ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ហុងកុង​ជាង​២០០​នាក់​ត្រូវធ្វើ​តេស្ត ​ក្រោយ​តារា​​១ដួង​ឆ្លង​​កូវីដ​

3 ឆ្នាំ មុន

ហុងកុង ៖ តារា​សម្តែង​ហុងកុង​សរុប​ចំនួ​ន​២០៥​នាក់​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ TVB ទទួល​បានការ​ធ្វើតេស្ត​រក​វីរុស Covid-19 បន្ទាប់​ពី​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​​ជាមួយ​លោក Edwin Siu ដែល​បាន​ឆ្លង​វីរុស​នេះ…

ហុងកុង ៖ តារា​សម្តែង​ហុងកុង​សរុប​ចំនួ​ន​២០៥​នាក់​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ TVB ទទួល​បានការ​ធ្វើតេស្ត​រក​វីរុស Covid-19 បន្ទាប់​ពី​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​​ជាមួយ​លោក Edwin Siu ដែល​បាន​ឆ្លង​វីរុស​នេះ ក្នុង​កម្មវិធី​មួយ​។

​លោក Edwin Siu

យោង​តាម​របាយការណ៍​ពី​ទូរទស្សន៍ TVB បានឱ្យ​ដឹង​ថា តារា​សម្តែង​ប្រុស​វ័យ​៤៣​ឆ្នាំ​រូប​នេះ បាន​ទៅ​ថត​កម្មវិធី​ម្ហូបអាហារ​មួយ នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង ​កាលពី​ថ្ងៃ​ទី ១៨ វិច្ឆិកា កន្លង​ទៅ ហើយ​បុគ្គលិក​ម្នាក់​នៅ​ផ្នែក​ម្ហូបអាហារ ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា​ឆ្លង​វីរុស​នេះ ។ ​ជា​លទ្ធផល​លោក Edwin Siu ក៏​ត្រូវ​បាន​ធ្វើតេស្ត​មាន​សញ្ញា​វិជ្ជមាន​ផង​ដែរ កាលពី​ថ្ងៃ​ទី ២៤ វិច្ឆិកា កន្លង​ទៅ​។

លោក Edwin Siu រួម​ជាមួយ​មិត្ត​រួម​អាជីព

យ៉ាងណាមិញ មុន​ពេល​ទទួល​បាន​លទ្ធផល​វិជ្ជមាន​នៃ​ការ​ធ្វើតេស្ត លោក Edwin Siu បាន​មាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្ត​រួម​អាជីព​នៅ​ក្នុង​កម្មវិធី TVB Anniversary Gala ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ១៩ វិច្ឆិកា ដោយ​មាន​សិល្បករ​ស្រី​ប្រុស ក្មេង​ចាស់​សរុប​ចំនួន​២០៥​នាក់​បាន​ចូលរួម​ក្នុង​កម្មវិធី​នោះ ដោយ​ភាគច្រើន​ពុំ​បាន​ពាក់​ម៉ាស់​ការពារ​នោះ​ទេ​។

ទូរទស្សន៍ TVB បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​មួយ​ថា លទ្ធផល​នៃ​ការ​ធ្វើតេស្ត​លើក​ដំបូង​លើ​សិល្បករ​ទាំងអស់​បាន​ឆ្លើយ​តប​មក​វិញ គឺ​សញ្ញា​អវិជ្ជមាន ហើយ​បច្ចុប្បន្ន​ពួក​គេ​កំពុង​អនុវត្ត​តាម​វិធានការ​កំណត់ ដោយ​ដាក់ខ្លួន​នៅ​ដាច់​ដោយឡែក​ពី​អ្នក​ដទៃ ខណៈ​ដែល​បន្ទប់​ស្ទូ​ឌី​យោ និង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់ ក៏​ត្រូវ​បាន​សំអាត​ដោយ​ការ​បាញ់ថ្នាំ​ស.ម្លា.ប់​មេរោគ​ផង​ដែរ​។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី ២៤ វិច្ឆិកា លោក Edwin Siu បាន​ចែករំលែក​សារ​មួយ និយាយ​ពី​បច្ចុប្បន្នភាព​របស់​គាត់​នៅ​លើ​បណ្តាញ​សង្គម Instagram ដោយ​បាន​អះអាង​ថា ខ្លួន​នៅ​តែ​មាន​សុខភាព និង​ស្មារតី​ល្អ ព្រមទាំង​បាន​ជូនពរ​គ្រប់​គ្នា​ឱ្យ​ឆ្លង​ផុត​ពី​វីរុស​មួយ​នេះ​៕ (​ដកស្រង់​ចេញពី 8days)

លោក Edwin Siu និង​ភរិយា
លោក Edwin Siu និង​ភរិយា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ