កំពូលហោរចិនសែបានអះអាងថាមហាឆ្នាំសំណាងទាំង៧ លេខនាំហេង៩៩៩៩៩នៅថ្ងៃព្រហស្បតិ៍ ទី២៦ស្អែកនេះរាសីឡើងខ្ពស់ត្រដែត សម្បូរលុយចាយហៀរៗដៃ លាភធំចូលមកផ្ទួនៗធ្វើឱ្យគេឯងច្រណែនគ្រប់គ្នាដែលចាត់ថាជាថ្ងៃមហាសួស្តី ថ្ងៃមហាសិរីមង្គលដ៏អស្ចារ្យ ។ កំពូលឆ្នាំសំណាងទាំង៧នោះគឺ កុរ ឆ្លូវ ម្សាញ់ ថោះ វក ជូត រកា ជាឆ្នាំដែលមានតេជៈបារមី វត្ថុស័ក្តិសិទ្ធិ ព្រះពុទ្ធគ្រប់ព្រះអង្គ បារមីលោកតា លោកយាយ គ្រប់ទិសទីទូទាំងទ្វីបលោកតាមជួយថែរក្សា ជួយប្រោះព្រំពួកគេឱ្យជួបតែលាភសំណាង ហេងហេងពេញមួយជីវិត។ បញ្ជូនសារបួងសួងឥឡូវនេះលោកអ្នកជោគជ័យគ្រប់កិច្ចការ និងសម្រេចរាល់បំណងប្រាថ្នា ។
ឆ្នាំកុរ ជ្រូកមាសនាំសំណាង លាភធំ លុយធំហូរចូលកាន់តែខ្លាំង រាសីឡើងខ្ពស់ត្រដែត នៅថ្ងៃព្រហស្បតិ៍ស្អែកនេះលោកអ្នកមានលាភមានលុយដូចសេដ្ឋីរយលាន មានលាភ មានជ័យ មានលុយចូលហូរហៀរ ។ រាល់ការងាររកទទួលទានបានផលយ៉ាងក្រាស់ក្រៃ ។ សម្រាប់ការរកស៊ីជួញដូរវិញមានការទិញចូល លក់ចេញបានផលចំណេញកប់ពពក ពិសេសនោះបើមានការបើកមុខរបរថ្មីផង គឺពិតជាល្អប្រពៃបំផុត ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្តតាមដងផ្លូវជានិច្ច។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីជួបតែរឿងល្អៗ និងមានសុភមង្គលប្រពៃណាស់ ។
ឆ្នាំឆ្លូវ ឧសភរាជនាំជ័យ ពណ៌នៃលាភសំណាង ស មានលាភមានលុយចូលមកជុំទិសប្រញាប់បួងសួងបន្ទាន់ ។ នៅថ្ងៃស្អែកនេះរាសីនៅលើកំពូលភ្នំទ្រព្យ ធ្វើឱ្យភ័ព្វព្រេងវាសនារបស់លោកអ្នកប្រសើរដូចសេដ្ឋីរយលាន មានលាភមានជ័យ មានសុភមង្គលប្រពៃថ្លៃថ្លាណាស់ជីវិតមានពន្លឺរស្មីរស់នៅដោយសិរីសួស្តី ពិសេសសម្រាប់លោកអ្នកបើកហាងថ្មី ឬធ្វើអ្វីមួយថ្មីនឹងហុចផលល្អៗមកវិញជាទីគាប់ចិត្ត ។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពផ្អែមល្ហែមរកគ្នាជានិច្ច និងប្រាថ្នាអ្វីបានសម្រេចដូចក្តីបំណង ។
ឆ្នាំម្សាញ់ ស្តេចពស់ នៅថ្ងៃព្រហស្បតិ៍ស្អែកនេះលោកអ្នកជួបសំណាងធំ ដួងរាសីស្ថិតនៅលើកំពូលភ្នំមាសត្រូវកែប្រែជោគវាសនាអាក្រក់កាលពីមុនមកឱ្យក្លាយជាអ្វីៗដែលល្អប្រសើរឡើងមានលាភមានជ័យមានសិរីសួស្តីជីវិតមានសុភមង្គលមហាប្រសើរ ។ បើទោះជាលោកអ្នកប្រកបការងារអ្វីក៏រមែងបានផលល្អជួបលាភធំពេញដៃ ។ ចំពោះបុរសនារីដែលមិនទាន់មានគូគាប់ភ្ជាប់និស្ស័យប្រាកដជានឹងជួបគូព្រេង និងនាំទាំងសំណាងមកជាមួយផងដែរ ។
ឆ្នាំថោះ ស្តេចទន្សាយ ពណ៌នៃលាភសំណាងទឹកក្រូច លាភធំចាំងចូលក្នុងជីវិត មានហុងស៊ុយល្អ ង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយនិងមានលាភធំដទៃទៀតចូលមកក្នុងពេលជាមួយគ្នានេះ ។ តាមជើងលេខបានកំណត់ថា អ្នកកើតឆ្នាំនេះមានលាភមានជ័យលុយធំចូលមកណែនៗនៅថ្ងៃស្អែកនេះ និងជាអ្នកមានបញ្ញាវាងវៃអាចសម្រេចរាល់ការងារយ៉ាងល្អប្រសើរ ។
ឆ្នាំវក ពានរនាំលាភទេវតាថែរក្សា នៅថ្ងៃព្រហស្បតិ៍ស្អែកនេះលោកអ្នកសម្បូរលុយចាយហូរហៀរ មានង៉ូវហេងឡើងខ្លាំង លាភធំចូលមកជុំជិតកាយា ។ អ្នកកើតឆ្នាំនេះជាមនុស្សទៀងត្រង់ មានបញ្ញាច្រើន មានសំណាងតាំងពីកំណើតមក ។ ពណ៌នាំសំណាង ក្រហម ការងារទាំងឡាយរីកចម្រើនទៅមុខដោយរលូន ។ ចំណែកសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយា កំលោះក្រមុំ មេម៉ាយ ពោះម៉ាយមានតែភាពស្រស់ថ្លា និងការយល់ចិត្តគ្នាប្រសើរណាស់ ។
ឆ្នាំជូត កណ្តុរមាសលើកជោគជតារាសីនៅថ្ងៃស្អែកនេះអណ្តែតឡើង ត្រដែតត្រដឹម និងជួបព្រេងសំណាងល្អចូលជិតស្ថិតជាប់នឹងប្រាណ ។ ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយតែងទទួលបានជោគជ័យគ្រប់ប្រការ ។ សម្រាប់លោកអ្នកជាមន្ត្រីរាជការវិញនឹងបានឡើងបុណ្យស័ក្ដិ ឋានៈខ្ពង់ខ្ពស់លាភយសសរសើរដោយសារអ្នកមានអំណាចនៅចាំជួយលើកស្ទួយគ្រប់ពេលជានិច្ច ។
ឆ្នាំរកា មាន់មាសមានសំណាងធំ ពណ៌នៃលាភសំណាងពណ៌មាស លាភធំចាំងចូលក្នុងជីវិត មានហុងស៊ុយល្អង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយនិងមានលាភធំដទៃទៀតចូលជាប់មិនដាច់ ។ តាមជើងលេខបានកំណត់ថា អ្នកកើតឆ្នាំនេះមានលាភមានជ័យលុយធំចូលមកហៀរដៃនៅក្នុងថ្ងៃព្រហស្បតិ៍ស្អែកនេះ និងជាអ្នកមានបញ្ញាវាងវៃគិតអ្វីក៏សម្រេច ។ រីឯសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយា កំលោះក្រមុំ មេម៉ាយពោះម៉ាយមានតែភាពស្រស់ស្រាយរកគ្នា ។ សាន សារិន
ចែករំលែកព័តមាននេះ