​នេះ​ក្រោយ​ស្ថានភាព​កូ​វី​ដ ១៩ នៅ​វៀតណាម​ធូរស្បើយ ហើយ​កម្ពុជា​ក៏​មាន​ស្ថានភាព​គ្រប់គ្រង​បាន​ល្អ ទើប​ឈាន​ដល់​ការ​រុះរើ​តង់​ចេញ​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ