ប្រទេសរុស្ស៊ី ៖ ប្រទេសរុស្ស៊ីអះអាងនាថ្ងៃទី២៤ វិច្ឆិកាថា វ៉ាក់សាំងប្រឆាំងវីរុស COVID-19
របស់ខ្លួនឈ្មោះ SPOUTNIK V មានប្រសិទ្ធភាព៩៥% ខណៈដែលការប្រកួតប្រជែងគ្នាខាងវ៉ាក់សាំងកំពុងមានភាពខ្លាំងក្លា ប្រឈមមុខនឹងការកើនកាន់តែខ្ពស់នៃការឆ្លងរាលដាលវីរុសនោះលើពិភពលោកទាំងមូល ។
ការប្រកាសនោះធ្វើឡើងពេលដែលរុស្ស៊ីជាប្រទេសទី៥លើពិភពលោករងការប៉ះពាល់ខ្លាំងជាងគេដោយសារវីរុសនោះ កត់សម្គាល់ឃើញចំនួនអ្នកស្លា.ប់ដល់ទៅ៤៩១នាក់ នាថ្ងៃទី២៤ វិច្ឆិកា ដោយសារវីរុសនេះ ។ ក្នុងសេចក្ដីប្រកាសមួយក្រុមផលិតវ៉ាក់សាំង SPOUTNIK V គឹមជ្ឈ
មណ្ឌលស្រាវជ្រាវ GAMALEIA ក្រុងមូស្គូ ក្រសួងសុខាភិបាលនិងមូលនិធិអធិបតេយ្យរុស្ស៊ី(RDIF) គូសបញ្ជាក់ថា លទ្ធផលដំបូងដែលទទួលបានលើបណ្ដាអ្នកស្ម័គ្រចិត្ត ៤២ថ្ងៃក្រោយការចាក់វ៉ាក់សាំងដូសដំបូងបង្ហាញថា ប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះមានដល់លើសពី៩៥% ។
សេចក្ដីប្រកាសបន្តថា ក្នុងការប្រកាសកាលពីថ្ងៃទី១១ វិច្ឆិកា ប្រសិទ្ធភាពរបស់វ៉ាក់សាំងនោះ
២៨ថ្ងៃក្រោយការចាក់ដូសដំបូងមាន៩១,៤% ។ សរុបអ្នកស្ម័គ្រចិត្ត២២.០០០នាក់បានចាក់រួច
ហើយនូវវ៉ាក់សាំងដូសដំបូង និងជាង១៩.០០០នាក់ចាក់ដូសទី២ ។
ក៏ទោះបីវ៉ាក់នោះរបស់រុស្ស៊ីស្ថិតក្នុងដំណាក់កាលទី៣នៃការសាកល្បងគ្លីនិក តែអ្នកទទួលខុសត្រូវជាន់ខ្ពស់ច្រើននាក់របស់រុស្ស៊ី ក្នុងនោះមានរដ្ឋមន្ត្រីការពារប្រទេស លោកស័រហ្គេយឆយហ្កូ រដ្ឋមន្ត្រីពាណិជ្ជកម្មលោកដឺនីសម៉ានទូរ៉ូវ ព្រមទាំងអភិបាលក្រុងមូស្គូលោកស័រហ្គេយសូប៊ីយ៉ានីនអះអាងថាបានចាក់វ៉ាក់សាំងនេះរួចហើយ ។
ម្យ៉ាងទៀតវ៉ាក់សាំងនោះដែលត្រៀមនាំចេញ អាចរក្សាទុកក្នុងសីតុណ្ហភាពតែរវាងពី២ទៅ៨
អង្សាសេ ខណៈវ៉ាក់សាំងជាច្រើនទៀតត្រូវរក្សាទុកក្នុងសីតុណ្ហភាពទាបបំផុត មានខ្លះដល់ទៅ៧០អង្សាសេក្រោមសូន្យផង ។ ចំណែកតម្លៃរបស់វ៉ាក់សាំង SPOUTNIK V សម្រាប់ទីផ្សារអន្តរជាតិនឹងមិនដល់១០ដុល្លារផងក្នុង១ដូស ។ នេះជាការអះអាងរបស់ RDIF កាលពីថ្ងៃទី២៤ វិច្ឆិកា ដោយបញ្ចាក់ថា ការចាក់វ៉ាក់សាំងនោះសម្រាប់ពលរដ្ឋរុស្ស៊ីនឹងមិនយកប្រាក់ឡើយ ។
វ៉ាក់សាំងនេះនឹងផលិតដល់ជាង១ពាន់លានដូសនាឆ្នាំខាងមុខសម្រាប់ការនាំចេញដែលនឹងមានតម្លៃមិនដល់២០ដុល្លារផងសម្រាប់មនុស្សម្នាក់ក្នុងការចាក់២ដូសនៅបរទេស ។
ចំណែកប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី URSULA VON DER LEYEN ប្រកាសនាថ្ងៃទី២៤ វិច្ឆិកា ពីការចុះកុងត្រាមួយជាមួយក្រុមហ៊ុនអាមេរិក MOERNA ទិញវ៉ាក់សាំងរបស់ក្រុមហ៊ុននេះដល់ជាង១៦០លានដូស ដែលនោះជាកុងត្រាលើកទី៦ដែលសហភាពអឹរ៉ុបចុះជាមួយក្រុមហ៊ុនឱសថមួយ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ