សណ្ឋាគារប្រណីត Ronaldo នឹងលេចរូបរាងក្នុងមូលដ្ឋានអតីតក្លិបចាស់របស់ខ្លួន
អង់គ្លេស ៖ យោងតាមការចុះផ្សាយពី The Sun បានឱ្យដឹងថាកីឡាករ Cristiano Ronaldo នឹងបើកសណ្ឋាគារដ៏ប្រណីតថ្មីមួយ នៅក្នុងមូលដ្ឋានអតីតក្លិបចាស់របស់ខ្លួន…
អង់គ្លេស ៖ យោងតាមការចុះផ្សាយពី The Sun បានឱ្យដឹងថាកីឡាករ Cristiano Ronaldo នឹងបើកសណ្ឋាគារដ៏ប្រណីតថ្មីមួយ នៅក្នុងមូលដ្ឋានអតីតក្លិបចាស់របស់ខ្លួន…
អង់គ្លេស ៖ យោងតាមការចុះផ្សាយពី The Sun បានឱ្យដឹងថាកីឡាករ Cristiano Ronaldo នឹងបើកសណ្ឋាគារដ៏ប្រណីតថ្មីមួយ នៅក្នុងមូលដ្ឋានអតីតក្លិបចាស់របស់ខ្លួន ដែលស្ថិតនៅភាគខាងជើងទីក្រុង Manchester ចក្រភពអង់គ្លេស។
អតីតខ្សែប្រយុទ្ធឆ្នើមក្រុម Manchester United ដែលបច្ចុប្បន្នមានវ័យ ៣៥ឆ្នាំ ទទួលបានសិទ្ធិគ្រប់គ្រាន់ពីអាជ្ញាធរអង់គ្លេសលើផែនការ ដើម្បីសាងសង់សណ្ឋាគារប្រណីត ដែលមានកម្ពស់១១ជាន់ និងមាន ១៥០បន្ទប់ បូករួមទាំងរង្គសាលនៅជាន់ផ្ទាល់ដី សម្រាប់បម្រើដល់សាធារណជន និងភ្ញៀវ។ ហើយតាមការគ្រោងទុកសណ្ឋាគារដ៏ប្រណីតនេះ នឹងត្រូវចំណាយប្រាក់ចំនួន ៣៦លានដុល្លារអាមេរិក ហើយនឹងបើកដំណើរការនាឆ្នាំ ២០២៣ ខាងមុខ។
ផែនការនេះ នឹងធ្វើឱ្យ Ronaldo ក្លាយជាដៃគូប្រជែងលើមុខជំនួញសណ្ឋាគារ ជាមួយនឹងអតីតមិត្តរួមក្រុមចាស់ គឺ លោក Gary Neville និងលោក Ryan Giggs ដែលមានភាគហ៊ុនរួមគ្នា ក្នុងការបើកសណ្ឋាគារប្រណីតចំនួន២ នៅក្នុងទីក្រុងខាងលើ។
សូមបញ្ជាក់ថា Ronaldo ដែលបច្ចុប្បន្នកំពុងលេងនៅឱ្យក្រុមសេះបង្កង់ Juventus បានបើកដំណើរការសណ្ឋាគារប្រណីត ដែលមានស្លាកយីហោផ្ទាល់ខ្លួនឈ្មោះថា «Pestana CR7» នៅឯប្រទេសព័រទុយហ្គាល់ចំនួន២រួចមកហើយ គឺស្ថិតនៅក្នុងទីក្រុង Lisbon និងក្នុងតំបន់ Madeira។ ខណៈដែលគម្រោងបើកសណ្ឋាគារមួយទៀត ក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ ត្រូវបានផ្អាកដោយសារតែវិបត្តិពិភពលោកបណ្តាលមកពី Covid-19៕
ចែករំលែកព័តមាននេះ