ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Smart និងអង្គការ TPO ផ្តល់​សេវាកម្ម​សុខភាព​ផ្លូវចិត្ត​ឥត​គិតថ្លៃ​ដល់​សហគមន៍​ងាយ​រង​គ្រោះ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​-១៩ !

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សុខភាព​សារ​ធា​ណៈ​ត្រូវ​បាន​ទទួល​រង​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ ដែល​បាន​បង្កើត​ផល​ប៉ះពាល់​ដល់​សង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក ដោយសារ​វត្តមាន​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​នៅ​តែ​បន្ត​រាតត្បាត​។ ជា​ពិសេស​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​អារម្មណ៍ និង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សុខភាព​ផ្លូវចិត្ត ព្រមទាំង​សុខុមាលភាព​ផ្លូវចិត្ត​របស់​អ្នកជំងឺ​ផ្លូវចិត្ត​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ សុខភាព​សារ​ធា​ណៈ​ត្រូវ​បាន​ទទួល​រង​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ ដែល​បាន​បង្កើត​ផល​ប៉ះពាល់​ដល់​សង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក ដោយសារ​វត្តមាន​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​នៅ​តែ​បន្ត​រាតត្បាត​។ ជា​ពិសេស​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​អារម្មណ៍ និង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សុខភាព​ផ្លូវចិត្ត ព្រមទាំង​សុខុមាលភាព​ផ្លូវចិត្ត​របស់​អ្នកជំងឺ​ផ្លូវចិត្ត​ផង​ដែរ ។

This image has an empty alt attribute; its file name is cee59a757caaabd0dc581ffa6be980cb.jpg

ជា​ការ​ប្រឈម​នៅ​ក្នុង​សហគមន៍​ទៅ​នឹង​ភាព​មិន​ច្បាស់លាស់ និង​អ្វីមួយ​ដែល​មិន​អាច​ដឹង​មុន​ប្រជាជន​ងាយ​រង​គ្រោះជា​ច្រើន​បាន​ទទួល​រង​នៃ​សម្ពាធ​លើ​អារម្មណ៍ និង​មាន​ភាព​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​ជា​ច្រើន​ដែល​ពួក​គេ​បាន​រស់នៅ រួម​ទាំង​ការ​បាត់បង់​ការងារ ប្រាក់​ចំណូល សេរីភាព​ត្រូវ​បាន​កំណត់ កង្វះ​ការ​ទំនាក់ទំនង​ជាមួយ​សមាជិកគ្រួសារ​ដែល​ទាំងនេះ​គឺជា​ការ​ភ័យ​ខ្លាច​នៃ​ការ​ឆ្លង និង​ការ​រីក​រាលដាល​ពី​វីរុស​នេះ ។ ដោយ​នេះ​ជា​បញ្ហា​យ៉ាង​អាក្រក់​បំផុត​តាម​រយៈ​របាយ​ការ​ថ្មី​ៗ​នេះ​របស់​អង្គការ​សុខភាព​ពិភពលោក ហៅ​កាត់​ថា WHO ជំងឺ​រីក​រាលដាល​នេះ​បាន​បង្អាក់ ឬ​បញ្ឈប់​សេវាកម្ម​សុខភាព​ផ្លូវចិត្ត​សំខាន់​ៗ​ប្រមាណ​ជា ៩៣​ភាគរយ​នៅ​ក្នុង​ប្រទេស​នានា​ជុំវិញ​ពិភពលោក ដែល​តម្រូវការ​សេវាកម្ម​ទាំងនោះ​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​មនុស្ស​ដែល​កំពុង​មាន​បញ្ហា​ផ្លូវចិត្ត ។

This image has an empty alt attribute; its file name is 8a7d60373583d0205c4b0c4a504df501-1024x683.jpg

នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​សន្មត់​ថា ប្រមាណ​ជាង ៤០% នៃ​ប្រជាជន​មាន​ជំងឺ ឬ​បញ្ហា​ផ្លូវចិត្ត ។ ការ​សិក្សារ​ស្រាវជ្រាវ​ជា​ច្រើន​របស់ Post-Traumatic Stress Disorder ក្នុង​ប្រទេស​កម្ពុជា មាន​របាយ​ការ​ថា អត្រា​នៃ​ការ​ធ្វើ​អត្តឃាត​មាន​ម​ក្រិត​ខ្ពស់​បើ​ធៀប​នឹង​អត្រា​នៃ​ការ​ធ្វើ​អត្តឃាត​ទូ​ទាំង​សាកលលោក ។ ហេតុនេះ អង្គការ​ចិត្ត​សង្គម អន្តរ​វប្បធម៌ (TPO) ដែល​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ការ​ផ្តល់​សេវាកម្ម​ក្នុង​វិស័យ​ការ​ថែទាំ​សុខភាព​ផ្លូវចិត្ត និង​បញ្ហា​ផ្លូវចិត្ត បាន​ចាប់ដៃ​គ្នា​ជាមួយ​ក្រុមហ៊ុន​ស្មា​ត អា​ស្យា​តា ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា បង្កើត​កម្មវិធី​ថ្មី​មួយ ផ្តោត​សំខាន់​លើ​សុខភាព​ផ្លូវចិត្ត​ដល់​សហគមន៍​ងាយ​រង​គ្រោះជា​ច្រើន​ក្នុង​ខេត្តបន្ទាយមាន ជ័យ ។

ការ​ប្រើប្រាស់​ថវិកា​មួយ​ក្នុង​ចំណោម​ថវិកា​មូលនិធិ ១​លាន​ដុល្លារ​អា​មេ​រិ​ក របស់​ក្រុមហ៊ុន​ស្មា​ត​បាន​ឧ​បត្ត​ម្ភ​ដល់​អង្គការ TPO ដែល​នឹង​នាំ​យក​ការ​ផ្តល់​ប្រឹក្សា​ដោយ​ឥត​គិតថ្លៃ​ដល់​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​ចំណាកស្រុក ឬ​អ្នក​ធ្វើ​អន្តោ​ស​ប្រវេ​ស៍ ក៏​ដូច​ជា​ការ​បណ្តុះបណ្តាល​បុគ្គលិក​ជា​អាទិភាព​នៅ​កំឡុង​ពេល​ពួក​គេ​កំពុង​ត្រូវ​បាន​សម្រាក​នៅផ្ទះ និង​អ្នក​ដែល​ជា​សមាជិក​ប្រឹក្សា​ក្នុង​ឃុំ​នីមួយ​ៗ​ដល់​ស្ត្រី និង​កុមារ​ផង​ដែរ ។

លោកស្រី តាំង សុភាព (Taing Sopheap) ដែល​ជា​អ្នកសម្របសម្រួល​កម្មវិធី​អង្គការ TPO បាន​ថ្លែង​ថា «​ក្នុង​កំឡុង​ពេល​ដ៏​ពិបាក​នេះ​ប្រជាជន​កម្ពុជា ជា​ច្រើន​បាន​បាត់បង់​ការ ងារ​របស់​ខ្លួន​នៅ​ក្រៅ​ស្រុក ហើយ​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ដែល​មិន​មានការ​ងារ​ធ្វើ​នៅឡើយ​។ ពួក​គេ​បាន​ប្រឈម​នឹង​ការ​រើសអើង​ពី​ប្រជាជន​ដទៃ​ក្នុងភូមិ​ឃុំ​របស់​ពួក​គេ ដែល​គេ​គិត​ថា នៅ​ពេល​ពួក​ត្រឡប់​មក​វិញ​អាច​នឹង​នាំ​យក​មេរោគ​មក​ជាមួយ​ផង​ដែរ​» ។

លោកស្រី​បន្ត​ថា វា​ជា​ការ​បូក​រួម​ជាមួយ​កត្តា​ផ្សេង​ៗ​ទៀត​ផង​ដែរ ដូច​ជា​កត្តា​ហិរញ្ញវត្ថុ និង​ការ​កំណត់​ការ​ដើរហើរ​ជាដើម ជា​មូលហេតុ​អាច​ឱ្យ​ពួក​គេ​មានការ​សម្ពាធ​ផ្លូវ​អារម្មណ៍ និង​មាន​បញ្ញា​ផ្លូវចិត្ត​រហូត​ឈាន​ដល់​ការ​ប្រើ​អំពើ​ហឹ​ង្សា និង​ការ​សម្លាប់​ខ្លួន​ជាដើម​ព្រោះ​មិន​មាន​ទីប្រឹក្សា ឬ​ការ​ជួយ​ពន្យល់​ណែនាំ​នានា​ដល់​ពួក​គាត់ ។ ជា​សំណាងល្អ​តាម​រយៈ​មូលនិធិ​របស់​ក្រុមហ៊ុន​ស្មា​ត អង្គការ TPO បាន​នឹង​កំពុង​ផ្តល់​នូវ​សេវា​ប្រឹក្សា​នេះ​ដោយ​ឥត​គិតថ្លៃ​តាម​រយៈ​ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ និង​ការ​បណ្តុះបណ្តាល​មនុស្ស​ក្នុង​តំបន់ និង​បុគ្គលិក​ដែល​ធ្វើការ​នៅ​ក្នុងភូមិ​ឃុំ​នីមួយ​ៗ ដែល​អាច​កំណត់​អត្តសញ្ញាណ​ប្រជាជន​ដែល​កំពុង​មាន​វិបត្តិ​ផ្លូវចិត្ត​នេះ ដើម្បី​ណែនាំ​ពួក​គាត់​មក​ផ្តល់​ការ​ប្រឹក្សា​របស់​អង្គការ TPO ។

លោកស្រី​បន្ថែម​ទៀត​ថា​«​ពួក​យើង​បាន​នឹង​កំពុង​ផ្តោត​សំខាន់​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​មាន​សញ្ញា​បញ្ហា​ផ្លូវចិត្ត​ថ្មី​ៗ​នេះ​ជាមួយ​សញ្ញា​នៃ​ការ​ស្រេ្ត​ស និង​ថប់​ៗ​អារម្មណ៍ ។ ចំពោះ​អ្នកមាន​សញ្ញា​បញ្ហា​នេះ​ខ្លាំង ឬ​ធ្ងន់ធ្ងរ ពួក​យើង​នឹង​ផ្តល់​ការ​ព្យាបាល​ដោយ​ចិត្តសាស្ត្រ ។ ការ​ធ្វើការ​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​ស្មា​ត វា​មាន​អត្ថន័យ​ខ្លាំង​បំផុត​ក្នុង​ការ​បង្កើន​ចំនួន​ប្រជា ជន​ដែល​អាច​ទទួល​បាន​សេវាកម្ម​នេះ ដែល​ជា​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​អ្នកមាន​បញ្ហា​ផ្លូវចិត្ត​ក្នុង​តំបន់​របស់​ពួក​គេ និង​ការ​កាត់​បន្ថយ​ឱកាស​ដែល​បណ្តាល​ឱ្យ​ពួក​គេ​ថប់​អារម្មណ៍ ការ​ប្រើ​អំពើ​ហិង្សា និង​ការ​សម្លាប់​ខ្លួន​ជាដើម ។ ក្រុមហ៊ុន​ស្មា​ត បាន​ចូលរួម​ក្នុង​ការ​ចែក រំលែក គឺ​មិន​ត្រឹមតែ​លើ​ប្រជាជន​ដែល​មិន​មាន​សុខភាព​ល្អ​នោះ​ទេ ប៉ុន្តែ​គឺ​បាន​ជួយ​គាំទ្រ​ដល់​សង្គម​ទាំងមូល​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។ តាម​រយៈ​ការ​ផ្តល់​ជំនួយ​នេះ គឺ​បាន​ជួយ​ដល់​មនុស្ស​ជា​ច្រើន​តាម​រយៈ​អង្គការ​ជា​ច្រើន និង​ស្ថាប័ន​ដទៃ​ទៀត​ក្នុង​កំឡុង​ពេល​ដ៏​លំ បាក​នេះ ។ វា​ជា​គំរូ​យ៉ាង​អស្ចារ្យ​មួយ​របស់​វិស័យ​ឯកជន​ដែល​មាន​តួនាទី​ក្នុង​ការ​បង្កើត​ផល​វិជ្ជមាន​ដល់​សហគមន៍​ដែល​ជា​តំបន់​ធ្វើ​ប្រតិបត្តិការ​របស់​ពួក​គេ​» ។

លោក Thomas Hundt នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ស្មា​ត បាន​ថ្លែង​ថា នេះ​ជា​ការ​រួម​គ្នា​សហការ​ជាមួយ​អង្គការ TPO ទៅ​លើ​ការ​ផ្តល់​សេវាកម្ម​សុខភាព​ផ្លូវ​ចិត្តជា​អាទិភាព និង​ការ​បណ្តុះបណ្តាល​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល ជា​ពិសេស​ក្នុង​ការ​កាត់​បន្ថយ​ការ​ថប់​អារម្មណ៍ និង​ជំងឺ​ស្រេ្ត​ស ចំពោះ​ប្រជាជន​ងាយ​រង​គ្រោះ​ដោយសារ​ជំងឺ​រាតត្បាត​នេះ ។ ជំងឺ​រាតត្បាត​នេះ ជះ​ឥទ្ធិពល​ទៅ​លើ​សេដ្ឋកិច្ច និង​បាន​ប៉ះទង្គិច​ដល់​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ។ បញ្ហា​អ​ស្ថេ​រ​ភាព​នៃ​ប្រាក់​ចំណូល​នេះ​បាន​ធ្វើ​ប្រជាជន​ដែល​រស់នៅ​ក្នុង​សហគមន៍​ងាយ​រង​គ្រោះ មាន​បញ្ហា​ផ្លូវចិត្ត​កាន់តែ​ខ្ពស់ ដែល​អាច​មាន​ផលវិបាក​កាន់តែ​ធ្ងន់ធ្ងរ ។ លោក​បន្ថែម​ថា «​ប្រមាណ​ជា ២ ទៅ ៣​ខែ​មុន មូលនិធិ ១​លាន​ដុល្លារ​អា​មេ​រិ​ក បាន​ជួយ​ដល់​ស្ថាប័ន និង​អង្គការ​ជា​ដៃគូ​ផ្សេង​ៗ ដែល​ទទួល​រង​ផល​ប៉ះពាល់​នេះ​ផង​ដែរ ដើម្បី​ជួយ​ដល់​អ្នក​ទទួល​រង​គ្រោះ​ទូ​ទាំង​ប្រទេស​កម្ពុជា​» ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ