ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដា​មេដឹកនាំ​បាតុកម្មថៃ​ ​ប៉ូលិស​ហៅ​ចូល​ខ្លួន​ពី​រឿង​ប្រមាថ​ចំពោះ​ព្រះមហា​ក្សត្រ

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ប៉ូលិស​ថៃ​កាលពី​ថ្ងៃ​ទី​២៤​វិច្ឆិកា បាន​កោះហៅ​មេដឹកនាំ​ចលនា​តវ៉ា​ប្រឆាំង​រដ្ឋា​ភិបាល​៧​រូប ឲ្យ​បង្ហាញខ្លួន​សំដៅ​ធ្វើការ​ចោទប្រកាន់​ពួក​គ ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ ក៏​ដូច​ជា​ក្រុម​សិទ្ធិ​មនុស្ស​មួយ​មុន​ពេល​មាន​បាតុកម្ម​ធំ​នៅ​មុខ​ការិយាល័យ​ការពារ​កម្មសិទ្ធិ​របស់​ព្រះមហា​ក្សត្រ​ហៅ​ការិយាល័យ CROWN PROPERTY BUREAU…

ប្រទេស​ថៃ ៖ ប៉ូលិស​ថៃ​កាលពី​ថ្ងៃ​ទី​២៤​វិច្ឆិកា បាន​កោះហៅ​មេដឹកនាំ​ចលនា​តវ៉ា​ប្រឆាំង​រដ្ឋា​ភិបាល​៧​រូប ឲ្យ​បង្ហាញខ្លួន​សំដៅ​ធ្វើការ​ចោទប្រកាន់​ពួក​គ ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ ក៏​ដូច​ជា​ក្រុម​សិទ្ធិ​មនុស្ស​មួយ​មុន​ពេល​មាន​បាតុកម្ម​ធំ​នៅ​មុខ​ការិយាល័យ​ការពារ​កម្មសិទ្ធិ​របស់​ព្រះមហា​ក្សត្រ​ហៅ​ការិយាល័យ CROWN PROPERTY BUREAU ដើម្បី​ទាមទារ​ឲ្យ​ព្រះមហាក្សត្រ​បោះបង់​ចោលការ​ត្រួតត្រា​លើ​បណ្ដា​ទ្រព្យសម្បត្តិ​របស់​ព្រះ​បរមរាជវាំង​។

នេះ​ជា​លើក​ដំបូង​ចាប់តាំងពី​ជាង​២​ឆ្នាំ​មក​ហើយ ដែល​មាន​បទចោទប្រកាន់​បែប​នោះ យោង​ទៅ​តាម​មាត្រា​ទី​១១២ នៃ​ច្បាប់ព្រហ្មទណ្ឌ ដែល​ដាក់ទោស​ការ​ប្រមាថ​ចំពោះ​គ្រួសារ​រាជវង្ស​ជាប់គុក​រហូត​ដល់​១៥​ឆ្នាំ​។

ក្នុង​ចំណោម​មេដឹកនាំ​បាតុកម្ម​ទាំង​៧​នាក់​នោះ ម្នាក់​គឹ​លោក​PARIT PENGUIN CHIWARAK​ដែល​អះអាង​ថា គ្រួសារ​លោក​បាន​ទទួល​លិខិត​ឲ្យ​ចូលខ្លួន ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ តែ​លោក​មិន​ខ្លាច​ឡើយ​។ តាម​TWITTER​លោក​សរសេរ​ថា ពិ​ដាន​ត្រូវ​បាន​ទំ​លុះ​។ គ្មាន​អ្វី​អាច​មក​ទប់​ការ​បោះ​ជំហាន​ទៅ​មុខ​របស់​យើង​ឡើយ​។ លោក​ក៏​ថ្លែង​ផង​ដែរ​តាម​រ៉​យ​ទ័​រថា បែប​នោះ​នឹង​បង្ហាញ​​ដល់​ពិភពលោក​ពី​អំពើ​សាហាវព្រៃផ្សៃ​នៃ​ប្រព័ន្ធ​សក្ដិភូមិ​ថៃ​។ ក្រៅពី​មេដឹកនាំ​បាតុកម្ម​រួប​នោះ អ្នក​ឯទៀត​មាន​មេធាវី​ខាង​សិទ្ធិ​មនុស្សលោក​ARNON NAMPA ដែល​ជានុ​ស្ស​ដំបូង​គេ​អំំ​ពា​វនា​វ​ឲ្យ​មានការ​កែទម្រង់​របប​រាជា​និយម​ថៃ កាលពី​ថ្ងៃ​ទី​៣​សីហា និង​នាង​PANUSAYA RUNG SITHIJIRAWATTANAKUL​ជា​និស្សិត​មួយ​រូប ដែល​បាន​ដាក់​បញ្ជី​១០​ចំណុច ទាក់​ទិន​នឹង​ព្រះមហាក្សត្រ​។

ប្រភព​ប៉ូលិស​មួយ​ដែល​មិន​បង្ហាញ ព្រោះ​គេ​មិន​អនុញ្ញាត​ឲ្យ​និយាយ​ជាមួយ​បណ្ដា​សារព័ត៌មាន​ថ្លែង​ថា មេដឹកនាំ​ចលនា​តវ៉ា​ទាំងនេះ មាន​ពេល​ដល់​ថ្ងៃ​ទី​៣០​វិច្ឆិកា​ដឹង​ពី​បណ្ដា​បទចោទប្រកាន់​ប្រឆាំង​ពួក​គេ ទាក់ទិន​នឹង​សេចក្ដីថ្លែងការណ៍​ទាំងឡាយ ក្នុង​ឱកាស​នៃ​បាតុកម្ម​ថ្ងៃ​ទី​១៩​និង​២០​កញ្ញា​។

ការ​កោះហៅ​ឲ្យ​ចូលខ្លួន​នៅ​ការិយាល័យ​ប៉ូលិស នៃ​មេដឹកនាំ​បាតុកម្ម​ទាំងនោះ​កើត​មាន​មុន​មហា​បាតុកម្ម ដែល​ប្រកាស​តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ​ថា នឹង​ធ្វើ​នៅ​មុខ CROWN PROPERTY BUREAU ទាមទារ​ឲ្យ​ស្ដេច​បោះបង់​ចោលការ​ត្រួតត្រា​លើ​ទ្រព្យសម្បត្តិ​របស់​រាជវាំង ដែល​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ជា​ច្រើន​សិប​ពាន់​លាន​ដុល្លារ​។

ប៉ុន្តែ​ដោយ​មិន​លើកគ្នា​ដើរ​ឆ្ពោះទៅ​កាន់​CROWN PROPERTY BUREAU​ដែល​ប៉ូលិស​ដាក់​បា​រ៉ា​ស់​ដ៏​រាំង​មាំំ និង​គ្រោង​ដាក់​ពង្រាយ​កម្លាំង​ដល់​ទៅ​ជិត​៦.០០០​នាក់ ទីតាំង​ប្រមូលផ្ដុំ​គ្នា​ត្រូវ​ប្រកាស​ប្ដូរ​នា​យប់​ថ្ងៃ​ទី​២៤​វិច្ឆិកា​។ ពួក​បាតុករ​ថ្លែង​ថា​ពួក​គេ​នឹង​ទៅ​ប្រមូលផ្ដុំ​គ្នា​នៅ​ទីស្នាក់ការ​ធនាគារ SIAM COMMERCIAL BANK​វិញ ដោយ​ក្នុង​ធនាគារ​នោះ​ព្រះមហាក្សត្រ​ថៃ​មាន​ភាគហ៊ុន​ដល់​ជាង​២៣%​។

ក្រុម​សកម្មជន​យុវជន​សេរី​ថ្លែង​ថា ចូរ​យើង​លើកគ្នា​ទៅ​ប្រមូល​យក​ទ្រព្យ​ដែល​ត្រូវជា​របស់​ប្រជា​ជន​។ ក្រុម​នោះ​និយាយ​ថា​ការ​ដូរ​កន្លែង​ធ្វើ​បាតុកម្ម ដោយ​មាន​បំណង​ចៀសវាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​កងកម្លាំង​ប៉ូលិស ហើយ​ក៏​មានការ​យោគយល់​ដែរ ចំពោះ​ពួក​អ្នក​រាជា​និយម​ដែល​ក៏​គ្រោង​លើកគ្នា ទៅ​កាន់​CROWN PROPERTY BUREAU​ដើម្បី​ការពារ​ព្រះមហាក្សត្រ​៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ lepetitjournal

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ