ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​អតីត​ទណ្ឌិត​២​នាក់​ញាត់​បញ្ចូល​​​​គុកជាថ្មី​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ អតីត​​ទណ្ឌិត​ចំនួន​​២​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល សហការ​ជា​មូ​យ​កម្លាំង​មូលដ្ឋានតាម​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​នៅ​កន្លែង​ផ្សេង​ៗ​គ្នា តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួនរបស់​សាលាដំបូង​ខេត្ត កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៥ វិច្ឆិកា ដែល​ជាប់ចោទ​ពី​បទលួច​មាន​ស្ថាន​​ទំងន់ទោស (​ប្លន់​)​…

ខេត្តបាត់ដំបង​ ៖ អតីត​​ទណ្ឌិត​ចំនួន​​២​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល សហការ​ជា​មូ​យ​កម្លាំង​មូលដ្ឋានតាម​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​នៅ​កន្លែង​ផ្សេង​ៗ​គ្នា តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួនរបស់​សាលាដំបូង​ខេត្ត កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៥ វិច្ឆិកា ដែល​ជាប់ចោទ​ពី​បទលួច​មាន​ស្ថាន​​ទំងន់ទោស (​ប្លន់​)​ ។

ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា ជន​ត្រូវ​ចោទ​ទាំង​០២​នាក់​នោះ ត្រូវ​បាន​នាំ​ខ្លួន​នៅ​កន្លែង​ផ្សេង​គ្នា តែ​បាន​ប្រព្រឹត្ត​បទល្មើស​រួម​គ្នា​ក្នុង​អំពើ​«​ប្លន់​»​។ ជន​ម្នាក់​ឈ្មោះ ទិ​ត្យ រ៉ូ​ហ្សែ​ត ហៅ ហ្សិត អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ក្រូច ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ តែ​ត្រូវ​តាម​ចាប់ខ្លួន​បាន នៅ​ភូមិ​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល និង ម្នាក់​ទៀត​ឈ្មោះ ទោម សម្បត្តិ ហៅ ឆាយ អាយុ​៣០​ឆ្នាំ នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង (​ចាប់ខ្លួន​នៅផ្ទះ​)​។

លោក​ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា បើ​តាម​ប្រវត្តិជន​ទាំង​០២​នាក់​នេះ សុទ្ធតែ​ធ្លាប់​ជាប់គុក​ដូច​គ្នា តែ​ក្រោយ​ចេញពី​គុក​ក្រុម​នេះ​បាន​ប្រព្រឹត្ត​បទល្មើស​ជា​ថ្មី​ទៀត គឺ «​ប្លន់​» ម៉ូតូ​របស់​មិត្តភក្ដិ​។ ជន​ទាំង​០២​នាក់​នេះ​ត្រូវ​បាន​នាំ​ខ្លួន​តាម​ដីកា​របស់​លោក ចាប តុលា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​។

យោង​តាម​ដីកា «​បង្គាប់​ឲ្យ​នាំ​ខ្លួន​» របស់​លោក ចាប តុលា ចៅក្រម​ស៊ើបសួរ សាលា​ដំបូង​ខេត្ត គឺ ជន​ត្រូវ​ចោទ​ឈ្មោះ ទិ​ត្យ រ៉ូ​ហ្សែ​ត ហៅ ហ្សិត និង ឈ្មោះ ទោម សម្បត្តិ ហៅ ឆាយ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ចោទប្រកាន់​ពី​បទ​«​លួច​មាន​ស្ថាន​ទម្ងន់ ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​» ដែល​បាន​ប្រព្រឹត្ត កាលពី​ថ្ងៃ​ទី​២៧ តុលា ២០២០ នៅ​ចំណុច​ក្លិប ខារ៉ាអូខេ​យីហោ ត្រចៀកកាំ ស្ថិត​នៅ​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។

នៅ​ក្នុង​អំពើ​វាយ​ប្លន់​យក​ម៉ូតូ​នេះ បើ​តាម​សមត្ថកិច្ច បាន​ប្រាប់​ថា ជន​រង​គ្រោះ​និង​ក្រុម​ជន​ដៃដល់​គឺជា​មិត្តភក្ដិ​នឹង​គ្នា ដែល​ក្រុម​ជន​ដៃដល់​ល្បូ​ង​ឲ្យ​ចូល​ច្រៀង​ខារ៉ាអូខេ រួច​ព្រូត​គ្នា​វាយ​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ​តែ​ម្ដង​។ ក្រោយ​ប្លន់​បាន​សម្រេច ក្រុម​ជន​ដៃដល់​បាន​គេចខ្លួន​បាត់​ស្រមោល រហូត​ដល់​ពេល​នេះ​ទើប​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​តាម​ដីកា​តុលាការ​។

លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ដែរ​ថា ជន​ត្រូវ​ចោទ​ឈ្មោះ ទិ​ត្យ រ៉ូ​ហ្សែ​ត ហៅ ហ្សិត ធ្លាប់​ជាប់គុក​ចំនួន​០២​លើក ករណី​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា រីឯ​ជន​ឈ្មោះ ទោម សម្បត្តិ ហៅ ឆាយ ធ្លាប់​ជាប់គុក​មួយ​លើក​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​។ ប៉ុន្តែ​ពួក​គេ​មិន​រាងចាល​ទេ ក្រោយ​ចេញពី​គុក​លើក​នេះ ពួក​គេ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ម្ដង​។ ទោះ​យ៉ាងណា ពេល​នេះ ​មន្ត្រី​ជំនាញបាន​បញ្ជូន​ខ្លួន​អតីត​ទណ្ឌិត​ទាំង​០២​នាក់​នេះ ទៅ​ប្រគល់​ជូន​ចៅ​ក្រម​ស៊ើបសួរ​ហើយ ដើម្បី​ទ​ទួល​ទោស​ជា​ថ្មី​ ៕​

អត្ថបទសរសេរ ដោយ