រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផ្តល់ជំនួយម៉ាសចំនួន២លាននិងបរិក្ខារពេទ្យសរុប១២មុខ ដល់រដ្ឋាភិបាល និង
ប្រជាជនមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ ។
ចំណែកកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលភារកិច្ចពីឯកឧត្តម ឃួង ស្រេង អភិ
បាលរាជធានីភ្នំពេញ ជួយដឹកជញ្ជូនម៉ាសចេញពី សាលារាជធានីភ្នំពេញ យកទៅកាន់ឃ្លាំងស្តុករបស់ក្រសួងសុខាភិបាល ដើម្បីរៀបចំដឹកតាមយន្តហោះពិសេសបញ្ជូនទៅជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។
នៅក្នុងបេសកកម្មលើកនេះ សម្ដេចតេជោ ហ៊ុន សែន បានចាត់តាំងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាំយកជំនួយនេះ ទៅកាន់រដ្ឋធានីណៃពិដោរ នៃប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ៕