ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តេស្ត​ទឹកនោម​លើតៃ​តុង​ឡាន​ធំ​​ដឹក​ទំនិញ​​ពេល​​យប់​​ ឃើញមែន!​

1 ខែ មុន
  • Kampong Cham

ខេត្តកំពង់ចាម ៖ សេចក្តី​រាយ​ការ​ណ៍​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​២៤ វិច្ឆិកា​​ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​គណៈ​បញ្ជាការ​ឯកភាព​ខេត្តកំពង់ចាម លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត…

ខេត្តកំពង់ចាម ៖ សេចក្តី​រាយ​ការ​ណ៍​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​២៤ វិច្ឆិកា​​ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​គណៈ​បញ្ជាការ​ឯកភាព​ខេត្តកំពង់ចាម លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត និង​​មានការ​អនុញ្ញាតិ​ពី​ឯកឧត្តម វង្ស​ប៊ុ​ន វិសុទ្ធ ព្រះ​រាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​វរ​សេនី យ៍​ទោ អ៊ិត​ លី​ន នាយ​រង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដឹកនាំ​ក​ម្លាំ ង​ជំនាញ​មួយ​ក្រុម សហការ​ជាមួយ​នគរបាល​ជំនាញ​ចរាចរណ៍​ខេត្ត និង​នគរបាល​ស្រុក​ចំការលើ ចុះ​ទៅ​ត្រួតពិនិត្យ​និង​ធ្វើតេស្ត​ទឹក​នោម លើ​អ្នកបើកបរ​រថយន្ត​ធំ នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវ​លេខ​៧១ ស្ថិត​ក្នុងភូមិ​៣២ ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្ត​កំពង់ ចាម រក​ឃើញ​តៃកុង​ឡាន​បើកបរ​ដឹក​ទំនិញ​ពេល​យប់​ប្រមាណ​៥ នាក់​មាន​ជាប់​ពាក់​ពន្ធ​គ្រឿងញៀន ។

សេចក្តី​រាយ​ការណ៍​​បន្ត​ថា ក្នុង​នោះ​ កម្លាំង​សហការ​បាន​ត្រួតពិនិត្យ​រថយន្ត​ឆ្លងកាត់​ចំនួន ៣៤ គ្រឿង នឹង​បាន​ធ្វើតេស្ត​ទឹកនោម​លើ​អ្នកបើកបរ​រថយន្ត​ទាំង​៣៤ នាក់ មាន​តៃកុង​ឡាន​៥ នាក់​ជាប់​សារធាតុ​ញៀន ។

១-​ឈ្មោះ ខួច ពៅ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត ទីលំនៅ​ភូមិ ភូមិ​កោះ​ស្នួល ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។
២-ឈ្មោះ ឯម ភារ​ម្យ ភេទ​ប្រុស អាយុ​២៨ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត រស់នៅ​ភូមិ​ភ្នឺ ឃុំ​វិហារ​លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ។
៣-ឈ្មោះ ឡ​ន ចាន់​ណា​ក់ ភេទ​ប្រុស ​អាយុ​២៥ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត មាន​ទីលំនៅ​នៅ​ភូមិ​ប្រ​ស្រែ​លើ ឃុំ​វិហារ​លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ។
៤-ឈ្មោះ ម៉​ន ថន ភេទ​ប្រុស អាយុ​២៤ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត រស់នៅ​ភូមិ​ក្បាល​បឹង​សេះ សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ។
៥-​ឈ្មោះ ហែម ហ៊​ន់ ភេទ​ប្រុស អាយុ​៣០ឆ្នាំ ជាអ្នក​បើកបរ​រថយន្ត រស់នៅ​ភូមិ​សូ​ភាស ឃុំ​សូ​ភាស ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។

ជាមួយ​នោះ​ដែរ​ សមត្ថ​កិច្ច​បាន​ធ្វើការ​ឃាត់​រថយន្ត​រក្សា​ទុកជាបណ្ដោះអាសន្ននៅ​អធិ​ការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ចំការលើ​ចំនួន​៥​គ្រឿង ចំណែក​តៃ​កុឡា​ន​៥​នាក់​ជាប់​ពាក់​ពន្ធ​គ្រឿង នគរបាល​ជំនាញ បាន​នាំ​ខ្លួន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​គ្រឿង ញៀន​ខេត្ត ដើម្បី​កសាង​សំណុំរឿង​តាម​និ​តិ​វិធី ៕