ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទល់លាមកអំឡុង​ពេល​មាន​ផ្ទៃពោះ អាហារ​ទាំងនេះ​ជួយ​អ្នក​បាន !

1 ខែ មុន

ប្រសិនជា​អ្នក​ម្តាយ​កើត​មាន​អាកា​រៈ​ទល់លាមក​ក្នុង​ពេល​មាន​ផ្ទៃពោះ គួរតែ​ពិសារ​អាហារ​ទាំងនេះ ព្រោះ​វា​អាច​ជួយ​ឲ្យ​អ្នក​បត់ជើងធំ​ស្រួល ។ តើ​មាន​អ្វី​ខ្លះទៅ ?អ្នក​ម្តាយ​អាច​បរិភោគ​ផ្លែ​ចេក​បាន ព្រោះ​សារធាតុ​ដែល​មាន​ក្នុង​នោះនឹង​ជួយ​ជំរុញ​លាមករបស់​អ្នក​ឲ្យ​ចេញ​មក​ក្រៅ​យ៉ាង​ស្រួល ។ ដូចនេះពេល​ដែល​អ្នក​ម្តាយ​ពិបាក​បត់ជើងធំអាចពិសារ​ផ្លែ​ចេក​នេះ​ចំនួន​មួយ​ទៅ​ពីរ​ផ្លែ​ក្នុង​មួយ​ថ្ងៃ​បាន ឬ​អ្នក​អាច​បរិភោគ​ក្នុង​ពេល​មិន​ទាន់ញ៉ាំ​អី​ក៏​បាន​ដែរ…

ប្រសិនជា​អ្នក​ម្តាយ​កើត​មាន​អាកា​រៈ​ទល់លាមក​ក្នុង​ពេល​មាន​ផ្ទៃពោះ គួរតែ​ពិសារ​អាហារ​ទាំងនេះ ព្រោះ​វា​អាច​ជួយ​ឲ្យ​អ្នក​បត់ជើងធំ​ស្រួល ។ តើ​មាន​អ្វី​ខ្លះទៅ ?
អ្នក​ម្តាយ​អាច​បរិភោគ​ផ្លែ​ចេក​បាន ព្រោះ​សារធាតុ​ដែល​មាន​ក្នុង​នោះនឹង​ជួយ​ជំរុញ​លាមករបស់​អ្នក​ឲ្យ​ចេញ​មក​ក្រៅ​យ៉ាង​ស្រួល ។ ដូចនេះពេល​ដែល​អ្នក​ម្តាយ​ពិបាក​បត់ជើងធំអាចពិសារ​ផ្លែ​ចេក​នេះ​ចំនួន​មួយ​ទៅ​ពីរ​ផ្លែ​ក្នុង​មួយ​ថ្ងៃ​បាន ឬ​អ្នក​អាច​បរិភោគ​ក្នុង​ពេល​មិន​ទាន់ញ៉ាំ​អី​ក៏​បាន​ដែរ ។

ក្រោយ​ពេល​ដែល​អ្នក​ម្តាយ​ក្រោក​ពី​គេង អាច​ញ៉ាំ​ទឹកឃ្មុំ​បាន ព្រោះ​វា​អាច​ជួយ​អ្នក​ឲ្យ​ងាយ ស្រួល​បត់ជើងធំ​ដូច​គ្នា ។ ដូចនេះអ្នក​ម្តាយ​អាច​យក​ទឹកឃ្មុំ​ចំនួន ៦០​ក្រាម ទៅ​លាយ​ជាមួយទឹក​មួយ​កែវ ហើយ​កូរ​ឲ្យ​សព្វ​ញ៉ាំ​បាន ។ អ្នក​ម្តាយ​អាច​ពិសារ​មួយ​កែវ​ជា​រៀងរាល់ថ្ងៃ​បាន ព្រោះ​វា​អាច​ជួយ​អ្នក​មិន​ឲ្យ​ទល់លាមក​នោះ​ទេ ។

ក្រោយ​ពេល​ដែល​អ្នក​ម្តាយ​ក្រោក​ពី​គេង អាច​ញ៉ាំ​ទឹក​លាយ​ជាមួយ​អំបិល​បន្តិចក៏​អាច​ជួយកាត់​បន្ថយ​អាកា​រៈ​ទល់លាមក​ផង​ដែរ ។ អ្នក​ម្តាយ​អាច​បរិភោគ​អាហារ​ដែល​មាន​ផ្ទុក​សារធាតុសរសៃ​ដូច​ជា ផ្លែ​គី​វី ទំពាំងបាយជូរ ដំឡូង​ផ្អែម ឬ​ពោត​ជាដើម ព្រោះ​សុទ្ធតែ​ជា​អាហារ​ដែលធ្វើ​ឲ្យ​អ្នក​ងាយស្រួល​បត់ជើងធំ​ទាំងអស់ ៕