ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល ! ក្រុមហ៊ុន OPPO ប្រចាំ​ប្រទេស​កម្ពុជា ទទួល​ពានរង្វាន់​ពិសេស !

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈាន​មុន OPPO បាន​រៀបចំ​កម្មវិធី​ទទួល​ពានរង្វាន់​ដែល​មានឈ្មោះ​ថា…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈាន​មុន OPPO បាន​រៀបចំ​កម្មវិធី​ទទួល​ពានរង្វាន់​ដែល​មានឈ្មោះ​ថា «​មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​ទូរស័ព្ទ​ដែល​មាន​សាខា​ច្រើន​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា​ប្រចាំឆ្នាំ ២០២០» នៅ​ឯ​មជ្ឈមណ្ឌល​សេវាកម្ម OPPO (OPPO Service Center) ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​វិ​ថី​ព្រះ​មុន្នី​វង្ស (​ទល់មុខ​វត្ត​កោះ​) ។

នៅ​ក្នុង​កម្មវិធី​នោះ​ដែរ​មានការ​ចូលរួម​ពី​ពិធីករ​លោក ជា វ​ណ្ណា​រិ​ទ្ធ និង​តំណាង​ក្រុមហ៊ុន Cambo Report ព្រមទាំង​បងប្អូន​មិត្ត​ៗ​សារព័ត៌មាន​ជា​ច្រើន​ស្ថាប័ន និង​អ្នកតំណាង​ក្រុមហ៊ុន​ផង​ដែរ ។ នៅ​ក្នុង​កម្មវិធី​នោះ​ផង​ដែរ​ក៏​មានការ​ចែក​ពានរង្វាន់​សម្រាប់​ប្រ៊េ​ន​ស្មា​ត​ហ្វូ​ន ដែល​មាន​មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​ច្រើន​ជាងគេ​ពី​សំណាក់ Cambo Report ដែល​ជា​ស្ថាប័ន​សារព័ត៌មាន​បច្ចេកវិទ្យា​ដ៏​សម្បូរ​បែប និង​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

មជ្ឈមណ្ឌល​សេវាកម្ម OPPO មាន​ទីតាំង​ចំនួន ១១ ទីតាំង​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​មាន ៤ ទីតាំង​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង ៧ ទីតាំង​នៅ​តាម​បណ្ដាល​ខេត្ត​ផ្សេង​ៗ​ទៀត​ដូច​ជា ៖ ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្ត​ព្រះ​សីហ​នុ ខេត្តបាត់ដំបង ខេត្តក្រចេះ និង​ខេត្តបន្ទាយមានជ័យ ។

លោក Victor

នៅ​ក្នុង​កម្មវិធី​នោះ​ផង​ដែរ លោក Victor ដែល​ជា​ប្រធាន OPPO Service Center ប្រចាំ​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​ទូរ​សព្ទ OPPO នឹង​បន្ត​ពង្រីក​ទីតាំង​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ ដើម្បី​ធ្វើ​អោយ​សេវាកម្ម​កាន់តែ​ទូលំទូលាយ និង​កាន់តែ​ប្រសើរ ។ លើស​ពី​នេះ​ទៅ​ទៀត​យើង​ក៏​មាន​សេវាកម្ម​ជួសជុល​រហ័ស​មួយ​ម៉ោង ជាមួយនឹង​បរិយាកាស​ល្អ ហើយ​យើង​នឹង​ឈាន​ទៅ​កាន់ “​មជ្ឈមណ្ឌល​សេវាកម្ម​ដែល​ល្អ​បំផុត​” នៅ​ថ្ងៃ​ខាង​មុខ​នេះ ។


ជាក់ស្តែង​កាលពីដើម​ខែវិច្ឆិកា​នេះ OPPO Service Center ក៏​បាន​ប្រកាស​នូវ​កម្មវិធី OPPO Service Month ដែល​បង្ហាញ​ពី​ការ​ជួសជុល​រហ័ស​មិន​ដល់​មួយ​ម៉ោង​ផង​ដែរ ។ អ្វី​ដែល​កាន់តែ​ពិសេស​នៅ​ចុង​កម្មវិធី OPPO Service Center ក៏​បាន​ប្រកាស​នូវ​កម្មវិធី OPPO Service Day នៅ​រៀងរាល់ថ្ងៃ​ទី ១០ និង​ទី ១១ ដោយ​មានការ​បញ្ចុះតម្លៃ ២0% លើ​គ្រឿងបន្លាស់ និង accessory ទូរស័ព្ទ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​ទូរស័ព្ទ OPPO ជួសជុល​រហ័ស មាន​សាខា​ច្រើន​អម​ជាមួយ​ការ​ប្រូ​ម៉ូ​សិន​ពិសេស អាច​និយាយ​បាន​ថា គឺជា​មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​ទូរស័ព្ទ​ដែល​មាន​សេវាកម្ម​ល្អ​ជាងគេ ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ