ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ថា មិន​ខ្វល់​​ការ​រិះគន់​ចំពោះ​ការ​ផ្តល់​ជំនួយ​ម៉ាស់ និង​បរិក្ខា​ពេទ្យ​ទៅ​បរទេស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា សម្តេច​មិន​ខ្វល់​ការ​រិះគន់ សម្តេច​ផ្តល់​ជំនួយ​ម៉ាស់ និង​បរិក្ខារ​ពេទ្យ​ទៅ​កាន់​ប្រទេស​ឡាវ និង​មី​យ៉ា​ន់​ម៉ា​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា សម្តេច​មិន​ខ្វល់​ការ​រិះគន់ សម្តេច​ផ្តល់​ជំនួយ​ម៉ាស់ និង​បរិក្ខារ​ពេទ្យ​ទៅ​កាន់​ប្រទេស​ឡាវ និង​មី​យ៉ា​ន់​ម៉ា​នោះ​ទេ ។ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាព​ថា សម្តេច​តេ​ជោ បាន​ថ្លែង​ថា ៖«​មិន​ខ្វល់​ការ​រិះគន់​សម្តេច​ផ្តល់​ជំនួយ​ម៉ាស់ និង​បរិក្ខារ​ពេទ្យ​ទៅ​កាន់​ប្រទេស​ឡាវ និង​មី​យ៉ា​ន់​ម៉ា​នោះ​ទេ ។ នេះ​ជា​ការ​ចូលរួម​ជួយ​ដល់​មនុស្សជាតិ និង​ប្រទេស​ជា​មិត្ត​»​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា សម្តេច​ក៏​ត្រៀមលក្ខណៈ​ផ្តល់​ជំនួយ​ម៉ាស់ និង​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​ទៅ​កាន់​ប្រទេស​ទី​ម័​រ​ខាងកើត​ផង​ដែរ ។ កម្ពុជា​មិនមែន​ធ្វើ​មនុស្សធម៌​ត្រឹម​ម៉ាស់ និង​បរិក្ខារ​ពេទ្យ​នោះ​ទេ តែ​កម្ពុជា​បាន​ធ្វើ​សកម្មភាព​មនុស្សធម៌ ទាំង​សាច់ និង​ឈាម​តាម​រយៈ​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​ទៀត​ផង ។ កម្ពុជា ប្រទេស​ក្រ តូច​ល្អិត តែ​មាន​បេះដូង​មនុស្សធម៌​ធំ​មិនតូច​នោះ​ឡើយ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​កោតសរសើរ​ចំពោះ​មេធាវី​របស់​រាជរដ្ឋាភិបាល ដែល​ខិតខំ​បំពេញការងារ និង​ឯកភាព​ទទួល​សំណើ​រឿង​បង្កើត​ឱ្យ​មាន​លិខិត​បទដ្ឋាន​ចាត់តាំង​ឱ្យ​បាន​ត្រឹមត្រូវ​ចំពោះ​មេធាវី​រាជរដ្ឋាភិបាល ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា «​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» មិន​ត្រឹមតែ​ជួយ​ការពារ​ក្តី​នោះ​ទេ តែ​ក៏​បាន​ប្រើ​ថវិកា​ផ្ទាល់ខ្លួន​សម្រាប់​បេសកកម្ម​របស់​ខ្លួន​ថែម​ទៀត​ផង ។

សម្តេច​តេ​ជោ បាន​ស្នើ​ឱ្យ​ក្រុម​មេធាវី​ជួយ​បង្កើន​ការ​យល់​ដឹង​ផ្នែក​ច្បាប់​ដល់​ប្រជាពលរដ្ឋ ការ​បង្កើត​ក្រុម​មេធាវី​នេះ​អាច​ចាត់ទុកជា​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ផង​ដែរ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ឆ្នាំ​នេះ​យើង​ឆ្លងកាត់​ការ​លំបាក​ជា​ច្រើន​ទាំង​កូ​វី​ដ​១៩ ទាំង​ទឹកជំនន់ និង​ព្រឹត្តិការណ៍​៣ វិច្ឆិកា ដែល​ធ្វើ​អោយ​សេដ្ឋកិច្ច​យើង​ជួប​នូវ​ភាព​អវិជ្ជមាន​តែ​ទំហំ​នៃ​ការ​នាំ​ចេញ​របស់​យើង​មានការ​កើនឡើង ១៨% ។

សម្តេច​ជោ​បាន​បន្ត​ទៀត​ថា ទោះជា​យ៉ាងណា​ក៏​ដោយ យើង​ត្រូវ​ខិតខំ​បន្ថែម​ទៀត ដើម្បី​សេដ្ឋកិច្ច និង​ភាព​រីក​ចម្រើន​របស់​ប្រទេស​យើង​នា​ពេល​ខាង​មុខ ។ នៅ​ក្នុង​ពិធី​សំណេះសំណាល​នេះ​ផង​ដែរ ដើម្បី​ជា​ការ​លើកទឹកចិត្ត ដល់​ក្រុម មេធាវី​សម្តេច​តេ​ជោ សែន​នោះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ផ្តល់​នូវ​កាដូរ​លើកទឹកចិត្ត​ដល់​ក្រុម​មេធាវី​សម្តេច​តេ​ជោ​ដែល​បាន​ចូលរួម នា​ថ្ងៃនេះ ចំនួន​១៥៣​នាក់ ដោយ​ក្នុង​ម្នាក់​ទទួល​បាន​ប្រាក់​ស្លឹង​បុរាណ​ម្នាក់​១ IPad 128G ១ និង​ថវិកា​២០​ម៉ឺន​រៀល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ