ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាតិ​ជា​បព្វជិត​ថ្លៃ​មិន​គប្បី​ធ្វើអំពើ​ថោក

3 ឆ្នាំ មុន

នៅ​វេលា​បុព្វណ្ហសម័យ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​គង់នៅ​វត្ត​ជេតពន ព្រះ​អង្គ​បាន​ប្រារឰ​ភិក្ខុ​ក​ម្លោះ​មួយ​អង្គ​ដែល​ឈ្លោះ​គ្នា​ជាមួយនឹង​ចៅស្រី​របស់​មហា​ឧបាសិកា​វិសាខា ដោយ​ព្រះ​អង្គ​ត្រាស់​នូវ​គាថា​យ៉ាងនេះ​ថា​៖ ហី​នំ ធ​ម្មំ ន សេ​វេ​យ្យ ប​មា​ទេ​ន ន សំវ​សេ…

នៅ​វេលា​បុព្វណ្ហសម័យ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​គង់នៅ​វត្ត​ជេតពន ព្រះ​អង្គ​បាន​ប្រារឰ​ភិក្ខុ​ក​ម្លោះ​មួយ​អង្គ​ដែល​ឈ្លោះ​គ្នា​ជាមួយនឹង​ចៅស្រី​របស់​មហា​ឧបាសិកា​វិសាខា ដោយ​ព្រះ​អង្គ​ត្រាស់​នូវ​គាថា​យ៉ាងនេះ​ថា​៖

ហី​នំ ធ​ម្មំ ន សេ​វេ​យ្យ ប​មា​ទេ​ន ន សំវ​សេ មិច្ឆា​ទិ​ដ្ឋឹ ន សេ​វេ​យ្យ ន សិ​យា លោក​វ​ឌ្ឍ​នោ ។ ប្រែ​ថា បុគ្គល​មិន​គួរ​សេព​នូវ​ធម៌​ដ៏​ថោកទាប មិន​គួរ​នៅ​រួម​ជាមួយ​សេចក្តី​ប្រមាទ មិន​គួរ​សេព​នូវ​មិច្ឆាទិដ្ឋិ មិន​គួរ​ជា​មនុស្ស​ចង្អៀត លោក​ឡើយ ។

ជាតិ​ជា​អ្នកបួស​ត្រូវ​ប្រតិបត្តិ​តាម​ធម៌​វិន័យ​ឱ្យ​បាន​ខ្ជាប់ខ្ជួន សង្រួម​ឥន្ទ្រិយ​ឱ្យ​បាន​ល្អ​មិន​គប្បី​ទៅ​ប្រទូស្ត​ជាមួយនឹង​អ្នកស្រុក​នោះ​ឡើយ ប្រយោជន៍​អ្វី​នឹង​ការ​ចង់​ចាញ់ ចង់​ឈ្នះ​បុថុជ្ជន​នោះ អំពើ​នេះ​មិនមែន​ជា​តម្លៃ​នៃ​អ្នកបួស​ទេ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ